» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2283 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699537 នាក់

អ៉ី​រ៉ង់ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បើក​កិច្ចប្រជុំ​ស្វែងរក​មធ្យោបាយ​សងសឹក​ប្រឆាំង​អ៉ី​ស្រា​អែល​តើ​អាចទៅរួច​ទេ​?

​អ៊ីរ៉ង​៖ ក្រុមមន្ត្រី​កំពូលៗ​របស់​អ៉ី​រ៉ង់ នឹងត្រូវ​ជួប​ជាមួយ​ក្រុមមន្ត្រី​នៃ​សម្ព័ន្ធមិត្ត​របស់​អ៉ី​រ៉ង់​នៅក្នុង​តំបន់​មកពី​ប្រទេស​លី​បង់ អ៉ី​រ៉ា​ក់ និង​យេ​ម៉ែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែសីហា (​ម៉ោង​ក្នុង​តំបន់​) ដើម្បី​ពិភាក្សា​ពី​វិធានការ​សងសឹក​ប្រឆាំងនឹង​អ៉ី​ស្រា​អែល បន្ទាប់ពី​ការសម្លាប់​មេដឹកនាំ​ហា​ម៉ាស​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters​។​a iran reveng1 

​ប្រភព​ចំនួន​៥ បាន​ប្រាប់ Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ក្រុមមន្ត្រី​មកពី​ក្រុម​ហា​ម៉ាស និង​ក្រុម Islamic Jihad ព្រមទាំង​ក្រុម​ហ៊ូ​ទី​យេ​ម៉ែន និង​ក្រុម​ហេស​បូ​ឡា ក្នុងប្រទេស​លី​បង់ ក៏ដូចជា​ក្រុម​ចលនា​តស៊ូ​ក្នុងប្រទេស​អ៉ី​រ៉ា​ក់ នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។ «​អ៉ី​រ៉ង់ និង​សមាជិក​ចលនា​តស៊ូ នឹងធ្វើ​ការវាយតម្លៃ​យ៉ាង ល្អិតល្អន់ នៅ​បន្ទាប់ពី​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ ក្នុងការ​ស្វែងរក​មធ្យោបាយ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព ដើម្បី​សងសឹក​នឹង​របប Zionist (​អ៉ី​ស្រា​អែល​)»​។ នេះ​ជាការ​បញ្ជាក់​របស់ មន្ត្រីជាន់ខ្ពស់​អ៉ី​រ៉ង់​ម្នាក់​ដែល​បានដឹង​ពី​កិច្ចប្រជុំ​ខាងលើ​។​

​ដោយឡែក​សម្រាប់​អាមេរិក​វិញ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែសីហា ថា​ទីក្រុង​វ៉ាស៊ីនតោន​មានការ​ប្ដេជ្ញាចិត្ត​ការពា​រ​សន្តិសុខ​របស់​អ៉ី​ស្រា​អែល ប្រឆាំងនឹង​ការគំរាមកំហែង​គ្រប់​ទម្រង់​ទាំង​អស់ពី​អ៉ី​រ៉ង់ ប្រឈមមុខ​នឹង​ការ​គំរាម​សងសឹក​របស់ ទីក្រុង​តេ​ហេ​រ៉ង់ បន្ទាប់ពី​មេដឹកនាំ​ហា​ម៉ា​សត្រូវ​បានសម្លាប់​នៅលើ​ទឹកដី​អ៉ី​រ៉ង់​។ នេះ​បើតាម​សេត​វិមាន ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​សេត​វិមាន​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក ចូ បៃ​ដិ​ន រួមជាមួយ​អនុ​ប្រធានាធិបតី លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​បើក​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក ណេ​តាន់​យ៉ា​ហ៊ូ ហើយ​នៅក្នុង​កិច្ចសន្ទនា​នេះ​មេដឹកនាំ​អាមេរិក​ទាំង​២ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ពី​កិច្ចប្រឹងប្រែង​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​​សេចក្ដីថ្លែងការណ៍​បានបញ្ជាក់​ទៀតថា «​លោក​ប្រធានាធិបតី បាន​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ អ៉ី​ស្រា​អែល​ប្រឆាំងនឹង​ការគំរាមកំហែង ក្នុងនោះ​រួមមាន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បា​លិ​ស្ទីគ និង​ដ្រូ​ន ព្រមទាំង​មធ្យោបាយ​ការពារ​ថ្មី​បន្ថែមទៀត​»​។

​គួរ​បញ្ជាក់ថា កិច្ចសន្ទនា​រវាង​មេដឹកនាំ​អាមេរិក និង​អ៉ី​ស្រា​អែល កើតមានឡើង​បន្ទាប់ពី​អ៉ី​ស្រា​អែល​បានប្រកាស​ពី​ការសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ហេស​បូ​ឡា លោក Fuad Shukr ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​មួយ​លើ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ កាលពី​ថ្ងៃ​អង្គារ រួមទាំង​ការធ្វើឃាត​មេដឹកនាំ​នយោបាយ​ហា​ម៉ាស លោក Ismail Haniyeh ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។ អ៉ី​រ៉ង់ និង​ក្រុម​ហា​ម៉ាស​បាន​ចោទប្រកាន់ថា​អ៉ី​ស្រា​អែល​ជា​អ្នក​សម្លាប់​លោក Haniyeh តែ​អ៉ី​ស្រា​អែល​មិនបាន​ប្រកែក ហើយក៏​មិន​ទទួលស្គាល់​នោះដែរ​។ ទាំង​អ៉ី​រ៉ង់ និង​ហា​ម៉ាស​សុទ្ធតែ​បាន​គំរាម​សងសឹក​អ៉ី​ស្រា​អែល​។​

