» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29830 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597249 នាក់

រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី សម្តែង​ការព្រួយបារម្ភ​ពីស​ភាព​ការ​ណ៍ថ្មីៗ​នៅ​ភូមា​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី ការបរទេស​កម្ពុជា

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ ក្រសួង ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ពត៍​មាន​ស្តីពី លទ្ធផល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់​(VIVIAN Balakrishnan) រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​។a brak singa

​សេចក្តីប្រកាស​ពត៍​ដែលទុក​រហូត​៥​ថ្ងៃ​បានចេញ​ផ្សាយនោះ បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ទន្ទឹង​ដល់​ការរៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM Retreat ដែលជា​កិច្ចប្រជុំ​ដ៏​ធំ​លើកដំបូង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ទាំង​១០ ក្រោម​ភាពជា​ប្រធាន អាស៊ាន ឆ្នាំ​២០២២ របស់​កម្ពុជា​។​​បន្ថែម​ពីនេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ការ​វិវិត្ត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

លោក ប្រាក់ សុខុន បាន​ជម្រាបជូន លោក​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្តូ​ណាន់ អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ​២០២២ ដែលជា ជំហាន​មួយ​ដ៏​សំខាន់ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុងចំណោម​គ្រប់ភាគី ពាក់ព័ន្ធ​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​មានបំណង​ប្រាថ្នា​ដូច គ្នា​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ផ្សេងទៀត ដែល​នឹង​ជួយ​មី​យ៉ាន់​ម៉ា ឱ្យ​សម្រេច បាន​សន្តិភាព និង​ការផ្សះផ្សា​យូរអង្វែង​។​

​លោក ប្រាក់ សុខុន ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​សំណើ​យន្តការ​អាស៊ាន Troika របស់​សម្ដេច តេ​ជោ ក្នុង​ការជួយ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​អនុវត្ត​ការព្រមព្រៀង​ជា ឯកច្ឆន្ទ​៥​ចំនុច (5PC) ជាពិសេស ការបញ្ចប់​អំពើហិង្សា ការបន្ត​កិច្ចសន្ទនា​ប្រកបដោយ​សន្តិវិធី និង​ការផ្តល់ ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែលមាន​តម្រូវការ​ចាំបាច់​។​

លោក​បណ្ឌិត វី​វៀន បា​ឡាក់​គី​ស្តូ​ណាន់ បាន​កោតសរសើរ​ចំពោះ​សុច្ឆន្ទៈ​របស់ សម្តេច​តេ​ជោ ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា និង​បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ និង​ការត្រៀមខ្លួន​របស់ សិង្ហ​បុរី​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំនុច (5PC) ដែល​ផ្សារភ្ជាប់​ទៅ នឹង​ការថែរក្សា និង​លើកកម្ពស់​ទំនុកចិត្ត និង​ភាព​ពាក់ព័ន្ធ​របស់​អាស៊ាន​។

លោក ក៏បាន​ស្វាគមន៍​ចំពោះ ការសម្ដែង​ឆន្ទៈ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា ផងដែរ​។ ទោះបីជា យ៉ាងនេះ​ក្តី លោក វី​វៀន បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​ចុងក្រោយបង្អស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ ដែល​មិន​អំណោយផល​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​វឌ្ឍនភាព​បន្ថែមទៀត​លើ – 5PC និង​សម្រាប់​អ្នកតំណាង​នយោបាយ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​។​(សូមបញ្ជាក់ថាក្រោយពីមានកាសន្យាឯកតោភាគីជាមួយសម្តេចហ៊ុនសែនរបបយោធាភូមាននៅតែបាញ់គ្នានិងជាពិសេសបន្តកាត់ទោសដាក់គុកអ្នកស្រីអោងសានស៊ូជីបន្ថែមទៀតបើចឹងមិនដឹងថាតើប្រេសិទ្ធពិសេសចូលជួបអ្នកស្រីរៀបណានោះទេ?)។

​រដ្ឋមន្ត្រី​ការបរទេសទាំងពីរ បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​ពង្រឹង​ម​ជ្ឈ​ភាព ឯកភាព និង​ភាព​ធន់​រឹងមាំ​របស់​អាស៊ាន ស្របពេល​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ និង​គោលដៅ​រួម ដើម្បី​ពង្រឹង សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់ និង​ពិភពលោក​៕a brak singa1 a brak singa2  

​