» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4962 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144488 នាក់

សូម​រាយការណ៍​៖​មាន​វង​អាប៉ោង​២​កន្លែង​នឹងមាន់​ជល់ នៅ​ខាងក្រោយ​ប៉ុស្តិ៍​ស្មោង​ខាងជើងស្រុកកំចាយមា


​ខេត្ត​ព្រៃ​វេ​ង ៖ ទីតាំង​បន​ល្បែង​មាន​វង់​អាប៉ោង​ដុះ​ស្លែរ​ពីរ​កន្លែង​ទី​១ ៖ ស្ថិតនៅ​ភូមិ​បើកទូក ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃ​វេ​ង ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​គ្រូ​ណា​ង​ទី​២ ៖ ភូមិ​គោក​សុ​ក្រំ នឹង​ទីតាំង​មាន់​ជល់​មួយកន្លែង​ទៀត​នៅក្បែរ​ក្លៀក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្មោង​ខាងជើង តែម្តង​បាន​បើក​លេង​ដោយ​សារី ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០២៣​មក​ម្លេះ​បើទោះបី​មាន​បទបញ្ជា​នាយករដ្ឋមន្ត្រី​ឲ្យ​បញ្ឈប់​ក៏ដោយ​។​a game pong 

​ប្រជាពលរដ្ឋ​នៅ​ជិតខាង​មាន​ចម្ងល់​ថា​តើ​លោ​កមេ​ប៉ុស្តិ៍​ស្មោង​ខាងជើង នឹង​លោក ស៊ីវ​សុខុម អធិការ​ស្រុក​កំចាយមារ​ធ្វើ​អី​បានជា​អស់លោក​មិន​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​ឬមួយ​ក៏​ទុក​ចិញ្ចឹម​ឆ្នាំង​?​។​ការ​បណ្តែតបណ្តោយ​ឲ្យ​មេបន​ល្បែង​ទាំងនេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​គឺ​អនុវត្ត​ផ្ទុយ​នៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ក្រសួងមហាផ្ទៃ​និង​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ផងដែរ​។​
​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖ គួររំលឹកថា កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២៤ កន្លងទៅ​ថ្មីៗ​នេះ​សម្តេច​ហ៊ុន​ម៉ា​ណែ​ត ក៏​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​បិទ​ល្បែងស៊ីសង​ទូទាំងប្រទេស​គឺ​ត្រូវ​ការពង្រាយ​រោងចក្រ​មិនត្រូវ​ពង្រាយ​ទីតាំង​ល្បែងស៊ីសង​នោះទេ​អាជ្ញា​សមត្ថកិច្ច​នឹង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​បង្ក្រាប​នៅ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​

​គេ​នៅចាំ​យ៉ាងច្បាស់​ថា សម្តេច​តេ​ជោ​ហ៊ុនសែន​អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ធ្លាប់បាន​ដាក់បទបញ្ជា​ឲ្យ​អភិបាលខេត្ត​២៥​ខេត្ត​ក្រុង​នឹង​រាជធានី​ត្រូវតែ​យកចិត្តទុកដាក់​ចុះបង្ក្រាប​នៅ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កើត​មាននៅ​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់គ្រង​បើសិន​ជាមាន​ទីតាំង​បន​ល្បែង​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នឹងត្រូវ​ប្រឈមមុខ​ដកហូត​តំណែង​ទៀតផង​។​
លោក​ស៊ីវ សុខុម អធិការ​ស្រុក​កំចាយមារ​បាន​ឲ្យ​កាសែត​ដឹង​កាលពី​រសៀល​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២៤​ថា​លោក​កំពុងតែ​ឲ្យ​មេ​ប៉ុស្តិ៍​ធ្វើ​របាយការណ៍​មក​លោក​សិន​?​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​មេ​ប៉ុ​ស្ត្តិ​ថ្លើម​ធ​ម​ហ៊ាន​លាក់​មិន​រាយការណ៍​ឲ្យ​មេ​របស់ខ្លួន​ចឹ​ង​នោះទេ​?​។​តែ​មហាជន​នៅចាំ​ឃ្លាំមើល​តើ​លោក​អធិការ​រូបនោះ ចិត្តសឿង​ហ៊ាន​ចុះបង្ក្រាប​ទីតាំង​បន​ល្បែង​នេះដែរ​ឬទេ​? ៕a game pong1