» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8215 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698386 នាក់

លទ្ធផល​ចុះ បង្ក្រាប​បទល្មើស​កាប​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ រយៈពេល ៧​ថ្ងៃ​នៅ​ពោធិសាត់​

​ពោធិ៍សាត់​៖ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ កន្លងមកនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍​ប្រមាណ​ជិត ៣០០​នាក់ ជាមួយ​មធ្យោបាយ​-​គ្រឿង​បំពាក់ ចេញទៅ​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្តពោធិសាត់ ដើម្បី​ជួយ​គាំទ្រ​ទៅដល់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​ខូ​រី​ដា​អភិបាលខេត្ត​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដែល​បាន នឹង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។​a posat kha 

​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ក៏បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ជួយ​គាំទ្រ និង​ចុះ​ប្រតិបត្តិការ​នៅលើ​គោលដៅ​សំខាន់ៗ​ចំនួន ១០​ក្នុងភូមិ​សាស្ត្រ​ផ្សេងៗ​គ្នា​នៃ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ហើយ​ដែល​គោលដៅ​ទាំង​១០​នោះ​មានដូចជា​៖*​គោលដៅ​ទី​១៖ (​ចំណុច​ខ្នង ១៦ ក្នុងភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​)*​គោលដៅ​ទី​២៖ (​ចំណុច​ជើងភ្នំ​ប្រើស ដល់​ទឹកធ្លាក់​ថ្ម​ចាំង និង​ចំណុច​ច្រក​ចង្អៀត ក្នុងភូមិ​ក្រពើរ​ពីលើ ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​)*​គោលដៅ​ទី​៣៖ (​ចំណុច​អូរ​១ ចំណុច​អូរ​២ ក្នុងភូមិ​អូរ​ដីខ្មៅ ឃុំ​អន្លង់​រាប និង​ចំណុច​ជើងភ្នំ​ក្រឡឹង តាម​ជើង​ជញ្ជាំង​ភ្នំ ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​)*​គោលដៅ​ទី​៤៖ (​ចំណុច​សហគមន៍​ក្រាំងរ​ងៀង ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង​)

*​គោលដៅ​ទី​៥៖ (​ចំណុច​ភ្នំ​តា​ងិ​ល និង​ចំណុច​ថ្មសំលៀង ក្នុងភូមិ​សំឡាញ ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​)*​គោលដៅ​ទី​៦៖ (​ចំណុច​ជើងភ្នំ​ខ្មោច ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង និង​ចំណុច​ជើងភ្នំ​១៥០០ ចំណុច​៨០ ក្នុងភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង​)*​គោលដៅ​ទី​៧៖ (​ចំណុច​ខាងមុខ និង​ចំណុច​ខាងក្រោយ​ភ្នំ​លោកតា​គ្រី ក្នុងភូមិ​ដូន​នាគ ឃុំ​ប្រ​ម៉ោ​យ រហូតដល់​ព្រំប្រទល់​ភូមិ​កំប៉ង ឃុំ​ក្រពើរ​ពី វាលវែង​)*​គោលដៅ​ទី​៨៖ (​ចំណុច​ស្រែ​យក្ស និង​ចំណុច​ខ្នងភ្នំ​ព្រះអាទិត្យ ក្នុងភូមិ​កំប៉ង ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​)​គោលដៅ​ទី​៩៖ (​ចំណុច​ម៉ុង​រី ក្នុងភូមិ​ដូង​ឃ្លៀង ឃុំ​ប្រ​ម៉ោ​យ និង​ព្រំប្រទល់​ខាង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​)​និង​គោលដៅ​ទី​១០៖ (​ចំណុច​អូរ​ទី​២ អូរ​តា​សូ ជើងភ្នំ​សុ​គុណ ក្រោយ​សហគមន៍​ផ្ទះ​១ ក្នុងភូមិ​ស្ទឹង​ថ្មី ភូមិ​មន្ទីរពេទ្យ​ចាស់ ភូមិ​ផ្ចឹក​ជ្រុំ ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​)​។​

