» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6947 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697118 នាក់

អង់គ្លេស​មិន​អញ្ជើញ​រុ​ស្ស៉ី បេឡា​រុស និង​មី​យ៉ាន់​ម៉ា ឱ្យចូល​រួម ពិធី​បុណ្យសព​ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បេ​ត​,


​ចក្រភព​អង់គ្លេស​៖ ចក្រភព​អង់គ្លេស​មិនបាន​អញ្ជើញ អ្នកតំណាង​មកពី​ប្រទេស​រុ​ស្ស៉ី បេឡា​រុស និង​មី​យ៉ាន់​ម៉ា ឱ្យ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ នៃ​ព្រះ​សព​របស់​ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បេ​តទី​២ ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នោះឡើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​។​a die elizabet 

​ចក្រភព​អង់គ្លេស រួមជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន បាន​ព្យាយាម​ធ្វើឱ្យ​រុ​ស្ស៉ី​និង​បេឡា​រុស ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ទីក្រុង​មូ​ស្គូ ស្ថិតនៅ​ឯកោ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ចំណាត់ការ​ជាច្រើន​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន​របស់​រុ​ស្ស៉ី​លើ​អ៊ុយ​ក្រែ​ន​។ ចំណែក​មី​យ៉ាន់​ម៉ា​និង​រដ្ឋាភិបាលយោធា​វិញ គឺ​បាន​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​ចក្រភព​អង់គ្លេស ខណៈ​ទីក្រុង​ឡុង​ដ៍​ប្រឹងប្រែង​បង្កើន​ការគាំទ្រ សម្រាប់​សហគមន៍​ជនជាតិភាគតិច​រ៉ូ​ហ៉ី​ង​យ៉ា នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​គួរ​បញ្ជាក់ថា ឥស្សរជន​បរទេស​ស​រុ​ប​ប្រហែល​៥០០​នាក់ ត្រូវគេ​រំពឹងថា នឹង​មក​ចូលរួម​ពិធី​បុណ្យសព​ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បេ​ត នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​លិខិតអញ្ជើញ​ផ្លូវការ​ត្រូវបាន​ផ្ញើ​ទៅកាន់ ប្រមុខរដ្ឋ​នៃ​ប្រទេស​ជាច្រើន ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចក្រភព​អង់គ្លេស​។ មេដឹកនាំ​ពិភពលោក មាន​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន រហូតដល់​នាយករដ្ឋមន្ត្រី​កាណាដា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ សុទ្ធតែ​បានប្រកាស​រួចរាល់​ហើយ​ថា ពួកគេ​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​។​

សម្រាប់​ការ​សោយ​ទីវ​ង្គ​ត់​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បេ​តទី ២ ព្រះអង្គម្ចាស់​ឆា​លស៍ ភី​លី​ព អា​ធឺ ច​ច (Charles Philip Arthur George) គឺជា​ព្រះអង្គម្ចាស់​នៃ​ប្រទេស​វេ​លស៍ (Wales) ដែល​ត្រូវបាន​ឡើង​សោយរាជ​សម្បត្តិ​ជា​ផ្លូវការ​ជា​ស្តេច ឆា​លស៍​ទី ៣ ក្នុង​ព្រះជន្ម ៧៤​ព្រះវស្សា​។​​ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ និង​ជា​បុត្រា​ដំបូងបង្អស់​របស់​ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បេ​ត (Elizabeth) និង​ព្រះអង្គម្ចាស់ ភី​លី​ព (Phillip)​។ ក្នុងនាម​ជា​ព្រះមហាក្សត្រ ព្រះអង្គ​ក្លាយជា​ស្តេច​នៃ​ចក្រភព​អង់គ្លេស និង​រដ្ឋ​អធិបតេយ្យ​ចំនួន ១៤​ទៀត​។​

