» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10293 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700464 នាក់

គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បានប្រកាស​បង្ហាញ​ជំហរ​រដ្ឋាភិបាល​របស់​ខ្លួន​បន្ត​ប្រឹងប្រែង​គាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា តាមរយៈ​ជំរុញ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ពេល​ជួប​សម្តែង​ការគួ​សមជា​មួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នា​រសៀល​ថ្ងៃ​ចន្ទ ទី​២២ ខែមេសា ឆ្នាំ​២០២៤​។​លោក វ៉ាង យី បាន​លើកឡើងថា ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់​ជាមួយគ្នា​។ លោក វ៉ាង យី បាន​សម្តែង​ក្ដី​សោមនស្ស​រីករាយ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​អនុវត្ត​កិច្ច​សហ​ប្រ​ត្តិ​ការ​ទាំងឡាយ​បាន​យ៉ាង​ល្អ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​បាន​ជំរុញ​ចំណងមិត្តភាព​ចិន​-​កម្ពុជា​កាន់តែ​រឹងមាំ​ដូច​ដែកថែប​។​a china manert 

​ប្រមុខ​ការទូត​ចិន បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​របស់លោក​នៅ​កម្ពុជា​ពេលនេះ នឹង​បន្ត​គាំទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ការកសាង​សហគមន៍​វាសនា​រួម ចិន​-​កម្ពុជា ក្នុង​យុគសម័យ​ថ្មី ឱ្យ​លេចចេញ​ជា​រូបរាង និង មាន​ដំណើរការ​កាន់តែ​រឹងមាំ​។​​ជាមួយនិង​ការស្វាគមន៍​លោក​រដ្ឋមន្ត្រី វ៉ាង យី និង​គណៈប្រតិភូ​ប្រកបដោយ​ភាពកក់ក្តៅ​បំផុត ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន ដែល​បានរួម​ចំណែក​ក្នុងការ​ជំរុញ ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​ការរីកចម្រើន​។​

​បន្ថែម​ពីលើ​នេះ សម្តេច​ធិបតី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដែល​បានរួម​ចំណែក​ផ្តល់​លទ្ធភាព​ដល់​កម្ពុជា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ជាដើម ដែល​បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​​សម្តេច​ធិបតី ក៏បាន​បង្ហាញ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​ប្រទេស​ទាំង​ពីរបាន​ឯកភាព កាលពី​ឆ្នាំ​២០២៣​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោក​រដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ អប់រំ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។ ក្នុងនោះ​លោក វ៉ាង យី បាន​បញ្ជាក់ថា ភាគី​ចិន នឹង​ជំរុញ​បញ្ចប់​ការរៀបចំ​ផែនការមេ​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​ច្រករបៀង​មច្ឆា និង​អង្ករ និង​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ព្រមទាំង​ជួយ​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​វិស័យ​ក​សិ​-​ឧស្សាហកម្ម នៅ​កម្ពុជា​ផងដែរ​។​

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២២ ខែមេសា ឆ្នាំ​២០២៤​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផងដែរ​។​តែ​មិនដឹងថា​ថ្នាក់ដឹកនាំ​ទាំងពីរ​ពី​ភា​ក្សា​លើ​បញ្ហា​អ្វី​តែ​សំខាន់បំផុត​គេ​ចងដឹងថា​តើ​លើក​វ៉ាង​យី​អាច​នឹង​និយាយ​ពី​ថវិការ​របស់​ចិន​ក្នុង​ការជួយ​ជិ​ក​ព្រែក​ហ្វូណន់​តេ​ជោ​ដែល​កំពង់មាន​ភាព​ចម្រាស់​ឬ​អត់​?​។​
​

សូមបញ្ជាក់ថា​លោក វ៉ាង យី សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានការិយាល័យ​គណៈកម្មកា​រ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​នោះ បាន​អញ្ជើញ​មកដល់​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៤​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ​។ អ្វី​ជាការ​កត់សំគាល់ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​ចិន​នៅពេល​ខាងមុខនេះ គឺ​ស្រប​ពេលដែល​ប្រទេស​ចិន​បង្កើន​ការទូត​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ចំពេល​ដែល​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​រឹតបន្តឹង​។​

ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុង​លោក ចិន​មិន​ត្រឹមតែ​កំពុង​ព្យាយាម​រក្សា​ឋានៈ​របស់ខ្លួន​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ជាមួយ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ដែលជា​ប្រទេស​កោះធំ​ជាងគេ​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ពង្រីក​ទំនាក់ទំនង​របស់ខ្លួន​ទៅកាន់​តំបន់​ជាច្រើន​ទៀតផង​។ ក្នុងពេល​ជាមួយគ្នា ចិន​ក៏បាន​បង្កើន​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ឥណ្ឌូនេស៊ី និង​កម្ពុជា​ដល់​កម្រិត​នៃ​ការកសាង «​សហគមន៍​មួយ ជោគវាសនា​រួម​» ខណៈ​ចិន​កំពុង​ជំរុញ​ទំនាក់ទំនង​ជាមួយ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ឲ្យ​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ។

​ជាន់ដី​កម្ពុជា​ភ្លាម លោក វ៉ាង យី បាន​អញ្ជើញ​ចូល​បង្គំ​គាល់ និង​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ បន្ទាប់មក​លោក វ៉ាង យី ក៏​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា ប្រមុខ​ការទូត​របស់​កម្ពុជា​។​ក្នុង​កម្មវិធី​២​នេះ​ទាំង​ព្រះមហាក្សត្រ​និង​រដ្ឋមន្ត្រីការបរទេស​កក​ម្ព​ជា​បានប្រកាស​ជាថ្មី​ពី​ជំហរ​គាំទ្រ​ចិន​តែមួយ​។​ដោយឡែក​ពេល​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ត​រដ្ឋាភិបាល​កម្ពុជា​-​ចិន នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត និង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ឯកសារ​សំខាន់​ចំនួន​៣​នេះ​រួមមាន​​ទី​១៖ លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ជំនួយ​របស់​ចិន​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ជនបទ​ដំណាក់កាល​.។ទី​២៖ វិញ្ញាបនបត្រ​ប្រគល់​-​ទទួល​នៃ​គម្រោង​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​។.​ទី​៣៖ ពិធីសារ​ទាក់ទង​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​លក្ខខណ្ឌ​តម្រូវការ​អនាម័យ​សម្រាប់​ផលិតផល​ចំណី​ឆ្កែ​ពាក់កណ្តាល​សម្រេច​ធ្វើ​ពី​ស្បែក​គោ សម្រាប់​នាំចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​
​ភាគី​ទាំងពីរ​ក៏​រៀបចំ​ពិធី​ប្រគល់​-​ទទួល​សៀវភៅ កំណត់ហេតុ​របស់​នគ​រ​ចេនឡា អំពី​ទឹកដី ប្រពៃណី និង​ទំនៀមទម្លាប់ ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​។​​លោក វ៉ាង យី នឹង​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤​។

​លោក វ៉ាង យី ជា​ប្រមុខ​ការទូត​របស់​ចិន​ដែល​ទស្សនកិច្ច​នៅ​កម្ពុជា​ញឹកញាប់​បំផុត​។ លោក​ទើបនឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ​២០២៣​កន្លងទៅនេះ​។​ទស្សនកិច្ច​របស់ លោក វ៉ាង គឺមាន​គោលដៅ​ជំរុញ​ការអនុវត្ត​លើ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​។ នេះ​បើតាម​សារព័ត៌មាន​ចិន South China Morning Post ដែល​ចេញផ្សាយ​នៅមុន​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​រូបនេះ​។​

​តាម​កាសែត​ចិន​មួយ​នេះ​ដដែល លោក វ៉ាង យី បានបញ្ជាក់​បន្ថែម​ពី​ឆន្ទៈ​របស់​ចិន​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​នូវ​ការ​ឯកភាពគ្នា​ជា​យុទ្ធសាស្ត្រ ដែល​សម្រេចបាន​ដោយ​មេដឹកនាំ នៃ​ប្រទេស​ទាំងពីរ​។ លោក ប្រមុខ​ការទូត​ចិន ថ្លែងថា​ប្រឈមមុខ​នឹង​បរិយាកាស​អន្តរជាតិ​ដ៏​ស្មុគស្មាញ ចិន និង​កម្ពុជា​គួរតែ​ពង្រឹង​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ និង​ដឹកនាំ​ការកសាង​សហគមន៍ ចិន​-​កម្ពុជា ជាមួយនឹង​អនាគត​រួមគ្នា​ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ​៕a china manert1 a china manet1 

 

 

​