» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12132 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702303 នាក់

ឃាត់ខ្លួន អភិបាលរង​ស្រុក​កំពង់លែង​ម្នាក់ និង​បុគ្គល​២​រូប​ទៀត បញ្ជូនទៅ​តុលាការ ករណី​ទន្ទ្រាន​យក​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប


ភ្នំពេញ​៖​អភិបាលរង​ស្រុក​កំពង់លែង​ម្នាក់ និង​បុគ្គល​២​រូប​ទៀត​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន​នឹង​បញ្ជូនទៅ​តុលាការខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៤​នេះ​។ ការឃាត់ខ្លួន​អ្នក​ទាំងបី​គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​យក​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ទំហំ​៩​ហិកតា ដែលជា​ជម្រក​ត្រី​ពង ស្ថិតក្នុង​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២) ជុំវិញ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​a chnang laeng governer1 

​លោក សយ ច័ន្ទ​វិ​ចិត្ត អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បានឱ្យដឹងថា បុគ្គល​៣​រូប ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​នេះ រួមមាន​៖១៖ ឈ្មោះ ពុំ សុផល ភេទ ប្រុស អាយុ ៥៩​ឆ្នាំ មុខរបរ អភិបាលរង​ស្រុក​កំពង់លែង​.។២៖ ឈ្មោះ លឹម ដា​នី​ន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​។៣៖ ឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​ត្រពាំង​ពេជ្រ ដែល​បាន​យក​ព្រៃ​លិច​ទឹក​ទំហំ​៩​ហិច​តា ដែលជា​ជម្រក​ត្រី​ពង ស្ថិតក្នុង​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២) ជុំវិញ​បឹង​ទន្លេសាប ដែល​ត្រូវការពារ​ដោយ​ច្បាប់ ដើម្បី​ឈួ​ស​ឆា​យមក​ធ្វើជា​កម្មសិទ្ធិ​ឲ្យ​ទាន់ពេល ដែល​រាជរដ្ឋាភិបាល​នឹងធ្វើ​ការវាស់វែង​កាត់​ឆ្វៀល សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ពិតប្រាកដ​។​

​អ្នកនាំពាក្យ​បានបញ្ជាក់​ថា ដើម្បី​ដំណើរការ​គៃបំបាត់​ដី​រដ្ឋ​នេះ ជនសង្ស័យ​ខាងលើ​បាន​ប្រើប្រាស់​ឧបាយកល​មួយចំនួន​ដូចជា ការធ្វើ​លិខិត​ទិញ​លក់ ដែល​ធាតុពិត​ដី​នេះ​មិនដែល​មានការ​អាស្រ័យ​ផល​ឡើយ ហើយ​គ្រាន់តែ​បាន​លិខិត​ទិញ​លក់​ភ្លាម ពួកគេ​បានដាក់​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង ចូល​ឈួ​ស​ឆាយ​តែម្តង ដោយ​ក្នុង​គោលបំណង​ធ្វើការ​ឈួ​ស​ឆាយ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ តែ​ដោយមាន​ឧបសគ្គ​ដោយ​តំបន់​នោះ​មានព្រៃ​លិច​ទឹក​ដែលមាន​ទំហំ​ធំៗ ដូចនេះ​ការ​ឈួ​ស​ឆាយ​សម្រេចបាន​ត្រឹម​ទំហំ​៤​ហិច​តា នៃ​ផ្ទៃដី​៩​ហិច​តា​។ ការ​ឈួ​ស​ឆាយ​ក្នុង​ថ្ងៃទី​២ ក៏ត្រូវ​បែកការណ៍ រហូតដល់​មាន​មន្ត្រីជលផល​ស្រុក​កំពង់លែង ដែលជា​សេនាធិការ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ចុះទៅ​ឃាត់ និង​រាយការណ៍​ដល់​ថ្នាក់​ខេត្ត ព្រមទាំង​រៀបចំ​កសាង​សំណុំរឿង ប៉ុន្តែ​ដោយ​បទល្មើស​នេះ​មាន​ជាប់​ពាក់​ព​ន្ធ័​និង​បញ្ញត្តិ​មាត្រា​៦០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ អំពី​បទល្មើស​បំផ្លាញ និង​គៃបំបាត់ រដ្ឋបាល​ជលផល​ស្រុក​កំពង់លែង​ក៏បាន​ផ្ទេរ​សំណុំ​រឿងនេះ​មក អង្គភាព​។​

​អង្គភាព​បានធ្វើការ​ស៊ើប​អ​ង្គេ​ត ប្រមូល​ភស្តុតាង ស្តាប់​ចម្លើយ​ជនសង្ស័យ និង​សាក្សី (​សរុប​១៥​នាក់​) ហើយក៏​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​ខាងលើ និង​បាន​កសាង​សំណុំរឿង នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពាក់​ព​ន្ធ័​បទល្មើស​ចំនួន​ពីរ (​បញ្ញត្តិ​មាត្រា​៦០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ អំពី​បទល្មើស​បំផ្លាញ និង​គៃបំបាត់​) និង (​បញ្ញត្តិ​មាត្រា​៩៨ ចំនុច​ទី​១ នៃ​ច្បាប់​ស្តីពី​ជលផល​)​។​បើតាម​អ្នកនាំពាក្យ​បានបញ្ជាក់​ថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដា​នី​ន ជា​អ្នកប្រព្រឹត្តិ​ផ្ទាល់ ដោយមាន​ការសម្របសម្រួល​ឲ្យ​មានការ​ឈួ​ស ឆាយ កាប់ឆ្ការ​ដីព្រៃ​លិច​ទឹក​នេះ នៅ​ចំនុច​តា​ទុំ ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ​ឈ្មោះ ពុំ សុផល (​មាត្រា​២៩ និយមន័យ​នៃ​អ្នកសមគំនិត​)៕a chnang laeng governer 

​