» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 748 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621462 នាក់

ព្រះមហាក្សត្រ​កម្ពុជា​៖ ព្រឹទ្ធសភា ត្រូវ​រួមចំណែក​ធ្វើ​ឲ្យ​អំណាច​រដ្ឋ ប្រព្រឹត្តទៅបាន​ល្អប្រសើរ និង​មាន​តុល្យភាព ដើម្បី​ការពារ​សន្តិភាព និង​របបរាជានិយម​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ប្តេជ្ញា​

​ភ្នំពេញ​៖ ក្នុងឱកាស​បើក​សម័យប្រជុំ​ដំបូង នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើ​ឲ្យ​អំណាច​រដ្ឋ ប្រព្រឹត្តទៅបាន​ល្អប្រសើរ និង​មាន​តុល្យភាព ដើម្បី​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ ព្រមទាំង​ការពារ​បាន​នូវ​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម ។a hun senate5 

​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា «​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​សម្តែង​នូវ​សេចក្ដី​អំណរ​សាទរ ដ៏​កក់ក្ដៅ​ក្រៃលែង ថ្វាយ​និង​ជូន​ចំពោះ​សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដើម្បី​រួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​នេះ ឲ្យ​ប្រព្រឹត្តទៅបាន​កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធភាព និង​គណនេយ្យភាព​ខ្ពស់ ក្នុង​ក្របខ័ណ្ឌ​នៃ​អភិបាលកិច្ច​ល្អ​និង​នីតិរដ្ឋ ។ ព្រឹទ្ធសភា ត្រូវ​រួមចំណែក​ធ្វើ​ឲ្យ​អំណាច​រដ្ឋ ប្រព្រឹត្តទៅបាន​ល្អប្រសើរ និង​មាន​តុល្យភាព ដើម្បី​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ ព្រមទាំង​ការពារ​បាន​នូវ​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម ។ សាមគ្គី​ជាតិ​រឹងមាំ និង​កិច្ចការពារ​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា នៃ​សង្គមជាតិ​ឲ្យ​ស្ថិត​សេ្ថ​រ​គង់វង្ស ត្រូវ​ដើរ​ទន្ទឹមនឹង​ការលើកកម្ពស់​កិត្តិយស និង​កិត្យានុភាព​ជាតិ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​»​។

​ជាមួយគ្នានេះ ព្រះករុណា​មាន​ព្រះរាជបន្ទូល​បន្តថា ព្រឹទ្ធសភា​សម្រេចបាន​ល​ទ្ធ​ផល​វិជ្ជមាន ជា​ឧ​ត្ត​ម​ប្រយោជន៍​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ ជាពិសេស​ពង្រឹង​បាន​ស្ថិរភាព​នយោបាយ និង​ការឯកភាព​ជាតិ លើកកម្ពស់​ការគោរព​ច្បាប់ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​នានា ជាពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលជា​ស្ពាន​ត​ភ្ជាប់​អំណាច​រដ្ឋ ទៅ​ថ្នាក់មូលដ្ឋាន​ខាងក្រោម ដើម្បី​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចាក់គ្រឹះ​កាន់តែ​ជ្រៅ ចាប់ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​ឃុំ​-​សង្កាត់​។ ក្នុង​មុខងារ​សហប្រតិបត្តិការ​អន្តរជាតិ ព្រឹទ្ធសភា ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដោយបាន​ដើរតួនាទី​ប្រកបដោយ​កិត្តិយស និង​សក្ដានុពល​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។

​ព្រះមហាក្សត្រ​កម្ពុ​ជាមាន​ព្រះរាជបន្ទូល​បន្តទៀតថា ឈរលើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រឹទ្ធសភា​នីតិកាល​ទី​៥ ត្រូវ​បន្ត​រួមចំណែក​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​ពូន​ជ្រំ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម សង្គម​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ដើម្បី​ឲ្យ​មានការ​បែងចែក​មុខងា​រ ធនធាន​និង​ការទទួលខុសត្រូវ​ច្បាស់លាស់ រវាង​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិ​យាប​ន្ន ។ ទន្ទឹមនេះ ព្រឹទ្ធសភា ត្រូវការពារ​ផលប្រយោជន៍​ទូទៅ និង​យុត្តិធម៌​សង្គម ដើម្បី​សមធម៌​សង្គម ការគោរព​សិទ្ធិសេរីភាព ជំនឿ សេចក្ដីថ្លៃថ្នូរ សម្រាប់​ប្រជារាស្ត្រ​គ្រប់រូប ។

