» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10505 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700676 នាក់

កន្លែង​ស្ប៉ា សួនឧទ្យាន និង​គ្លីនិក​ថែរក្សា​សម្រស់​ត្រូវបាន​អាជ្ញាធរ​ថៃ​ឲ្យ​បើក​ដំណើរកា​ឡើងវិញ


​ប្រទេស​៖ កន្លែង​ស្ប៉ា​, សួនច្បារ និង​គ្លីនិក​ថែរក្សា​សម្រស់​ផងដែរ​ត្រូវបាន​រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាតិ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ចាប់​ថ្ងៃ​អង្គារ​ស្អែក​នេះ​តទៅ ។ សារព័ត៌មាន Bangkok Post នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣១ ខែឧសភា ឆ្នាំ​២០២១​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​កន្លែង​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ ចាប់​ពីថ្ងៃ​អង្គារ៍ទី១មិថុនាដែរ​រួមមាន សារមន្ទីរ និង​មជ្ឈមណ្ឌល​សិក្សា ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ខ្លះៗ ដោយ​មិន​ឱ្យមាន​ការធ្វើ​ទស្សនកិច្ច​ជា​ក្រុម​ឡើយ​។a co opend 

ហាង​ចាក់​សាក់ ហាង​ផ្ដល់​សេវាកម្ម​ចោះ​ក្រវិល ហាង​ធ្វើ​ក្រចក កន្លែង​ស្ប៉ា គ្លីនិក​ថែរក្សា​សម្រស់ និង​ហាង​ម៉ាស្សា ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ផងដែរ លើកលែងតែ​ការផ្ដល់​សេវាកម្ម​ម៉ាស្សា​មុខ និង​សេវាកម្ម​សូ​ណា​។ឧទ្យាន​សាធារណៈ សួន​រុក្ខសាស្ត្រ ឬ​សួនផ្កា ក៏ត្រូវ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ដូចគ្នា ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​អង្គុយ​ផ្ដុំគ្នា​ជា​ក្រុម និង​មិនឱ្យ​ទទួលទាន​អាហារ ឬ​ស្រា​ឡើយ លើកលែងតែ​ទឹកបរិសុទ្ធ​។ ចំណែកឯ​កន្លែង​ផ្សេងៗ​ទៀត នៅតែ​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា​ខាងមុខនេះ​ដដែល​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ថៃដែលមានវិស័យទេសចរណ៍ជាប្រភពចំណូលធំ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស ១៥៩,៧៩២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១,០៣១​នាក់ និង​អ្នកជា​សះស្បើយ ១០៨,៣៤៥​នាក់​។​ថ្មីៗ​នេះ​ថៃ​ក៏បាន​រឹតបន្តឹង​សន្តិសុខ​តាម​បណ្តោយ​ព្រុំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ដែល​កំពុង​ផ្ទុះ​ជម្ងឺ​កូ​វីត​១៩​ផងដែរ​៕

​