» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6071 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696242 នាក់

ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​បឹង​ខ្លុង និង អូរ​ត្រាវ ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​និង ខេត្តពោធិ៍សាត់ ឃុបឃិត​ឲ្យ​ឈ្មោះ​ប្រូច និង​ឈ្មោះ​ណុប ឌី​កាប់​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ

​

(​កំពង់ស្ពឺ​)៖ ប្រភពព័ត៌មាន​ពី​អ្នករកស៊ី​ដឹកឈើ ដឹកអុស​តាម​រថយន្ត​និង​គោយន្ត​បាន​បង្ហើប​ប្រាប់ថា បច្ចុប្បន្ននេះ​មាន​គោយន្ត​ដឹកឈើ​នៅ​ស្ពានដែក ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ រាប់សិប​គ្រឿង​បាននាំគ្នា​ដឹក​ស៊ីឈ្នួល​ឲ្យ​ថៅកែ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប្រូច​.​យកមក​ស្តុ​ប​ទុក​ក្នុង​ទឹកដី​ស្ពានដែក ឃុំ​ត្រពាំង​ជោ រួច​បន្តរ​លក់​ចែកចាយ​អោយ​ឈ្មួញ​ឈើ​ផ្សេងៗ​ទៀត​ដើម្បី​យកទៅ​ចែកចាយ​បន្តរ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។​a car kypo 

ឈ្មួញ​ឈើ​ឈ្មោះ ប្រូច នេះ មានការ​ទំនាក់ទំនង​ជាមួយ​ថៅកែ​ធំៗ​ដ៏ទៃទៀត​ដូចជា​ឈ្មោះ​ណុប ឌី​ជាដើម ដើម្បី​ជា​ខ្នងបង្អែក​ក្នុងការ​រកស៊ី​បទល្មើស​ព្រៃឈើ ។​
​តែ​ករណីនេះ​គេ មិនដែល​ឃើញ​មាន​អាជ្ញា​ធម៌​ដែនដី​ឬ មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​នោះទេ ។​

-​ប្រភព​នេះ​បាន​បន្តទៀតថា ថៅកែ​ឈើ​ដ៏​ល្បីឈ្មោះ​ខាងលើនេះ​គេ​មានមុខ​របរជំនួញ​ខាង​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងខេត្ត​ដោយ​គ្មាន​បញ្ហា​។ ជាក់ស្ដែង​មានការ​ដឹកឈើ​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់ តាម​ច្រក​បឹង​ខ្លុង និង​អូរ​ត្រាវ ឆ្លងកាត់​ក្រុមហ៊ុន HLH យ៉ាង​គគ្រឹកគគ្រេង​តែ​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​។​

មេ​ឈ្មួញ​រូបនេះ​បាន​និយាយ​អ៊ួ​ត​ក្ដែ​ងៗ​ថា​គេ​មិន​ខ្វល់​អ្វី​ទេ​រាល់ថ្ងៃនេះ​ការងារ​រកស៊ី​មុខ​ជំនួញ​របស់គេ​មិនដែល​ខ្លាច​ន​ណា​ម្នាក់​ឡើយ​មិន​ថា​ថ្នាក់​ណា​មានបុណ្យ​ស័ក្តិ​ប៉ុន្មាន​នោះទេ​ព្រោះ គេ​បាន​បង់លុយ​ទាំង​អស់ហើយ​?!​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ​រូបនេះ​បាន​អួត​ក្តែ​ងៗ​ថា​មន្ត្រី​បរិស្ថាន បឹង​ខ្លុង និង​អូរ​ត្រាវ រួមទាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ផងដែរ​មិន​ហ៊ាន បង្ក្រាប​គេ​ទេ ព្រោះ​មន្ត្រី​ទាំងនោះ​ជា​មិត្ត​ភ័​ក្រ​ស្និទ្ធស្នាល​ជាមួយនឹង​គ្នា​ហូបបាយ​ចាន​តែមួយ នេះ​បើ​យោងតាម​ប្រភពពី​អ្នក​ស្និទ្ធស្នាល​របស់​ឈ្មួញ​ឈើ​ឈ្មោះ ប្រូច និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​លោក​ប្រូច​នោះ​។​

-​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​បា​ន​នាំ​បាន​សំណូមពរ​ទៅដល់​លោក វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិសេស នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ កម្ម​ការបង្ក្រាប​និង​ទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​សូម​លោក​មេត្តាជួយ​មាន​វិធានការ​មកលើ​បុគ្គល​ជា​មេ​ឈ្មួញ​ឈ្មោះ​ប្រួច​នៅ​ស្ពានដែក​និង​ថៅកែ​ឈើ​ផ្សេងៗ​មួយចំនួន​ទៀតផង​ដូចជា​ឡើងចាង​សម្បើម​ណាស់​។

បច្ចុប្បន្ននេះ​កំពុងតែ​ប្រមូល​គៀង​កេណ្ឌ​ប្រជាពលរដ្ឋ​អោយចូល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់​ផ្គើន​ទៅ​និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​ក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​គួររម្លឹកថា ថ្មីៗ​នេះ​កាលពី​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៩ ឯកឧត្ដម វី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈេ​ី​បង្ក្រាប​រថយន្ត​យី​ឌុប​០១​គ្រឿង​របស់​មេការ​ឈ្មោះ​ចែ​លីន នៅ​ចំណុច​ទំនប់ទឹក​ពាម​ល្វា ក្នុង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​
​ប៉ុន្តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បែ​ជា​មិន​បង្ក្រាប​ឈ្មួញ​ផ្សេងៗ​អោយមាន​ប្រសិទ្ធភាព​នោះទេ​ជាពិសេស​គឺ​លោក​ប្រូច​នេះ​ទៅវិញ​មិ​ដឹងថា​ខ្លាច​ឬ​បាន​សំណែន​?​។​a car kypo1 

​