» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7024 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671664 នាក់

ក្រសួង​ប្រៃសណីយ៍ នឹង​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរ​សព្ទ​ចល័ត ៦​កន្លែង នៅតាម​គោលដៅ​ទេសចរណ៍ ក្នុង​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ បាន​បេសកកម្ម​ចុះ​សិក្សា​ទីតាំង​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរ​សព្ទ​ចល័ត នៅ​ខេត្តស្ទឹងត្រែង រយៈពេល​៨​ថ្ងៃ ចាប់​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២ បានកំណត់​ទីតាំង​សាងសង់​ស្ថានីយ​អង់​តែ​ន​ចំនួន​៦​កន្លែង ដែលជា​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង​។​a anten phon 

លោក ញឹក កោសល្យ​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​តំបន់​៥ បានឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង និង​មន្ទីរ ក្នុងនោះ​មាន​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ ដោយបាន​សហការ​ជាមួយ​ក្រុមការងារ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត ក្រុមការងារ​ប្រតិបត្តិ​ករ​សាងសង់​បង្គោល​អង់​តែ​ន រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ឯកភាពគ្នា​សម្រេចយក​ទីតាំង ដែល​អាជ្ញាធរ​មូលដ្ឋាន​បានចង្អុលបង្ហាញ និង​ផ្តល់​ដី​ធ្វើជា​ទីតាំង​សាងសង់​បង្គោល​អង់​តែ​ន ដើម្បី​ធ្វើឱ្យ​តំបន់​ទាំងនោះ​មាន​សេវា​ទូរ​សព្ទ និង​សេវា​អ៉ិ​ន​ធឺ​ណិ​ត​មានគុណ​ភាពល្អ និង​វិសាលភាព​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន និង​ជាពិសេស​ភ្ញៀវទេសចរ​។​

​លោក អ៊​ន ប៉ោ​សឿន ប្រធាន​មន្តីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា នេះ​ជាការ​គិតគូរ និង​បានរួម​ចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្ត​តប​តាម​ប្រសាសន៍ របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២២​កន្លងមកនេះ​។​
​លោកស្រី នេ​ត ច​ន្ទ័​វរិ​ន្ទ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តស្ទឹងត្រែង បានឱ្យដឹង​ដែរ​ថា ឆ្លើយតប​តាម​នឹង​តម្រូវ​ការចាំបាច់​នោះ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការសាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែមចំនួន​១០០ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍ ក្នុងនោះ​ខេត្តស្ទឹងត្រែង ក៏​ទទួលបាន​ចំនួន ៦​កន្លែង​ផងដែរ សម្រាប់​ដំណាក់កាល​ទី​១ ស្ថិតនៅតាម​គោលដៅ​ទេសចរណ៍ តំបន់ការពារធម្មជាតិ និង​តំបន់​ដាច់ស្រយាល​។​

ស្ថានីយ​អង់​តែ​ន​ទាំង​៦​នេះ នឹងត្រូវ​រៀបចំ​សាងសង់ឡើង​នៅ​ទីតាំង​ទី​១៖ រ​ម្មណី​យ​ដ្ឋា​ន​អាហា​រដ្ឋា​ន​ត្មាត ស្ថិតនៅ​ភូមិ​ខិ​ស្វាយ​ឃុំ​ព្រែ​កមាស ទី​២៖ សហគមន៍​អេកូ​ទេសចរណ៍​អូរ​ចាយ ស្ថិតនៅ​ឃុំ​សន្តិភាព ក្នុងស្រុក​សៀម​ប៉ាង ទី​៣៖ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន ស្ថិតនៅ​ភូមិ​ខាំ​ផាន់​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង ទី​៤៖ សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្ថិតនៅ​ភូមិ​អន្លុង​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទី​៥៖ សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ស្ថិតនៅ​ឃុំ​សំអាង និង​ទី​៦៖ រ​ម្មណី​យ​ដ្ឋា​ន​អាចារ្យ​ភ្លើង ស្ថិតនៅ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡាបរ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕a anten phon1 a anten phon2 

​