» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4724 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983415 នាក់

បន្ទាប់ពី​ថ្វាយ​សាតាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​!

 

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ចូលគាល់​មហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី​ថ្វាយ​សាតាំង​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​លោក Patrick Murphy​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ពី​បំណង​ចង់​ជួប​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ចំណងមិត្តភាព​អាមេរិក​-​កម្ពុជា​។ a ambasadera us 

​លោក Patrick Murphy បាន​សរសេរ​សារ​ខ្លី​នៅ​បណ្តាញ​សង្គម Twitter របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​បន្ទាប់ពី​ចូលគាល់​បង្ហាញខ្លួន​ក្នុងនាម​ជា ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​រួចហើយ ខ្ញុំ​កំពុង​រង់ចាំ​ជួប​ជាមួយ​សមាជិក​នានា​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​»​។​ទូត​អាមេរិក​ក៏បាន​អ​ពា​វនា​វ​ឲ្យ​តាមដាន​ព្រិ​ត្តិ​ការណ៍​នៅក្រោយ​ឆាក​ផងដែរ​។​

​ក្រោយពី​មាន​សារ​នេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៉ី​ផាន នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​តាមរយៈ Facebook បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជូនពរ និង​ស្វាគមន៍ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​។ សហប្រតិបត្តិការ​ជិតស្និទ្ធ និង​ទំនាក់ទំនង​ប្រសើរ គោរព​ផលប្រយោជន៍ ប្រជាជាតិ​គ្នា​ទៅវិញទៅមក​ជា​អទិភាព​។ ផល​នៃ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព បាន​ស្វាគមន៍​ឯកឧត្តម គ្រប់ទិសទី​មិន​ថា ជនបទ ឬ​ទីក្រុង​នោះឡើយ​»​។​

​សូម​ជំរាប​ថា លោក Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត ឱ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ រួចហើយ​ប្រធានាធិបតី​លោក Trump បាន​បញ្ជូន​ការតែងតាំង​នេះ ទៅ​ព្រឹទ្ធសភា ដែល​យោងតាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក មានការ​ទទួលខុសត្រូវ​ក្នុងការ​ផ្តល់ «​ប្រឹក្សា​និង​ការយល់ព្រម​» លើ​ការតែងតាំង​ទាំងឡាយ ដោយ​ប្រធានាធិបតី ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​ផងដែរ​។​

​លោក Patrick Murphy និង​ភរិយា​របស់លោក បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ផ្តើម​ការងារ​របស់ខ្លួន​នៅ​កម្ពុជា ជំនួស​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផុត​អាណត្តិ លោក William A. Heidt​។ តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក លោក Murphy បានចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ដំបូង​របស់លោក​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​មានការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​។​

​លោក​ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការបរទេស​ជាន់ខ្ពស់​។ កន្លងមក​លោក គឺជា​អនុប្រធាន​ទូត និង​ជា​ភារធារី ប្រចាំ​នៃ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៦, នៅ​ប្រទេស Lesotho ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ​២០០៨ ហើយ​បាន​ធ្វើជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣​។​

វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មីគឺ​ចំ​ពេលដែល​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​មានការ​តានតឹង​ទាំង​ខាង​វោហា​សព្ទ័​និង​ការគម្រាមប្រើ​កម្លាំង​ដោយសារតែ​ការប្រកាស​វិល​ចូល​ស្រុក​វិញ​នា​ថ្ងៃទី​៩​វិច្ឆិកា​របស់លោក​សម​រង្ស៊ី​និង​មន្ត្រី​អ​តី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ទៀត​ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា​ក្រុម​ក្បត់ជាតិ​ចង់​ធ្វើ​រដ្ឋប្រហារ​ដូរ​បប​។ចាំមើលថាតើនឹងមានអ្វីផ្លាស់ប្តូរបន្ទាប់ពីជំនួបជាមួយមន្ត្រីរាជរដ្ឋាភិបាល?។a ambasader us2 a ambasader us