» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8985 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699156 នាក់

ចិន​ដកតំណែង​រដ្ឋមន្ត្រី​ការពារជាតិ​​រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងស៊ីវិល២នាក់ទៀតដោយមិនប្រាប់មូលហេតុ

ប្រទេស​ចិន​៖ នៅ​ថ្ងៃ​ពុធ​នេះ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ផ្តល់​ការបកស្រាយ​អំពី​មូលហេតុ នៅ​ពីក្រោយ​ការបណ្តេញ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​លី​ស្ហា​ង​ហ្វ៊ូ​( Li Shangfu )​មួយថ្ងៃ​បន្ទាប់ពី​រូបលោក ត្រូវបាន​ដកហូត​តំណែង​ជា​ផ្លូវការ ក្រោយ​បាត់​មុខ​អស់​រយៈពេល​ប្រហែល​២​ខែ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៥ ខែតុលា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា ទីក្រុង​ប៉េកាំង​បានប្រកាសថា លោក Li ត្រូវបាន​ដកតំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ ខណៈ​អតីតរដ្ឋមន្ត្រី​ការបរទេស លោក Qin Gang ក៏​ត្រូវបាន​ដកតំណែង​ចេញពី​ទីប្រឹក្សា​រដ្ឋ​ថែមទៀត​។a china ministry2

កាលពី​ខែកក្កដា​ឆ្នាំ​២០២៣ ចិន​បាន​ដកតំណែង​លោក Qin Gang ហើយ​ឱ្យ​លោក​វ៉ាង​យី​( Wang Yi)​អតីតរដ្ឋមន្ត្រី​ការបរទេស​និង​ជា​ប្រធាន​គណៈ​ទាក់ទង​ប្រទេស​គណបក្ស ចូលកាន់​តួនាទី​ជំនួស​វិញ បន្ទាប់ពី​លោក Qin បាន​បាត់​មុខ​ពី​ក្រសែភ្នែក​សាធារណៈ​ន​ជ​អស់​រយៈ​ខ្ទង់​១​ខែ​។​ទាក់ទង​ការដកតំណែង​លោក Li អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី​ម៉ៅ​និង​( Mao Ning )​បាន​ប្រាប់​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី​មិនមាន​ព័ត៌មាន​ផ្សេងទៀត ដែល​អាច​ផ្តល់ឱ្យ​បន្ថែម​ឡើយ​។ កាលពីពេល​លោក Qin Gang ត្រូវបាន​ដកតំណែង ទីក្រុង​ប៉េកាំង​ក៏​មិនបាន​ផ្តល់​មូលហេតុ​ដូចគ្នា​ផងដែរ​។​

​ទាំង​លោក​ឈិង​( Qin )​និង​លោក​លី​( Li )​ត្រូវបាន​ក្រុម​អ្នកជំនាញ​ជឿជាក់ថា គឺ​ប្រធានាធិបតី​ចិន លោក ស៉ី ជីន​ពីង ជា​អ្នក​ជ្រើសរើស​ដោយផ្ទាល់ សម្រាប់​តួនាទី​ជា​រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ កាលពី​ខែមីនា​ឆ្ន​២០២៣​។ តែ​នៅ​រវាង​ចុងខែ​សីហា លោក​បាន​បាត់​មុខ​ឈឹង​តែម្តង បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅ​រុស្ស៊ី និង​ទៅ​បេឡា​រុស​។ កាសែត​អង់គ្លេស Financial Times ដែល​ស្រង់​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​៣​នាក់​ផ្សេងគ្នា បាន​ចុះផ្សាយ​ថា គឺ​លោក Li Shangfu ទំនងជា​បាន​បាត់​ខ្លួន ដោយសារតែ​បាន​រង​ការស៊ើបអង្កេត​ផ្ទៃក្នុង ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្តិ​អំពើពុករលួយ​។​

ការដកហូត​តំណែង​លោក​រដ្ឋមន្ត្រីក្រសួង​កា​ពារ​ជាតិចិន ដោយ​ពុំមាន​បញ្ជាក់​ពី​មូល​ហេតុនេះ គឺ​វា​ស្ថិតនៅក្នុង​បរិបទ​មួយ ដែល​រដ្ឋអំណាច​ចិន ទើបតែ​បាន​រុះរើ​ថ្នាក់ដឹកនាំ​នៃ​ការិយាល័យ​មួយ នៅ​ក្រសួងការពារជាតិ ដែល​ទទួលបន្ទុក​អាវុធ​មី​ស៊ី​ល​យុទ្ធ​សាស្ត្រា កាលពី​ខែកក្កដា​។ បណ្តាញ​ព័ត៌មាន​ចិន​បាន​ចុះផ្សាយ អតីត​ប្រធាន​នៃ​នាយកដ្ឋាន​នេះ ទំនងជា​ត្រូវ​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ផងដែរ​។ ជាមួយគ្នា​គ្នា​នេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ផងដែរ ថា​ករណី​ពុករលួយ​នេះ វា​មាន​ពាក់ព័ន្ធ​ទៅដល់ លោក Li Shangfu ព្រោះ​លោក​ធ្លាប់ជា​ប្រធាន​អគ្គនាយកដ្ឋាន​គ្រឿង​សព្វាវុធ​។ នេះ​តាម​ការលើកឡើង របស់លោក​ស្រី Sun Yun ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Stimsom នៅ​ក្រុង​វ៉ាស៊ីនតោន​។​

កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា​ដែរ រដ្ឋមន្ត្រី​ចិន​២​នាក់​ទៀត ក៏ត្រូវ​បាន​ដកហូត​ចេញពី​តំណែង​ដែរ គឺ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Liu Kun និង​រដ្ឋមន្ត្រីក្រសួង​វិ​ទ្យ​សាស្ត្រ​និង​បច្ចេកវិទ្យា លោក Wang Zhigang​។ លោក Lao Fo’an នឹង​ឡើងមក​ធ្វើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី ចំណែក​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា គឺ​លោក Yin Hejun​។​​យោងតាម​ការវិភាគរ​ប​ស់លោក Neil Thomas អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Asia Society Policy គឺ​ការដកហូត​តំណែង​ចុះឡើង​ភ្លាមៗ​នេះ វា​អាចជា​លទ្ធផល​នៃ​ការមិនចុះសម្រុង ជាមួយនឹង​មន្ត្រីក្រោមឱវាទ​តាម​ក្រសួង ដែល​មិន​ពេញ​ចិត្តនឹង​រដ្ឋមន្ត្រី​ដែល​លោក​ស៊ី ជីន​ពីង​បានតែងតាំង​មក​។ តែ​យ៉ាងណាក៏ដោយ ការរុះរើ​តំណែង​នេះ​មិនមាន​អ្វី​ប៉ះពាល់​ទៅដល់ កម្លាំង​អំណាច​នយោបាយ​ដ៏​ខ្លាំង​របស់លោក​ស៊ី ជីន​ពីង ទេ ព្រោះថា​ទាំង​លោក Qin Gang ទាំង​លោក Li Shangfu មិនមែនជា​មនុស្ស​ស្ថិតនៅក្នុង​ក្រុម ដែល​កៀក​ខ្លាំង​នឹង​លោក​ស៊ី ជីន​ពីង​ទេ​៕a china ministry1 


​