​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ពិធីបុណ្យ​ដង្ហែរ​សព​លោក​អ៊ី​ស្មា​យ ហា​នី​យ៉េ មេដឹកនាំ​នយោបាយ​របស់​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ទើប​ចាប់ផ្តើម ជាមួយ​សម្រែក​របស់​ម​ហា​ជន ស្រែកជេរ​ប្រទេច​សងសឹក​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ សីហា​បាន​ចេញមក​ប្រកាសថា មេដឹកនាំ​យោធា​ធំ​បំផុត​របស់​ចលនា​ហា​ម៉ាស គឺ Mohammed Deif ស្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​កាលពី​ពាក់កណ្តាល​ខែកក្កដា ។​

​គេ​នៅចាំ​ថា​កាលពី​ថ្ងៃទី ១៣ កក្កដា អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស សំដៅ​ទីតាំង​ប្រជុំជន​មួយ​ក្នុង​ទីក្រុង​Khan Younès ភាគខាងត្បូង​ហ្កា​ហ្សា ដែល​អ៊ីស្រាអែល​ជឿថា ជា​កន្លែង​លាក់ខ្លួន​របស់​មេកង​ក​ម្លាំ​ង​Izzedine Al-Qassam ដែលជា​ចលនា​ប្រដាប់អាវុធ​របស់​ហា​ម៉ាស​។ ភ្លាមៗ ក្រសួងសុខាភិបាល​ហា​ម៉ាស​ប្រកាសថា ការវាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​ទៅលើ​ជំរំ​ជនភៀសខ្លួន​នៅ​Khan Younès បានសម្លាប់​មនុស្ស​៩០​នាក់​។​​ក្រុម​ហា​ម៉ាស​និយាយថា មេដឹកនាំ​យោធា​របស់ខ្លួន គឺ Mohammed Deif​មិន​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​។ ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១​សីហា​បាន​និយាយថា ព័ត៌មាន​ចារកម្ម​នៅ​ទីបំផុត​បញ្ជាក់ថា មេដឹកនាំ​យោធា​ធំ​សំខាន់បំផុត​របស់​ហា​ម៉ាស Mohammed Deif​ពិតជា​ស្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​កាលពី​ពាក់កណ្តាល​ខែកក្កដា​។​

​ដោយ​ចាត់ទុក Mohammed Deif មេដឹកនាំ​របស់​ចលនា​ប្រដាប់អាវុធ​របស់​ក្រុម​ហា​ម៉ាស​ថា ជា​អូ​សា​ម៉ា បិ​ន​ឡា​ដិ​ន នៅ​ហ្កា​ហ្សា រដ្ឋមន្ត្រី​ការពារ​អ៊ីស្រាអែល លោក​Yoav Gallant អបអរ​កោតសរសើរ​ស្នាដៃ​របស់​កងទ័ព​អ៊ីស្រាអែល ដែល​ទទួលជោគជ័យ​ដ៏​ធំធេង​នៅក្នុង​ប្រតិបត្តិការ​គាស់​រំលើង​ក្រុម​ហា​ម៉ាស តាមផ្លូវ​នយោបាយ និង​យោធា​។​​នៅក្នុង​សារ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​X ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល​បេ្ត​ជ្ញា​បន្ត​សង្គ្រាម​រហូត​សម្រេច​គោលដៅ ដែល​គ្មានអ្វី​ផ្សេង​ក្រៅពី​តាម​សម្លាប់​ឲ្យ​អស់​មេដឹកនាំ​ក្រុម​ហា​ម៉ាស​។ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​នៅបាន​អំពាវនាវ​ឲ្យ​កូនទាហាន​របស់​ក្រុម​ហា​ម៉ាស​ទាំងអស់​យល់ព្រម​ទម្លាក់អាវុធ​ចុះចាញ់ ឬមួយ​ក៏ត្រូវ​ប្រឈម​នឹង​ការតាមប្រមាញ់​សម្លាប់​របស់​អ៊ីស្រាអែល ដូចជា​មេ​កើយ​របស់ខ្លួន គឺ Mohammed Deif​។​

