» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11549 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701720 នាក់

ប្រមុខ​ការទូត​ចិន​ជួប​សម​ភាគី​តា​លី​បង់​ប្រកាស​ពី​ជំនួយ​និង​ហាម​មិន​ឲ្យ​គាំទ្រ​ភេរវកម្ម​!

 

​កាតា​៖​លោក​វ៉ាង​យី​ប្រមុខ​ការទូត​​ចិន បាន​ជួបគ្នា​ផ្ទាល់​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​អាហ្កានីស្ថាន​លោក​មូ​ឡា​អាប​ឌុល​ហ្កា​នី​បា​រ៉ា​ដា​( Mullah Abdul Ghani Baradar )​នៅ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា​កាលពី​ថ្ងៃទី​២៥ ខែតុលា​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ជំនួប​ជាន់ខ្ពស់​លើកដំបូង រវាង​មន្ត្រី​ចិន និង​ក្រុម​តា​លី​បង់​ចាប់តាំងពី​ក្រុម​នេះ​ឡើងកាន់​អំណាច​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាថ្មី​។a afgan chinaa 


​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែតុលា​បាន​ឲ្យ​ដឹងថា​៖ លោក វ៉ាង យី លើកឡើងថា អា​ហ្វ​ហ្កា​នី​ស្ថាន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​បួន​ធំៗ​ដូចជា​វិបត្តិ​មនុស្សធម៌ ភាពវឹកវរ​សេដ្ឋកិច្ច ការគំរាមកំហែង​ពី​ក្រុម​ភេរវកម្ម និង​បញ្ហា​អភិបាលកិច្ច​។ ការយក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ ទាមទារ​ការយោគយល់ និង​ការគាំទ្រ​បន្ថែមទៀត​ពី​សហគមន៍​អន្តរជាតិ​។ នេះ​បើ​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ចិន​សង្ឃឹមថា ក្រុម​តា​លី​បង់​នឹង​ប្ដេជ្ញាចិត្ត​បើកចំហ និង​បង្រួបបង្រួម​ក្រុម​ជនជាតិភាគតិច​និង​ភាគី​ទាំងអស់​ដើម្បី​ធ្វើការ​រួមគ្នា​កសាង​ប្រទេស​ប្រកបដោយ​សន្តិភាព និង​ការពារ​សិទ្ធិ​ផលប្រយោជន៍​របស់​ស្ត្រី និង​កុមារ​ដោយ​ប្រសិទ្ធភាព​។ បន្ថែម​ពីនេះ​លោក វ៉ាង ទទូច​ឱ្យ​ក្រុម​តា​លី​បង់​ប្រកាន់យក​គោលនយោបាយ​មិត្តភាព​ចំពោះ​ប្រទេសជិតខាង​អា​ហ្វ​ហ្កា​នី​ស្ថាន និង​កសាង​ប្រទេស​ទំនើប​មួយ​ដែល​ស្របតាម​ការចង់បានរ​បស់​ប្រជាជន និង​សហគមន៍​អន្តរជាតិ​។​

​ប្រមុខ​ការទូត​ចិន ទទូច​ឱ្យ អាម៉េរិក និង​លោកខាងលិច​រួមគ្នា​ដក​ទណ្ឌកម្ម​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ជួយ​ជ្រោមជ្រែង​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​លក្ខណៈ​សម​ហេតុ​សម​ផល​ឱ្យ​ដើរ​លើផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព​។ ចំពោះ​ចិន​វិញ លោក វ៉ាង ប្រាប់​មេដឹកនាំ​តា​លី​បង់​ថា ចិន​នឹង​បន្ត​ផ្តល់ ជំនួយ​មនុស្សធម៌​តាម​សមត្ថភាព​របស់ខ្លួន និង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ដោះស្រាយ​ចំពោះមុខ​។​
ក្នុង​កិច្ចប្រជុំ​ខាងលើ​ដដែល​នោះ លោក វ៉ាង ប្រា​ប់លោក Baradar ថា ក្រុម​តា​លី​បង់ មិនត្រូវ​ពាក់ព័ន្ធ​ជាមួយ ក្រុម​សកម្មប្រយុទ្ធ​ដូចជា​ចលនា​ឥស្លាម​តួ​កេ​ស្ថាន​ខាងកើត (ETIM) ក៏​ដូច​ក្រុម​ភេរ​វករ​ផ្សេងៗ​ទៀត ហើយ​តា​លី​បង់​ត្រូវតែ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​បង្ក្រាប​ពួកគេ​។​