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ទៀតថា «​ខ្មែរ​គឺជា​ប្រជាជាតិ​មួយ​ដែលមាន​អរិយធម៌​ដ៏​ថ្លៃថ្លា ថ្កុំថ្កើង​រុងរឿង ហើយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ត្រូវបាន​អនុវត្ត ប្រកបដោយ​វិចារណញ្ញាណ ក្នុង​ស្មារតី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព ជា​លក្ខខណ្ឌ​សកល និង​ជា​បរិយាកាស​ចម្បង​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ធានា​ដល់​ដំណើរ​ជីវិត​ជា​ប្រក្រតី និង​ការរីកចម្រើន​ជឿនលឿន​របស់​ប្រទេសជាតិ គ្រប់ផ្នែក គ្រប់​វិស័យ​»​។

​ក្រោយពី​ទទួល​ការគាំទ្រ សំឡេងឆ្នោត​ពី​សមាជិក​ព្រឹទ្ធសភា ជា​ឯកច្ឆន្ទ ក្លាយជា​ប្រធានព្រឹទ្ធសភា ក្នុងសម័យ​ប្រជុំ​លើកដំបូង ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤​។​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នឹង​ខិតខំ​ប្រឹង​ធ្វើការ​ជាមួយ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ហើយនឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​ធានា​ដល់​ឯកភាព​ជាតិ និង​សាមគ្គីភាព​ដ៏​រឹងមាំ​។

«​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ដ៏​ជ្រាវ​ជ្រៅ​បំផុត ថ្វាយ និង​ជូន​ចំពោះ សម្ដេច ព្រះអង្គម្ចាស់ សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ ទាំងអស់ ដែល​បានផ្ដល់​កិត្តិយស និង​សេចក្ដីទុកចិត្ត​បោះឆ្នោត​ជ្រើសរើស ទូលព្រះបង្គំ​ខ្ញុំ ជា​ប្រធានព្រឹទ្ធសភា​នីតិកាល​ទី​៥​។ ទូលព្រះបង្គំ​ខ្ញុំ សូម​ទទួលយក ការទទួលខុសត្រូវ​ដ៏​ខ្ពស់បំផុត​នេះ ប្រកបដោយ​ការប្ដេជ្ញាចិត្ត និង​ដឹង​ដោយ​ច្បាស់​ពី​សារៈសំខាន់​ដោយ​ជ្រាលជ្រៅ នៃ​ស្ថាប័ន​របស់​យើង នៅក្នុង​ដំណើរ​ការកសាង និង​ពង្រឹង​ប្រជាធិបតេយ្យ​ក្មេងខ្ចី ក៏ដូចជា ក្នុងការ​ថែរក្សា​គុណ​តម្លៃ​គ្រឹះ នៃ​សង្គម​របស់​យើង​»​។​សម្តេច​តេ​ជោ បាន​បន្តថា ក្នុងការ​បោះឆ្នោត នៅតាម​មណ្ឌលបោះឆ្នោត​ក្នុង​ភូមិភាគ​ទាំង​ប្រាំ​៨ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​កន្លងទៅ បានទទួល​សំឡេង ភាគច្រើន​លើសលុប បាន​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ។ សម្តេច​ថា ការគាំទ្រ​ដ៏​លើសលុប​នេះហើយ បាន​ឆ្លុះបញ្ចាំង​បង្ហាញ​ជាថ្មី​ម្តងទៀត នូវ​ជំនឿ​ជាក់ និង​ទំនុកចិត្ត លើ​«​គណបក្ស​ប្រជាជន​កម្ពុជា​» ជា​គណបក្ស​ដែល​ធានា​នូវ​«​សន្តិភាព ស្ថិរភាព និង​មាគ៌ា​អភិវឌ្ឍន៍​»​។

នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤ ក្នុងសម័យ​ប្រជុំ​លើក​បូ​ង​សម្រាប់​នីតិកាល​ទី​៥​របស់​ព្រី​ត្ធ​សភា សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​សមាជិក សមាជិកា ព្រឹទ្ធសភា​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធានព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៥ ដោយ​សំឡេងគាំទ្រ​ចំនួន ៦២​លើ​៦២​សំឡេង ។​អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេ​ត្ក​កណ្តាល​ដែល​ទើប​លាលែង​លោក ប្រាក់ សុខុន និង​លោក​អតីត​ទេសរដ្ឋមន្ត្រី អ៊ុច បូរ​រិ​ទ្ធ ក៏ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ទាំង ៦២​រូប បោះឆ្នោត​ឲ្យ​ជាប់​ជា​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ផងដែរ​៕a hun senate2 a hun senate4 a hun senate6