» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5700 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695871 នាក់

ឧកញ៉ា ធី ឬ​ទ្ធ​សី រកស៊ី​ប្រេង​លោតឆ័ត្រ​រងគ្រោះ​អ្នកស៊ីឈ្នួល​ដឹក​ឆ្កុយ !

 

​ខេត្តកំពត ៖ ឧកញ៉ា ធី ឬ​ទ្ធ​សី​ត្រូវបាន​អ្នករកស៊ី​រាយការណ៍​ថា​ជា​ឈ្មួញ​មួយរូប​មាន​ជំនាញ​ខាង​រកស៊ី​មុខរបរ​មិនសូវ​ស្របច្បាប់ លោតឆ័ត្រ សូម្បីតែ​ដឹកឈើ បូម​ខ្សាច់ ក៏ដោយ​។ ឥឡូវនេះ តាមរយៈ​មុខរបរ​មិន​ស្របច្បាប់ (​ការប្រណាំង​ប្រជែង​ពាណិជ្ជកម្ម​ដោយ​គ្មាន​ភាពស្មោះត្រង់​) រកស៊ី​ប្រេង​គេចពន្ធ នៅ​ក្រុង​បូកគោ ខេត្តកំពត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ខេត្តកំពត បង្ក្រាបបាន​ក្នុង​បទល្មើស​ជាក់ស្តែង ។ តែ​លោក​ឧកញ៉ា ធី ឬ​ទ្ធ​សី​ម្ចាស់​ទំនិញ​លោត​ឆ​ត្រ័ មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ដើម្បី​ទទួលខុសត្រូវ​ក្នុងការ​ពិន័យ​ពន្ធគយ ធ្វើឱ្យ​ម្ចាស់​រថយន្ត​ដែល​ខ្លួន​បាន​ជួល​ដឹក​ប្រេង​នោះ រងគ្រោះ ខាតបង់​ពេលវេលា បាត់បង់​មុខរបរ​ក្នុងការ​ដឹកជញ្ជូន​។a boat oil

​បើ​យោងតាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​, ក្នុង​កំឡុង​ចុង​សប្តាហ៍​ទី​១ នៃ​ខែធ្នូ ឆ្នាំ​២០២២ ឧកញ៉ា ធី ឬ​ទ្ធ​សី បាន​ជួល​រថយន្ត​ដឹក​ប្រេង​ចំនួន ៣​គ្រឿង ដើម្បី​ដឹក​ប្រេង​របស់ខ្លួន នៅ​តំបន់​ព្រែក​មួយកន្លែង ក្នុង​ក្រុង​បូកគោ ដោយ​អះអាងថា​ខ្លួន​មានច្បាប់​នាំចូល​ត្រឹមត្រូវ​។ ប៉ុន្តែ​ប្រេង ឧកញ៉ា ធី ឬ​ទ្ធ​សី លោតឆ័ត្រ​ទាំងស្រុង ក្នុងនោះ ក៏​ខាង​ម្ចាស់​ទូក​វៀតណាម​ដឹក​ប្រេង​មក ក្អួត​ឈាម ខំ​ជឿ​លើ ឧកញ៉ា ធី ឬ​ទ្ធ​សី ថា​មានច្បាប់​នាំចូល និង​ធានាថា ចាត់ចែង​ការងារ​រួចរាល់ ដឹងអី ឧកញ៉ា ធី ឬ​ទ្ធ​សី រកស៊ី​គេចពន្ធ ឈាន​សមត្ថកិច្ច​គយ និង​រដ្ឋាករ ខេត្តកំពត បង្ក្រាប ទាំង​ទូក​ដឹក​ប្រេង ទាំង​ឡាន​ចំនួន ៣​គ្រឿង ។

ដូច្នេះ​ទាំង​ម្ចាស់​ទូក ទាំង​ម្ចាស់​ឡាន រងគ្រោះ​ដោយសារ ឧកញ៉ា ធី ឬ​ទ្ធ​សី ដែល​មកដល់​ថ្ងៃនេះ គេចខ្លួន​អត់​ទទួលខុសត្រូវ មក​ចូល​ដោះស្រាយ​បង់ពិន័យ​ពន្ធគយ ធ្វើឱ្យ​ម្ចាស់​ឡាន ម្ចាស់​ទូក ខាតបង់​ពេលវេលា បាត់បង់​មុខរបរ ខណៈ​កំណត់ហេតុ​គ្រប់បែបយ៉ាង នៅលើ ឧកញ៉ា ធី ឬ​ទ្ធ​សី ឱ្យ​កូនចៅ​តំណាង មក​ធ្វើ​កំណត់ហេតុ​ជាមួយ​គយ តែ​ទីបំផុត មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ពិតជា​ជំនាញ​លោតឆ័ត្រ​គ្រប់បែបយ៉ាង ។
​សូមបញ្ជាក់ថា​, គយ​ចាប់​ឡាន​ដឹក​ប្រេង ដែល ឧកញ៉ា ធី ឬ​ទ្ធ​សី ដឹក​លោតឆ័ត្រ ចំនួន​៣ គ្រឿង ក្នុងនោះ ១​គ្រឿង​ចំណុះ ២​មុ​ឺ​ន​លីត្រ​, ១​គ្រឿង ចំណុះ ៤.០០០​លីត្រ ១​គ្រឿង​ទៀត​អត់​ដឹក​ប្រេង​ទេ និង​ទូក​ដឹក​ប្រេង​វៀតណាម​១​គ្រឿង​ទៀត ។ មិនទាន់​ឃើ​ញុំ​មានការ​បំភ្លឺ​ពី ឧកញ៉ា ធី ឬ​ទ្ធ​សី​នៅឡើយ​ទេ​ទាក់ទង​រឿង​នាំ​ប្រេង​គេចពន្ធ​នេះ ។a oknha thy rith 


​