» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9179 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699350 នាក់

មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​

​វៀតណាម​៖ តុលាការ​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បានធ្វើការ​កាត់ទោស​ប្រហារជីវិត​ចំពោះ​មហា​សេដ្ឋីនី​អចលនទ្រព្យ ទ្រឿ​ង មី​ឡាន (Truong My Lan) ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ហិរញ្ញវត្ថុ​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន ៣០៤ ពាន់​ពាន់​លាន​ដុង​នៃ​រូបិយប័ណ្ណ​វៀតណាម និង​មានតម្លៃ​ប្រហែល ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​ចំនួន​ក្លែងបន្លំ​ហិរញ្ញវត្ថុ​ខាងលើនេះ ស្ថិតនៅក្នុង​កំណត់ត្រា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុងប្រទេស​វៀតណាម ។​a vn girl courta1 

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​បន្ថែម​ទៀតថា ក្រោយ​ចុងបញ្ចប់​នៃ​ការកាត់ក្តី​នៅក្នុង​ទីក្រុង​ហូជីមិញ លោកស្រី ទ្រឿ​ង មី​ឡាន ដែលជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​វ៉ាន់​ធី​ញ​ផាត់​ហូល​ឌី​ង​គ្រុប (Van Thinh Phat Holdings Group) ត្រូវបាន​រកឃើញថា​មាន​ជាប់ពិរុទ្ធ​ពីបទ​ចោទប្រកាន់​មួយចំនួន រួមមាន កេង​បន្លំ ស៊ីសំណូកសូកប៉ាន់ និង​បំពាន​ច្បាប់​ធនាគារ ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ង្វៀន ហ៊ុយ​ធីប (Nguyen Huy Thiep) មេធាវី​ម្នាក់​របស់លោក​ស្រី​ឡាន បាន​លើកឡើងថា លោកស្រី​ឡាន បាន​បាន​បដិសេធថា​លោកស្រី​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ចំពោះ​ករណី​កេង​បន្លំ និង​ស៊ីសំណូកសូកប៉ាន់​អ្វី​ឡើយ ។​​ឯ សមាជិកគ្រួសារ​ម្នាក់​របស់លោក​ស្រី បាន​បង្ហើប​ប្រាប់​នៅក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទៅកាន់​ទីភ្នាក់ងារ Reuters ថា "​យើង​នឹង​បន្ត​តស៊ូ​មតិ​ដើម្បី​ច្បាស់​អំពី​អ្វីដែល​យើង​អាចធ្វើ​បាន​" ។ បុរស​ដែល​អះអាងថា​ជា​សមាជិកគ្រួសារ​របស់​លោកស្រី​ឡាន បាន​រៀបរាប់​ដែរ​ថា លោកស្រី នឹងដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការកាត់ទោស​ចំពោះ​លោកស្រី​នាពេលនេះ ។​

​ការកាត់ក្តី​ជំនុំជម្រះ​លើ​លោកស្រី ទ្រឿ​ង មី​ឡាន បានចាប់ផ្តើម​នៅ​ថ្ងៃទី ៥ ខែមីនា និង​បានបញ្ចប់​ទៅវិញ លឿន​ជាង​ការគ្រោងទុក ហើយ​ខាងលើនេះ គឺជា​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅក្នុង​យុទ្ធនា​ការបង្ក្រាប​អំពើពុករលួយ​ដែល​មេដឹកនាំ​បក្សកុម្មុយនិស្ត​កំពុងកាន់​អំណាច ង្វៀន ភូ​ជុង (Nguyen Phu Trong) បាន​សន្យា​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​លុបបំបាត់ចោល​នូវ​អំពើពុករលួយ​នៅក្នុង​ប្រទេស​វៀតណាម ។​
នៅក្នុង​សេចក្តីរាយការណ៍​របស់​កាសែត​ថា​ញ់​នៀ​ន (Thanh Nien) បានសរសេរថា ចុងចោទ​ចំនួន ៨៤ នាក់​ក្នុង​សំណុំរឿង​ខាងលើនេះ បានទទួល​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ចាប់ពី ៣ ឆ្នាំ​រហូតដល់​មួយជីវិត​។ នៅក្នុង​នោះ រួមមាន ប្តី​របស់​អ្នកស្រី ឡាន ឈ្មោះ អេ​រិ​ក ជូ (Eric Chu) ជា​អ្នកជំនួញ​មកពី​ទីក្រុង​ហុងកុង ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៩ ឆ្នាំ និង​ក្មួយ​ស្រី​នឹងត្រូវ​ជាប់ពន្ធនាគារ ១៧ ឆ្នាំ ។​

