» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5448 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695619 នាក់

​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក​ស៊ុន​ច​ន្ធី​ត្រូវបាន​ចាប់ខ្លួន​ពេល​ចុះ​ពី​យន្តហោះ​


​ភ្នំពេញ​៖​ប្រធាគ​ណ​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ច​ន្ធី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៩​ឧសភា នៅពេល​លោក​ទើបតែ​វិលត្រឡប់​មកពី​ប្រទេស​ជប៉ុន​វិញ ។​គណបក្សកម្លាំងជាតិក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យដោះលែងលោកស៊ុនចន្ធីផងដែរ។a chan thy party2 

​លោក រ៉ុ​ន ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ប្រាប់​កាសែត​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​លោក ស៊ុន ច​ន្ធី បន្ទាប់ពី​លោក​បាន​វិល​ត្រលប់មក​កម្ពុជា​វិញ​ក្រោយ​លោក​បាន​ទៅ​បំពេញបេសកកម្ម​រយៈពេល​មួយ​សប្តាហ៍​នៅ​ប្រទេស​ជប៉ុន ជាមួយ​លោក ជា មុនី អនុប្រធាន​គណបក្ស ប៉ុន្តែ​មានតែ​លោក ស៊ុន ច​ន្ធី ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ឃាត់ខ្លួន​។​​លោក រ៉ុង ឈុន ទាមទា​ឱ្យ​ដោះលែង​លោក ស៊ុន ច​ន្ធី ឱ្យមាន​សេរីភាព​ឡើងវិញ និង​សំណូមពរ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​បញ្ឈ​ប់​ការចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង ដើម្បី​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​ករណី​យ៍​នេះដែរ​លោក ជា មុនី​អនុប្រធាន​គណបក្ស ប្រាប់ថា​សមត្ថកិច្ច​ចាប់ខ្លួន លោក ស៊ុន ច​ន្ធី ដោយ​មិន​បង្ហាញ​ដីកា​អ្វី​ឡើយ​។ «​ការចាប់ខ្លួន​លោក ស៊ុន ច​ន្ធី នៅ​ចំពោះមុខ​ខ្ញុំ ក្រោយ​ចេញពី​ទ្វារ​យន្តហោះ​បាន​១៤​ម៉ែត្រ ត្រូវបាន​គេ​ចាប់ខ្លួន ស៊ុន ច​ន្ធី នៅ​ចំពោះមុខ​ខ្ញុំ ឃើញថា​ចាប់​ដោយ​គ្មាន​ដីកា ហើយ​ចាប់​នេះ​ជា​ស៊ីវិល​ចាប់​ទៀត​»​។​

​លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ថា​សមត្ថកិច្ច​ចាប់ខ្លួន លោក ស៊ុន ច​ន្ធី តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៧ ខែឧសភា​។ លោក​បញ្ជាក់ថា​លោក ស៊ុន ច​ន្ធី ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អង្គហេតុ​នៃ​បទល្មើស​ឡើយ ដោយ​គ្រាន់តែ​ថា​លោក ស៊ុន ច​ន្ធី ផ្សាយ​ព័ត៌មាន​ដែល​«​មាន​ចេតនា​ញុះញង់ បំភ្លៃ​ព័ត៌មាន​មិន​ពិត នាំឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ បង្កឱ្យមាន​ភាពវឹកវ​រ​ក្នុងសង្គម​»​។​

​បើតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៧ ខែឧសភា តុលាការ​បាន​បញ្ជា​ឱ្យ​នាំខ្លួន​លោក ស៊ុន ច​ន្ធី ចូលមក​បង្ហាញខ្លួន​នៅ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ថ្ងៃទី​២៣​ខែឧសភា ឆ្នាំ​២០២៤ ដើម្បី​សាកសួរ​អំពី​ដំណើររឿង​«​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ដីកា​មួយ​នេះ​ក៏​មិនបាន​បញ្ជាក់​អង្គហេតុ​នៃ​បទល្មើស​ឡើយ​។​


​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកា ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​យើង​ឃើញថា​សហគមន៍​អន្តរជាតិ​ឬក៏​ក្រុម​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​សម្តែង​ការព្រួយបារម្ភ​អំពី​លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​មូលដ្ឋាន លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​គេ​សូមឱ្យ​មានការ​បើក​លំហ​នេះ​ឱ្យបាន​ទូលំទូលាយ​ឡើងវិញ​។ អញ្ចឹង​ការចាប់ខ្លួន​លោក ស៊ុន ច​ន្ធី នេះ​ប្រហែល​ចង់​មិន​ចង់​គេ​នឹង​អាច​រិះគន់ថា​ទាក់ទង​ជាមួយ​លំហ​សេរីភាព​ផ្នែក​នយោបាយ​នេះ​ថា​វា​មិនទាន់មាន​ភាពល្អប្រសើរ​»​។​បើតាម​លោក​ទុ​ច​សុ​ខៈ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ថ្លែងថា​ករណី​យ៍​នេះ​ចាំ​រឿង​ព្រហ្មទណ្ឌ​មិន​ពាក់​ព​ន្ធ័​រឿង​នយោបាយ​អី​ទេ​!​។​

​កាលពី​កន្លងទៅ លោក ស៊ុន ច​ន្ធី ក៏ត្រូវ​បាន​ប្តឹង​ពីបទ​ឆបោក​លុយ​ពី​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ​។ លោក ស៊ុន ច​ន្ធី បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​​លោក ស៊ុន ច​ន្ធី អតីត​ប្រតិបត្តិ​ខេត្តកំពង់ធំ​របស់​គណ​បក្ស​ភ្លើងទៀន​បាន​លាលែង​ពី​សមាជិកភាព​ពី​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយ​លោក​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះថា​កម្លាំង​ជាតិ​៕a chan thy party a chan thy a chan thy1 
​