​យុទ្ធនាការ​នៃ​ការបង្ក្រាប​បើ​គិត​មកទល់ពេលនេះ​គឺមាន​រយះពេល​០៩​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី​១៣-២១ ខែមីនា ឆ្នាំ​២០២៤​នេះ​។ សម្រាប់​លទ្ធផល​ក្នុង​រយៈពេល​០១​សប្ដាហ៍​កន្លងមកនេះ​(​ពីថ្ងៃ​ទី​១៣-១៩ ខែមីនា ឆ្នាំ​២០២៤) មាន​ដូចខាងក្រោម​៖​ទី​១៖ បាន​ឃ្លុំ​ដី​ទុកជា​សម្បត្តិ​រដ្ឋ​បាន​ចំនួន ៤,៧៤៣.៧១២​ហិកតា​។​​ទី​២៖ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​បាន​ចំនួន ០១​នាក់​។​​ទី​៣៖ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់​(​ស្រី​០២​នាក់​) ប្រគល់ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​។​​ទី​៤៖ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន ០៣​ករណី​។​​ទី​៥៖ បានកំណត់​មុខសញ្ញា​ចំនួន ០៨​នាក់ បន្ត​នីតិវិធី​ទៅ​តុលាការ​។​​ទី​៦៖ បានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​បាន​ចំនួន ២៦​នាក់​។​​ទី​៧៖ សម្ភារៈ​ដកហូត​រក្សាទុក​ជា​វត្ថុតាង ម៉ូតូ​០៥​គ្រឿង រ៉ឺម៉ក​០១​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​០៤​គ្រឿង រណារយន្ត​២៣​គ្រឿង ម៉ាស៊ីន​ខួង​រណ្ដៅ​០១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ​០៥​គ្រឿង ធុង​បាញ់ថ្នាំ​ស្មៅ​០២​ធុង ម៉ាស៊ីន​កាត់​ស្មៅ​១២​គ្រឿង ផាល​ត្រាក់ទ័រ​០៦​ផាល ផ្លែ​រណារយន្ត​០២​ផ្លែ តាប​ឈូសឈើ​០១​គ្រឿង កាំភ្លើង​កែច្នៃ​០៤​ដើម កាំបិត​០៦​ដើម ម៉ែត្រ​០១​ដុំ អាគុយ​០៤​ធុង ផាល​គាស់​ដំឡូង​០១​គ្រឿង ឧបករណ៍​ឆក់​ត្រី​០១​គ្រឿង ស៊ីទែន ទឹក​០១ ប្រគល់​ឲ្យ​ជំនាញ​បរិស្ថាន​ខេត្ត​។​

​ទី​៨៖ បានធ្វើ​ការរុះរើ ខ្ទម​ប្រក់​ស័ង្កសី​២៨​ខ្ទម រោង​ប្រក់​កៅស៊ូ​តង់​៤២​រោង រោង​ប្រក់​ស្លឹក​០៩​រោង ខ្ទម​បណ្ដោះអាសន្ន​៣៤​ខ្ទម បង្គោលរបង ឈើ ១,៣៧២​ដើម បន្លា​លួស ១,២០០​ម៉ែត្រ​។​​ទី​៩៖ បានធ្វើការ​កាប់បំផ្លាញ ដុតចោល​នៅ​ហ្នឹង​កន្លែង រោង​ប្រក់​កៅស៊ូ​តង់​៦០​រោង រោង​ប្រក់​ស័ង្កសី​៣៩​រោង រោង​ប្រក់​ស្លឹក​២២​រោង ផ្ទះ​ប្រក់​ស័ង្កសី​០៤​ខ្នង ផ្ទះ​ប្រក់​ស្បូវ​០២​ខ្នង ខ្ទម​បណ្ដោះអាសន្ន​១១​ខ្ទម បង្គោលរបង​ថ្ម​២០​ដើម បង្គោលរបង​ឈើ​៧៨៥​ដើម ដើម​ត្របែក​៥០​ដើម ដើម​មៀន​២៩​ដើម ដើម​សាវម៉ាវ​៥០​ដើម ដើម​ល្ហុង​៤០​ដើម ដើម​ក្រូច ៤៨៧​ដើម ដើម​ចេក ១,០៤១​ដើម ដើម​ស្វាយ​១០៣​ដើម ដើម​ដូង​៣៥៧​ដើម ដើម​ម្កាក់​២០​ដើម ដើម​ខ្នុរ​០៤​ដើម ដើម​ដំឡូង​មី ១៦,២៣៨​បាច់ និង​០៥​ហិកតា មើមដំឡូង​មី​៥០​កា​រ៉ុង និង​ដំណាំ​ចម្រុះ​២៩០​ដើម​។​

​លទ្ធផល​នេះ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា អាកាសធាតុ​ក្តៅ និង​ពិបាក​ទឹក​ប្រើប្រាស់​នៅ​គោលដៅ​មួយចំនួន ភូមិសាស្ត្រ​ជួប​ការលំបាក​ក្នុង​ការចុះ​ប្រតិបត្តិការ ទីតាំង​ប្រតិបត្តិការ​មួយចំនួន​នៅមាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ភូមិសាស្ត្រ​ដែល​ត្រូវ​ចុះ​ប្រតិបត្តិការ​មួយចំនួន​មិនមាន​សេវា​ទូរស័ព្ទ​អាចទាក់ទង​គ្នា​បាន​៕a posat kha1 a posat kha2 a posat kha4 

​