វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2132 នាក់
ម្សិលមិញ 6046 នាក់
សរុប 15870928 នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញានេះទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកហៅ( USAID) បានប្រកាសអំពីការផ្តល់ហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
គម្រោងដែលទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក( USAID)ផ្តល់ឲ្យ មានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន ៦,៥ លានដុល្លារសហរដ្ឋអាមេរិក។
USAID បញ្ជាក់បន្ថែមថា គម្រោងនេះ នឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និងក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់របបខ្មែរក្រហម។