​ព្រះអង្គម្ចាស់ ឆា​លស៍ បាន​សិក្សា​នៅក្នុង​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី​លើ​មុខវិជ្ជា បុរាណវិទ្យា និង​នរវិទ្យា និង​ប្រវត្តិវិទ្យា​នៅ​មហាវិទ្យាល័យ Trinity នៃ​សកល​វិទ្យាល័យ Cambridge នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ មុនពេល​ព្រះអង្គ​បាន​ក្លាយជា​អ្នក​បើ​យន្តហោះ​នៃ​កងទ័ព​ជើង​អាកាស​របស់​អង់គ្លេស​។​​ក្នុង​ព្រះជន្ម ៣១​ព្រះវស្សា ព្រះអង្គម្ចាស់ ឆា​លស៍ បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង​របស់​ប្រទេស​វេ​លស៍ និង​អ្នក​គ្រូម​ត្តេ​យ្យ​វ័យ ១៩​ឆ្នាំ​ម្នាក់​ឈ្មោះ ដាយ​អាណា ស្ពេ​ន​សឺ (Diana Spencer) នៅក្នុង​ឆ្នាំ ១៩៨១​។ ពិធី​រៀប​អភិសេក​របស់​ព្រះអង្គ​មាន​អ្នកទស្សនា​ជិត ៨០០​លាន​នាក់​ទូទាំង​ពិភពលោក​។​​ព្រះអង្គ​មាន​បុត្រ ២​អង្គ​គឺ ព្រះអង្គម្ចាស់ វីលៀម (Prince William) ប្រសូត្រ​នៅក្នុង​ឆ្នាំ ១៩៨២ និង​ព្រះអង្គម្ចាស់​ហារី (Prince Harry) ប្រសូត្រ​នៅក្នុង​ឆ្នាំ ១៩៨២​។​​

ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គ​ទាំងពីរ​មាន​ភាព​រកាំរកូស និង​បរាជ័យ និង​ធ្វើ​ឲ្យ​បែកបាក់​គ្នា​។ ព្រះអង្គម្ចាស់​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដោយ​ទទួលស្គាល់ថា​ព្រះអង្គ​មិនមាន​ភាពស្មោះត្រង់​។ ចំណែក​ព្រះ​នាង ដាយ​អាណា ក៏បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរទស្សន៍​ផងដែរ​ថា “​មាន​មនុស្ស ៣​នាក់​នៅក្នុង​អាពាហ៍ពិពាហ៍​នេះ ដូច្នេះ​វា​ពិតជា​ចង្អៀត​ណាស់​” ដោយ​ព្រះ​នាង​ចង់​សំដៅថា ព្រះអង្គម្ចាស់ ឆា​លស៍ បន្ត​មាន​ទំនាក់ទំនង​ជាមួយនឹង​នាង ខា​មី​ឡា ផា​ឃឺ បូ​វ​ស៍ (Camila Parker Bowles) ដែលជា​អតីត​មិត្តស្រី​របស់​ព្រះអង្គ មុនពេល​ព្រះអង្គ​រៀប​អភិសេក​។ ព្រះអង្គម្ចាស់ ឆា​លស៍ និង​ព្រះ​នាង ដាយ​អាណា បាន​លែងលះគ្នា​នៅក្នុង​ឆ្នាំ ១៩៩៦​។​

​មួយឆ្នាំ​ក្រោយមក សោកនាដកម្ម​បានកើត​ឡើង នៅពេល​ព្រះ​នាង ដាយ​អាណា បាន​សោយ​ទីវ​ង្គ​ត់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ទីក្រុង​បារី​ស ប្រទេស​បារាំង​។ ប្រជាជន​ជុំវិញ​ពិភពលោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ព្រះ​នាង​។​​បន្ទាប់ពី​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះ​នាង ដាយ​ណា​ដា ព្រះអង្គម្ចាស់ ឆា​លស៍ និង ខា​មី​ឡា បន្ត​ទំនាក់ទំនង​ជាមួយគ្នា ហើយ​ទីបំផុត អ្នក​ទាំងពីរ​បាន​រៀប​អភិសេក​នៅក្នុង​ឆ្នាំ ២០០៥​។​
​កាលពី​ឆ្នាំ ២០២១ ព្រះអង្គ​គឺជា​វាគ្មិន​ដ៏​លេចធ្លោ​ម្នាក់​នៅក្នុង​ស​ន្និសិទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​តឡែ​ន​។​​កាលពី​ថ្ងៃទី ៩ ខែកញ្ញា​កន្លងទៅនេះ ព្រះអង្គ​ត្រូវបាន​ស្វាគមន៍​ដោយ​មនុស្ស​ជាច្រើន​នៅពេល​ព្រះអង្គ​ធ្វើដំណើរ​ដល់​ព្រះរាជវាំង Buckingham សម្រាប់​ចូលកាន់​តំណែង​ជា​ស្តេច ឆា​លស៍​ទី ៣​នៃ​ចក្រភព​អង់គ្លេស​៕ ( Washington Post & Aljazeera)a die eliza 

 

​