» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8007 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698178 នាក់

កម្ពុជា​វៀតណាម​សន្យា​មិន​ឲ្យ​មាន​ភាគី​ទី​៣​ណា​ប្រើប្រាស់​ដី​ប្រឆាំង​ប្រទេស​មួយទៀត​

 

​កម្ពុជា​វៀតណាម​៖ រដ្ឋមន្ត្រីក្រសួង​ការ​រទេស​ប្រទេស​កម្ពុជា និង​វៀតណាម បាន​សន្យាថា មិន​អនុញ្ញាត​មាន​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសមួយ​ទៀតឡើយ​។​a brak vn 

​នេះ​បើតាម​សេចក្តីប្រកាស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ ដែល​ផ្សព្វផ្សាយ ។​

លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក ផាម ប៊ិ​ញ​មិញ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​បាន​ឯកភាព​ក្នុង​ការបង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ឱ្យទាន់​ពេលវេលា ដើម្បី​សង្គ្រោះ​ជនរងគ្រោះ បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា​នានា​ដូចជា គ្រោះធម្មជាតិ ការរត់ពន្ធ ការជួញដូរ ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការកាប់​ឈើ​ខុសច្បាប់​។​

​បញ្ហា​គ​ន្លឺះ​នៅត្រង់ថា ៖ «​ភាគី​ទាំងពីរ ក៏បាន​អះអាង​អំពី​ឆន្ទៈ​នយោបាយ​របស់ខ្លួន ដោយ​មិន​អនុញ្ញាត​ឱ្យមាន​កម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសមួយ​ទៀតឡើយ​»​។​ការសន្យា​នេះ​បាន​កើតឡើង​ក្រោយពេល​មាន​សារព័ត៌មាន​បរទេសមួយ​ចំនួន បាន​សរសេរ​ចោទប្រកាន់​កម្ពុជា​ថា អនុញ្ញាតឱ្យ​ចិន​បោះ​មូលដ្ឋាន​យោធា​នៅក្នុង​ខេត្តកោះកុង​ដែល​កម្ពុជា​បាន​បដិសេធ​រួចហើយ​។a brak vn1 a brak vn2 a brak vna a brak vna1 

​