​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង​លោក Eric Chu កាលពី​ថ្ងៃ​សុក្រ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​ររ ពីបទ​ចូល​ដៃ​ចូល​ជើង​ក្លែងបន្លំ​ជាមួយ​ប្រពន្ធ​របស់លោក​ឈ្មោះ Truong My Lan ដែល​នាំ​ឲ្យ​ធនាគារ Saigon Commercial Bank (SCB) ខាតបង់​ប្រាក់ ៦៧៧ ពាន់​ពាន់​លាន​ដុង (២៧ ពាន់​លាន​ដុល្លារ​) ។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន VN Express កាលពី​ថ្ងៃទី​១២ ខែមេសា​កន្លងទៅ ។​​ចៅក្រម​បាន​និយាយ​នៅឯ​តុលាការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ថា លោក Chu វ័យ ៦៨ ឆ្នាំមាន​ទោសទណ្ឌ​ពីបទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ផ្តល់ប្រាក់​កម្ចី​ឥណទាន ។ ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន Times Square Vietnam ដែល​កាន់កាប់​ភាគហ៊ុន ៩៩ ភាគរយ​, លោក Chu បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដាក់​អគារ Times Square ជា​របស់​បញ្ចាំ​សម្រាប់​ប្រាក់កម្ចី​ប្រមាណ ៧៣ លើក ខណៈ​ការយល់ព្រម​មួយ​លើកៗ​នាំ​ឲ្យ​ធនាគារ SCB ខាត​លុយ​ចំនួន ៩.១២ ពាន់​ពាន់​លាន​ដុង ។​​ចៅក្រម​បានលើកឡើង​ទៀតថា ស្វាមី​របស់​អតីត​សេដ្ឋិនី​វៀតណាម​រូបនេះ​ជា​ជនបរទេស ហើយ​មិនចេះ​និយាយ​ភាសា​វៀតណាម​នោះទេ ទើប​លោក​ផ្ដល់​សេចក្ដីទុកចិត្ត​ទៅ​ឲ្យ​ភរិយា​របស់លោក​ដែលជា​ប្រធាន​ក្រុហ៊ុន Van Thinh Phat ក្នុងការ​ចុះហត្ថលេខា​លើ​ការអនុម័ត​លើ​ឯកសារ ក៏ដូចជា​គម្រោង​ផ្សេងៗ​ទាំង​ដែល​មិនដឹង​ពី​គោលបំណង​ច្បាស់លាស់ ។​

​ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២២ លោកស្រី Truong My Lan និង​បក្ខពួក បានទទួល​ប្រាក់កម្ចី​ចំនួន ២ ៥០០​លើក និង​បណ្តាល​ឲ្យ​ធនាគារ SCB ខាតបង់​ជា​ទឹកប្រាក់ ៦៧៧ ពាន់​ពាន់​លាន​ដុង ហើយ​ដើម្បី​បិទបាំង​កំហុស​ខុសឆ្គង​នៅ​ធនាគារ​មួយ​នេះ អតីត​សេដ្ឋិនី​វ័យ ៦៨ ឆ្នាំ​រូបនេះ​ក៏​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ទៅ​សូកប៉ាន់​សវន​ករ​នៃ​ធនាគារ​រដ្ឋ​វៀតណាម​ថែមទៀត ។ ទោះយ៉ាងណា ក្នុង​ទោសទណ្ឌ​ទាំងនេះ តុលាការ​ក៏​បញ្ជា​ឲ្យ​លោកស្រី​ផ្តល់​សំណង ៦៧៣.៨ ពាន់​ពាន់​លាន​ដុង​ដល់​ធនាគារ SCB ផងដែរ .​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បានលើកឡើង​ផងដែរ​ថា លោកស្រី ទ្រឿ​ង មី​ឡាន បាន​ប្រាប់​ចៅក្រម​អំឡុង​កាត់ក្តី​ថា កាលពី​ដើមឡើយ លោកស្រី គឺជា​អ្នកលក់​គ្រឿងសម្អាង​ម្នាក់​ស្ថិតនៅ​ផ្សារកណ្តាល​ក្នុង​ទីក្រុង​ហូជីមិញ និង​បាន​ជួយ​កិច្ចការ​លក់ដូរ​របស់​ម្តាយ មុនពេល​លោកស្រី​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​វ៉ាន់​ធី​ញ​ផាត់ (Van Thinh Phat) ក្នុង​ឆ្នាំ ១៩៩២ និង​ជា​ឆ្នាំ​ដែល​លោកស្រី​បាន​រៀបការ ។

​គួរ​រំ​ឮ​កថា អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​អំពើពុករលួយ​របស់​វៀ​ត​ណា​ម គេ​បាន​ឃើញថា មន្ត្រីជាន់ខ្ពស់​រដ្ឋ​រាប់រយ​នាក់ និង​នាយក​ប្រតិបត្តិ​អាជីវកម្ម​ដែលមាន​ឋានៈ​ខ្ពស់​ជាច្រើន​នាក់ ត្រូវបាន​កាត់ទោស ឬ​បង្ខំ​ឱ្យ​ចុះ​ចេញពី​តួនាទី ។ នាពេល​មួយ​ក្នុង​ឆ្នាំ ២០២២ ភាគហ៊ុន​ក្នុងប្រទេស​វៀតណាម បានទទួល​រង​នូវ​ការខាតបង់​ទឹកប្រាក់​ចំនួន ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​យុទ្ធនាការ​ចាប់ខ្លួន​សាជីវកម្ម​ធំៗ​ជា​បន្តបន្ទាប់ ដោយ​ធ្វើអោយ​ទំនុកចិត្ត​របស់​វិនិយោគិន​មាន​ភាពស្រពេចស្រពិល​ក្នុង​គ្រា​ដ៏​ស្រស់បំព្រង​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ៕​ប្រភព​៖ Reuters/ Reuters Connecta vn girl court a vn girl courta 

​