» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7498 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697669 នាក់

អ្នកទោស​ឥណ្ឌូណេស៊ី​ជាង​១​ពាន់​នាក់​រួច​ពី​គុក​ទូត​ខ្មែរ​ហាម​ខ្មែរ​មិន​ឲ្យ​ទៅជិត​

 

​ឥណ្ឌូណេស៊ី​៖​នៅ​ថ្ងៃ​ចន្ទ​ទី​១​ខែតុលា​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា​៖​មាន​អ្នកទោស​ចំនួន​១.២០០​នាក់​បាន​រត់គេច​ពី​កន្លែង​ឃុំឃាំង​ចំនួន​៣​នៅ​តំបន់​ដែល​រង​ការបំផ្លិចបំផ្លាញ ពី​គ្រោះ​រញ្ជួយ​ដី​និង​រលក​ស៊ូ​ណា​មី​ដែល​បាន​វាយប្រហារ​ទីក្រុង​ប៉ា​លូ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កញ្ញា​ឆ្នាំ​២០១៨​។​a indo 

​លោកស្រី Sri Puguh Utami មន្ត្រី​ក្រសួងយុត្តិធម៌ បាន​និយាយថា ពួក​អ្នកទោស បាន​រត់គេចខ្លួន​ពី​គុក​ចំនួន​២​នៅ​ទីក្រុង​ប៉ា​លូ និង​មួយទៀត​នៅ​ក្រុង​ដុង​ហ្កា​ឡា​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​គ្រោះមហន្តរាយ​នេះ​ផងដែរ​។ លោកស្រី​បាន​និយាយថា ភាគច្រើន​នៃ​ពួក​អ្នកទោស​ទាំងនេះ​ត្រូវបាន​ដាក់គុក​ដោយសារ​អំពើពុករលួយ​និង​បទ​ល្មើ​គ្រឿងញៀន ហើយ​បើតាម​ការសន្និដ្ឋាន​ពួកគេ​រត់​ចេញពី​គុក​ដោយសារ​ខ្លាច​បាក់​អាគារ​សង្កត់​។​

​ចំពោះ​គ្រោះមហន្តរាយ​នៃ​ការរញ្ជួយ​ដី​និង​រលក​ស៊ូ​ណា​មីនេះ​វិញ ក្រុមមន្ត្រី​បាន​និយាយថា រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះមហន្តរាយ​ទាំង​២​នេះ បាន​កើន​ឡើងដល់​ជាង​៨០០​នាក់​(​របាយការណ៍​ខ្លះ​ថា​ជាង​១​ពាន់​នាក់​) ប៉ុន្តែ ចំនួន​អ្នកស្លាប់ ត្រូវបាន​រំពឹង​នឹង​កើនឡើង​ច្រើនជាង​នេះ​បន្ថែមទៀត​។​

​សម្រាប់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​វិញ បានចេញ​លិខិត​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ធ្វើដំណើរ​ទៅ​តំបន់​មាន​គ្រោះធម្មជាតិរ​ញ្ជូ​យ​ដី និង​រលក​ស៊ូណាមិ នៅ​ទីក្រុង​ប៉ា​លូ និង​ដុង​ខា​ឡា ភាគ​កណ្ដាល នៃ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី ប្រទេស​ឥណ្ឌូនេស៊ី ។​
​

សេចក្ដីជូនដំណឹង​រប​ស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា “​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី មាន​កិត្តិយស​សូម​ជម្រាប ជូន​បងប្អូន​ពលរដ្ឋ​កម្ពុជា ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជ្រាបថា កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​គ្រោះធម្មជាតិ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ នៅ​ទីក្រុង​ប៉ា​លូ និង​ដុង​ខា​ឡា ភាគ​កណ្ដាល នៃ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី ប្រទេស​ឥណ្ឌូនេស៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៨៣២​នាក់ និង​របួស​ប្រមាណ​៥៤០​នាក់​” ។​

​ទូត​កម្ពុ​ជាប្រចាំ​ឥណ្ឌូនេស៊ី បន្ដថា បច្ចុប្បន្ន​ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស​នៅ​បន្ដ​កើនឡើង ហើយ​ព្រលានយន្ដហោះ​នៅ​ទីក្រុង​ប៉ា​លូ ពុំទាន់​ដំណើរការបាន​នៅឡើយ​ទេ រីឯ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​ខូចខាត​យ៉ាងខ្លាំង​។​សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់ថា “​យោង​លើ​ស្ថានភាព​ខាងលើនេះ ស្ថានទូត​សូម​បងប្អូន​ជនរួមជាតិ បើ​គ្មាន​ភារកិច្ច​ចាំបាច់ សូម​ផ្អាក​ការធ្វើដំណើរ​ទៅកាន់​តំបន់​ខាងលើនេះ រហូតដល់​ស្ថានភាព​បាន​ប្រសើរ​ឡើងវិញ​” ៕a in do1 a indo1 


​