» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5846 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057075 នាក់

ការដាក់​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​បណ្ដាញ​សង្គម​នៅ​ប៉ា​គិ​ស្ថាន​បង្ក​ការតវ៉ា​ប្រឆាំង​ពី​អ្នកកាសែត​

 


​ប៉ា​គី​ស្ថាន​៖ កាលពី​ថ្ងៃ​អង្គារ អ្នកកាសែត​ប៉ា​គី​ស្ថាន​រាប់រយ​នាក់ បានមក​ជួបជុំគ្នា ដើម្បី​បង្ហាញ​ការប្រឆាំង​នឹង​សំណើរ​ច្បាប់​ដែល​ចង់​គ្រប់គ្រង​មាតិកា​ខ្លឹមសារ​ប្រព័ន្ធ​បណ្ដាញ​សង្គម ដោយ​អ្នកកាសែត​និយាយថា ច្បាប់​នោះ មាន​គោលបំណង​ទប់ស្កាត់​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ឌីជីថល​ទាំងអស់​តែម្ដង ។a jour pakistan1 

​ច្បាប់​នេះ នឹង​បង្កើត​អាជ្ញាធរ​បទ​ប្ប​ញ្ញ​តិ ដែល​នឹងមាន​ភ្នាក់ងារ​ស៊ើបអង្កេត និង​សាលាក្ដី​ផ្ទាល់ខ្លួន​។ បុគ្គល​ទាំងឡាយណា ដែល​ត្រូវ​អាជ្ញាធរ​រកឃើញថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ នឹង​ប្រឈមមុខ​ចំពោះ​ទោស​ជាប់ពន្ធនាគារ​រហូតដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រូពី​នៃ​រូបិយប័ណ្ណ​ប៉ា​គី​ស្ថាន ឬ​ប្រហែល ៧,២០០ ដុល្លារ​អាម៉េរិក ។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​ប៉ា​គី​ស្ថាន ហៅ​កាត់​ថា PFUJ បាន​ដឹកនាំ​ការប្រមូល​ផ្ដុំគ្នា នៅតាម​ទីក្រុង​មួយចំនួន រួមទាំង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ (Islamabad) ទីក្រុង​កា​រ៉ា​ជី (Karachi) និង​ទីក្រុង​ឡា​ហ័​រ (Lahore) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដក​សំណើរ​ច្បាប់​ដែល​សភា​បានអនុម័ត​រួចហើយ ប៉ុន្តែ​មិនទាន់​ទទួលបាន​ការចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​នៅឡើយ​ទេ ។

​អ្នកកាសែត​មួយរូប​ឈ្មោះ សាមី អា​ប្រា​ហាំ (Sami Abraham) បាន​និយាយថា «​នៅក្រោម​ច្បាប់​ថ្មី ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្កើត​នោះ បានធ្វើឱ្យ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពលរដ្ឋ​ប៉ា​គី​ស្ថាន ឈានដល់​ទីបញ្ចប់​» ។

​ស្ថិតនៅ​ឯការ​ជួបជុំគ្នា ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ (Islamabad) ប្រធាន​សហភាព​សហព័ន្ធ PFUJ លោក អា​ហ្វ​ហ្សា​ល់ ប៊ុត (Afzal Butt) បាន​និយាយថា «​ចលនា​របស់​យើង នឹង​បន្ត​រហូតដល់​ច្បាប់​ខ្មៅ​នេះ ត្រូវបាន​ដកចេញ​» ។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​រារាំង​លោក និង​ក្រុមអ្នកតវ៉ា​ឯទៀត​ពី​ការដើរ​ដង្ហែ​ក្បួន​ទៅកាន់​តំបន់​ក្រហម ជា​ចំណុច​ដែល​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល កំពុង​តាំងនៅ ។

​មុន​មាន​ការតវ៉ា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បាន​ប្រឈមមុខ​នឹង​ការរំខាន​រួចហើយ ដោយ​អាជ្ញាធរ​ទូរគមនាគមន៍ បានធ្វើការ​កាត់បន្ថយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត និង​បិទ​បណ្ដាញ​សង្គម X អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ។

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដែលជា​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន បានដាក់​ចំណាត់ថ្នាក់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​លេខ​រៀង​ទី ១៥២ ក្នុងចំណោម​ប្រទេស ១៨០ ផ្សេងទៀត នៅ​លើស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់ខ្លួន សម្រាប់​ឆ្នាំ ២០២៤​។ អង្គការ​នេះ អះអាង​ដែរ​ថា ប៉ា​គី​ស្ថាន ជាទី​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​អ្នកកាសែត ក្នុងការ​បំពេញការងា​រ​របស់​ពួកគេ ។

​កាលពី​សប្ដាហ៍​មុន សភា​ប៉ា​គី​ស្ថាន បានអនុម័ត​វិសោធនកម្ម​ច្បាប់​ដែល​គេ​ស្គាល់​ថា​ជា​ច្បាប់​ឧក្រិដ្ឋកម្ម​អេឡិចត្រូនិក​ប៉ា​គី​ស្ថាន ខណៈ​រដ្ឋាភិបាល​ប្រទេស​នេះ បានចេញ​មុខការ​ពារ​បទ​ប្បញ្ញត្តិ​ថ្មី​នេះ ដោយ​និយាយថា ច្បាប់​នេះ នឹងដាក់​ឱ្យប្រើ​ប្រាស់​ដើម្បី​ទប់ស្កាត់​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែងក្លាយ ៕​ប្រភព​៖ Reuters Connecta jour pakistan