» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 88 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710564 នាក់

ផ្លូវ​នៅ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​លែង​ស្ទះ​ដូច​មុន​ទៀតហើយ​


ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​លើ​​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ជា​បណ្ដោះអាសន្ន​ហើយ​នា​រសៀល​ថ្ងៃទី​១៩​មិនា​បន្ទាប់ពី​ត្រូវបាន កសាង​សង់​រួចរាល់​ជា​ស្ថាពរ​១០០​ភាគរយ​។a bridge chom

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​​ថា «​នៅវេលា​ម៉ោង​៥៖៣០​នាទី នា​ល្ងាច​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​យានយន្ត​លើ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​»​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្ពាន​នេះ​ត្រូវ​សាងសង់​ដោយ​បែង​ចែកជា​៣​ផ្នែក​៖
* ស្ពាន​ទី​១៖ ជា​ស្ពាន​អាកាស​មេ​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប​៤០៨​ម៉ែត្រ ទទឹង​១៥.៨​ម៉ែត្រ ដែលមាន​ចរាចរណ៍​ពីរ​គន្លង​ទៅនឹង​ពីរ​គន្លង​មក​ជម្រាល​ស្ពាន​៤.៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរណ៍​ក្រោម​ស្ពាន​មាន​៥.៥​ម៉ែត្រ​។​
* ស្ពាន​ទី​២៖ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី​ឆ្ពោះទៅ​វេ​ង​ស្រេង​សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​៤៤​ម៉ែត្រ​) ទទឹង​៥.២៥​ម៉ែត្រ​។

ស្ពាន​ទី​៣៖ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប​២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥.២៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​
​ផ្លូវ​និង​ផ្លូវ​ក្រោម​ដី​ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប​១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី​ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨.៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​​ផ្លូវ​លើ​ផ្ទៃដី​ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប​២៣៥​ម៉ែត្រ ទទឹង​៨.៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី​ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ដែលមាន​ប្រវែង​សរុប​៤៧០​ម៉ែត្រ ទទឹង​៨.៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​
​ល្បឿន​សុវត្ថិភាព​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ​ទទឹង​៨.៥​ម៉ែត្រ​។ ល្បឿន​សុវត្ថិភាព​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ​៥.២៥​ម៉ែត្រ និង​ទំហំ​៥.៥​ម៉ែត្រ​។​
​សូម​រំឭកថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដៅ​ចោមចៅ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ស្ពាន​អាកាស​នេះដែរ​គឺជា​ស្ពាន​អាកាស​ទី​៦​នៅ​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក​៕a bridge chom1 a bridge chom2