Mohammed Deif​កើត​នៅ​ឆ្នាំ ១៩៦៥ នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ទីក្រុង Khan Younès ក្នុង​ភាគខាងត្បូង​ហ្កា​ហ្សា Mohammed Deif បាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រប​ស់​ក្រុម​ហា​ម៉ាស​តាំងពី​នៅ​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​នៅ​ហ្កា​ហ្សា និង​កាន់តែ​សកម្ម​ខ្លាំង នៅពេល​កើតមាន​សង្គ្រាម​គប់​ដុំថ្ម​លើកដំបូង Intifada ឆ្នាំ ១៩៨៧​។ នៅ​ឆ្នាំ​១៩៩០ Deif​បាន​ចូលរួម​បង្កើត​កងកម្លាំង​Izzedine Al-Qassam ចលនា​ប្រដាប់អាវុធ​របស់​ហា​ម៉ាស​ដែល​រូបគេ​ចូល​គ្រប់គ្រង​ដឹកនាំ​តាំងពី​ឆ្នាំ​២០០២​។​គាត់​ជា​អ្នក​ផ្តួចផ្តើម​គំនិត​សាងសង់​រូង​ក្រោម​ដី និង​ជំនាញ​ផលិត​គ្រាប់បែក គ្រាប់​ប្លោង Mohammed Deif ត្រូវបាន​អ៊ីស្រាអែល​ចោទប្រកាន់ថា ជា​អ្នកបញ្ជា​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស​ចូលទៅ​សម្លាប់ និង​ចាប់​ប្រជាជន​អ៊ីស្រាអែល​មក​ធ្វើជា​ចំណាប់ខ្មាំង នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​៧​តុលា​។​

Mohammed Deif ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ភេរវជន​ដែល​អាមេរិក និង​អ៊ីស្រាអែល​តាម​ប្រមាញ់​ជាង​៣០​ឆ្នាំ​មកហើយ​។ ប្រពន្ធ និង​កូនតូចៗ​របស់ Mohammed Deif ស្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​កាលពី​ឆ្នាំ ២០១៤​។ ចំណែក Mohammed Deif ផ្ទាល់​ត្រូវគេ​ដាក់​រហស្សនាម​ថា ជា​ឆ្មា​ជីវិត ៩ ព្រោះថា អ៊ីស្រាអែល​បាន​ប៉ុនប៉ង​តាម​សម្លាប់ Mohammed Deif ៧​លើក ប៉ុន្តែ មិនបាន​សម្រេច​។ លក្ខណៈពិសេស​របស់​មេ​ទ័ព​របស់​ហា​ម៉ា​សគឺ មិនដែល​បង្ហាញមុខ មិន​ស្ថិតនៅ​កន្លែង​ណាមួយ​យូរ​ជាង​១​ថ្ងៃ​នោះទេ​។ Deif ដែលជា​ឈ្មោះ​របស់ Mohammed Deif មានន័យថា ជា​ភ្ញៀវ ដែល​លេចមុខ​មួយ​ភ្លែតៗ ចល័ត​ផ្លាស់​ទី​គ្រប់កន្លែង ជា​រៀងរាល់ថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កងទ័ព​អ៊ីស្រាអែល ពិបាក​ចាប់​សញ្ញា​បាន​។​

​ដោយ​សម្លាប់​បាន​មេដឹកនាំ​យោធា​របស់​ហា​ម៉ាស ចំណែក​មេ​ដឹក​នយោបាយ​របស់​ហា​ម៉ាស​ក៏បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅក្នុង​ទឹកដី​អ៊ីរ៉ង់ អ៊ីស្រាអែល​សង្ឃឹម​បំបាក់ទឹកចិត្ត​ស្មារតី​ប្រយុទ្ធ​របស់​កងកម្លាំង​ហា​ម៉ាស​នៅ​ហ្កា​ហ្សា​។ ប៉ុន្តែ ទន្ទឹមគ្នា​នោះ អ៊ីស្រាអែល​ក៏បាន​ប្រកាស​ត្រៀមខ្លួន ការពារ​និង​វាយបក​វិញ ព្រោះថា ទាំង​អ៊ីរ៉ង់ និង​ក្រុម​ហេស​បូ​ឡា​លី​បង់​បានប្រកាស​សងសឹក​អ៊ីស្រាអែល​យ៉ាង​ចាស់ដៃ ដោយសារ​អ៊ីស្រាអែល​បាន​រំលោភ​ខ្សែបន្ទាត់​ក្រហម បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ចូលក្នុង​ទឹកដី​អ៊ីរ៉ង់ និង​លី​បង់​ដើម្បី​សម្លាប់​មេដឹកនាំ​ហា​ម៉ាស និង​មេបញ្ជាការ​ទ័ព​សំខាន់​របស់​ហេស​បូ​ឡា​លី​បង់​។​

​គួរ​បញ្ជាក់ថា តំបន់​មជ្ឈិមបូព៌ា កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​សង្គ្រាម​រវាង​អ៉ី​ស្រា​អែល​ជាមួយ​អ៉ី​រ៉ង់ និង​សម្ព័ន្ធមិត្ត​របស់​អ៉ី​រ៉ង់ បន្ទាប់ពី​ការសម្លាប់​មេដឹកនាំ​នយោបាយ​ហា​ម៉ាស លោក Ismail Haniyeh ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃ​ពុធ និង​ការសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ក្រុម​ហេស​បូ​ឡា​ម្នាក់ ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៉ី​ស្រា​អែល លើ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ កាលពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​កន្លងទៅនេះ​៕a iran reveng a iran us