​ឧបនាយករដ្ឋមន្ត្រី​ស្តីទី​តា​លី​បង់​លោក Baradar បាន​រៀបរាប់​ពី​ស្ថានភាព នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ហើយ​បាន​អះអាងថា រដ្ឋាភិបាលបណ្ដោះអាសន្ន​បាន​គ្រប់គ្រង​ស្ថាន ភាព​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពីនេះ រដ្ឋាភិបាលបណ្ដោះអាសន្ន ក៏​កំពុងធ្វើការ​យ៉ាងសកម្ម​ក្នុងការ​បំពេញតម្រូវកា​រ​របស់​ប្រជាជន​ក៏ដូចជា​រៀន​ពីបទ​ពិសោធ​របស់ខ្លួន​ពីមុន​ដើម្បី​អភិវឌ្ឍ​ប្រទេស​ទៅមុខ​ផងដែរ​។​

​លោក Baradar ប្ដេជ្ញាចិត្ត​ថា តា​លី​បង់​នឹង​រាប់បញ្ចូល​គ្រប់​តំណាង​ភាគី​ក្នុង​ជួរ​រដ្ឋាភិបាល ពង្រឹង​ការប្រឹងប្រែង​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ស្ត្រី និង​កុមារ ហើយ​នឹងមិន​ដកហូត​សិទ្ធិ​ទទួលបាន​ការអប់រំ និង​ការងារ​នោះទេ​។ យ៉ាងណាមិញ លោក Baradar លើ​ឡើង​ថា ស្ត្រី​ប្រឈមមុខ​នឹង​ការលំបាក​ដូចជា​កង្វះ​សម្ភារ​បរិក្ខារ និង​ថវិកា​។ លោក​ក៏​សង្ឃឹមថា ចិន និង​អន្តរជាតិ​នឹង​បង្កើន​ជំនួយ​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ជំនះ​វិបត្តិ​មនុស្សធម៌ និង​ត្រឡប់​ទៅរក​ផ្លូវ​នៃ​ការអភិវឌ្ឍ​វិញ​..។

​សូមបញ្ជាក់ថា​៖​បច្ចុប្បន្ន​ប្រទេស​ចិន​គឺជា​វិនិយោគិន​បរទេស​ធំជាងគេ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​ទុនបំរុង​រ៉ែ​ធំជាងគេ​នៅលើ​ពិភពលោក​ដែលមាន​តម្លៃ​ជាង​១ ទ្រី​លាន​ដុល្លារ​។ ប្រទេស​ចិន​កាលពី​ខែ​មុន​បាន​សន្យា​ផ្តល់ជំនួយ​ស្បៀងអាហារ​និង​ថ្នាំ​ចំនួន​៣១ លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​រួមជាមួយ​វ៉ាក់សាំង​ការពារ​ជំងឺ​Covid-19​ចំនួន​៣​លាន​ដូ​ស​។​

​ប្រទេស​ចិន​មាន​ចំណាប់អារម្មណ៍​ជាក់លាក់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅពេលដែល​គម្រោង​នៅក្រោម​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវ៉ាត់​និង​ផ្លូវ​”(BRI)​របស់​ទីក្រុង​ប៉េកាំង​ឆ្លងកាត់​តំបន់​នេះ​។​ទីក្រុង​ប៉េកាំង​ហាក់ដូចជា​កំពុង​មើលឃើញ​ឱកាស​មួយ​ដើម្បី​ពង្រីក​គម្រោង​BRI​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ទន្ទឹមនឹងនេះ​ក្រុម​តា​លី​បង់​បានចាត់ទុក​ប្រទេស​ចិន​ជា​ដៃគូរ​ដ៏​សំខាន់បំផុត​មួយ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​សង្ឃឹមថា​ការវិនិយោគ​និង​ការគាំទ្រ​របស់​ចិន​នឹង​ជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កសាង​ប្រទេស​ឡើងវិញ​។​

​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ជួប​ការលំបាក​ជាច្រើន​ជាពិសេស​វិបត្តិ​ស្បៀងអាហារ​។ លោក David Beasley នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) បាន​និយាយថា​រដូវរងា​នេះ​“ ប្រជាជន​អា​ហ្វ​ហ្កា​នី​រាប់លាន​នាក់​នឹងត្រូវ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ការធ្វើ​ចំណាកស្រុក​និង​ការអត់ឃ្លាន​” លុះត្រាតែ​មានការ​ផ្តល់ជំនួយ​សង្គ្រោះ​៕a afgan china4 

​