» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8986 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699157 នាក់

សម្តេចហ៊ុនសែនបង្ហើបរឿងលើកលែងទោសលោកហូវ៉ាន់និងអ្នកណាដែលផ្តាច់ខ្លួនពីសមរង្ស៊ី

 

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​ នៅព្រឹកថ្ងៃទី១៩មករាបានប្រកាសពីកន្លែងសម្ពោធមន្ទីរពេទ្យនៅក្នុងសង្កាត់គោករការរាជធានីភ្នំពេញឱ្យ​មន្ត្រីជាន់ខ្ពស់​មួយរូប នៃអតីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយដែលកំពុងជាប់បណ្ដឹងជាច្រើន​នៅតុលា​ការកម្ពុជាហើយ កំពុងរស់នៅក្រៅប្រទេស ឱ្យត្រលប់ចូល​មក​ប្រទេស​​កម្ពុជាវិញ​ ​ ​។a cnrp china 

សម្តេចតេជោថ្លែងថា​៖ «អាវ៉ាន់​​ អញផ្ដាំទៅអើយ មកស្រុកមក ​ហ្អែងទៅតាមគេធ្វើអី?​ មកអញលើកលែងទោស​ឱ្យ​ បើហ្អែងចង់មក​ ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ កម្ចាត់តែ​អាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ​ ក្រៅពីនោះផ្ដាច់ខ្លួន លើកលែងទោស​ឱ្យ​»។មិនទាន់មានការបកស្រាយពី លោក ហូរ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេសបានឡើយទេ ជុំវិញការប្រកាសហៅឱ្យចូលប្រទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។តែលោកគឹមសូភិរិទ្ធមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិប្រាប់វិទ្យុបារាំងថាបើចូលស្រុកគឺចូលទាំងអស់គ្នា!។

 

សូមបញ្ជាកថា ក្រៅពីភរិយាលោក សម រង្ស៊ី មានអ្នកនយោបាយដែលស្និទ្ធនឹងលោក សម រង្ស៊ី ចំនួន៧នាក់ផ្សេងទៀត កំពុងបន្តរស់នៅ និងធ្វើសកម្មភាពនយោបាយតាមលោក សម រង្ស៊ី ពីក្រៅប្រទេសសុទ្ធតែមានទោសជាប់ខ្លួនរាប់ទាំងសកម្មជនក្នុងស្រុកជាច្រើនផ្សេងទៀតក្នុងស្រុកផងដែរ។ អ្នកនយោបាយជាន់ខ្ពស់ទាំងនោះរួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ លោក អ៊ូ ច័ន្ទរិទ្ធ និងលោក នុត រំដួល។ អ្នកនយោបាយទាំងអស់នេះ សុទ្ធតែបានរងនូវបណ្តឹង និងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញជាច្រើនឆ្នាំពីបទចោទ«ឧបឃាត»។

ករណីយ៍នេះលោក​ ​ឯម សុវណ្ណរ៉ាអ្នកវិភាគនយោបាយម្នាក់ បានលើកឡើងថា ​ទាក់ទិន​នឹងការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​មិនអាចជឿជាក់បាននោះទេ​ ព្រោះថា​តុលាការមិនទាន់ទម្លាក់ការចោទប្រកាន់​ទៅលើ​អតីតមន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិទាំងនោះនៅឡើយ​លោក ឯម សុវណ្ណរ៉ា ថា៖ ​«គួរតែមានចេញសាលដីកា ឬក៏មានការចេញលើកលែងទោសពីតុលាការ​។ ហើយនេះ​គ្រាន់តែជាសម្ដីអ្នកនយោបាយ​​ ព្រោះអ្នកនយោបាយ និងអ្នកនយោបាយ​ ខ្ញុំគិតថា​មិនកសាងជំនឿជឿជាក់រឹងមាំ​ទៅដល់​អ្នកនយោបាយប្រឆាំងឱ្យចូលមកទេ​»។បើតាមសម្តីអ្នកវិភាគរូបនេះប្រសិនបើសម្តេចហ៊ុនសែនចង់ឯកោលោកសមរង្ស៊ីមែននិងផ្តល់សម្បទានដើម្បីបរិយាកាសនយោបាយល្អសម្រាប់ការបោះឆ្នោតដែលអន្តរជាតិចង់បានសម្តេចអាចនឹងធ្វើការលើកលែលែងទោសឲ្យពួកទាំងនេះបានដោយទុកតែលោកសមរង្ស៊ីម្នាក់ទៅវាចប់បាត់ហើយបើទោះបីអ្នកទាំងនោះមិនវិលចូលស្រុកវិញក៏ស្រេចតែគេទៅចុះព្រោះប្រមុខរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចខ្លួនឯងរួចហើយ។

សូមបញ្ជាក់ដែរ កាលពីថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េ​ត​គន្ធា បានផ្ដន្ទាទោស​អតីត​មេដឹកនាំ​ និង​​សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ ចំនួន៣៧​នាក់ ក្នុងនោះ ៣៦នាក់ជាប់ពន្ធនាគារ​ចន្លោះពី៥ទៅ៧ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតពីបទចោទ ពាក់ព័ន្ធការ​ប៉ុន​ប៉ង​និង​គាំទ្រ​ដំណើរ​វិល​ត្រលប់​មិនបានសម្រេច​របស់​លោកស្រី មូរ សុខ​ហួរ។នេះមិនទាន់និយាយពីលោកឹមសុខាដែលកំពុងស្តិតក្នុងដំណាក់កាលកាត់ទោសពីរឿងក្បត់ជាតិនោះផងទេ។