» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5788 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695959 នាក់

ក្រសួង​ការងារ​សេចក្តីជូនដំណឹង​ថ្មី​ស្តីពី​ការបើក​ផ្តល់ប្រាក់​ឈ្នួល​ម្តងទៀត ជូន​បងប្អូន​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W)

 

​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​ស្តីពី​ការបើក​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​បងប្អូន​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.)​ចុះ​ថ្ងៃទី​២០​មិនា​បាន​បញ្ជាក់ថា​​សូម​បងប្អូន​កម្មករ កម្ម​ការី​នី​ទំនាក់ទំនង សម្រាប់​ទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​សម្របសម្រួល និង​រៀបចំ​ចាប់​ពិ​ថ្ងៃទី​២៣​មិនា​តទៅ ។​a facturya1 

សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១៩​មីនា​ក្រសួង​ការងារ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ចឹ​ង​មួយ​ដែរ​ថា​នឹង​ដោះស្រាយ​នៅ​ថ្ងៃទី​២០​មិនា​។​តែដោយសារ​មិន​ប្រាកដប្រជា​កម្មករ​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.)​រាប់រយ​នាក់​ក្នុង​ចំ​ណៅ​ម​ជាង​៤​ពាន់​នាក់​ដែល​រងគ្រោះ​ព្រោះ​ថៅកែ​រត់ចោល​បាននាំគ្នា​មក​ធ្វើបាតុកម្ម​ជាថ្មីទៀត​ដោយ​ចាប់​បិទផ្លូវ​នៅ​ស្តុ​ប​បា​គូ​។​កម្មករ​បាន​និយាយថា ថៅកែ​បាន​រត់ចោល និង​បិទទ្វារ​រោងចក្រ​២០​ថ្ងៃ​មកហើយ ដោយ​មិនបាន​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជូន​ពួកគាត់​ឡើយ ដូច្នេះ​ទើប​ពួកគាត់​ធ្វើ​ការតវ៉ា​រហូតមក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ចំណុច​៥ មានដូចជា ៖​ទី​១ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ចុងក្រោយ​តាម​មាត្រា​១១៦​នៃ​ច្បាប់​ការងារ ។

​ទី​២ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជួស​ការ​សម្រាក​ប្រចាំឆ្នាំ​តាម​មាត្រា​១១៦-១១៧ នៃ​ច្បាប់​ការងារ ។​​ទី​៣,​ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​បំណាច់​អតីតភាព​ដែល​នៅសល់​តាម​មាត្រា​៩៨​ថ្មី ប្រកាស​៤៤៣ ។
​ទី​៤ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​ជូនដំណឹង​មុន​តាម​មាត្រា​៧៥-៧៧ -៧៩ ។​ទី​៥ ស្នើរ​សុំ​ឲ្យ​ភាគី​រោងចក្រ​បើកប្រាក់​សង​ជម្ងឺ​ចិត្ត​ជូន​កម្មករ​កម្មការិនី តាម​មាត្រ​៩១​ថ្មី ។​​ក្រោយ​មានការ​តវ៉ា ខាង​ក្រសួង​ការងារ​បានធ្វើ​ការដោះស្រាយ​ឲ្យ​រហូត ហើយ​ពួកគាត់​ទទួលដំណឹង​ថា នៅ​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០២៤​នេះ និង​មានការ​ទូទាត់​នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគាត់ ។ ពេលនោះ​ពួកគាត់​ត្រេកអរ​ខ្លាំងណាស់ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​អត់​ទៅវិញ​ទើប​ពួកគាត់​នាំគ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​បែបនេះ​តែម្ដង ដើម្បី​ឲ្យ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​ដោះស្រាយ​ជាបន្ទាន់ ។​

ទាក់ទង​បញ្ហា​នេះដែរ​ក្រុមការងារ​ប​.​ស​.​ស​. និង​NEA​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ពន្យល់​កម្មករ Y & W ពី​ឱកាស​ការងារ និង​អត្ថប្រយោជន៍​ដល់​បន្ទប់​ស្នាក់នៅ​​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ទៅដល់​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​រោងចក្រ Y & W ដើម្បី​ពន្យល់​ពី​ឱកាស​ការងារ​ថ្មី និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ដែល​កម្មករ​នៅ​បន្ត​ទទួលបាន​។​​ក្រុមការងារ និង​រថយន្ត​នៃ​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន​៣​គ្រឿង បាននិងកំពុង​បន្ត​នៅខាងមុខ​រោងចក្រ ហើយ​រថយន្ត​ចំនួន​២​គ្រឿង​ជាមួយ​មន្ត្រី​ប​.​ស​.​ស​. និង​មន្ត្រី​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បានធ្វើ​ដំណើរ​ទៅកាន់​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​ដែ​ល​នៅ​ជុំវិញ​រោងចក្រ Y & W​។

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៤​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាំយក​ឱកាស​ការងារ​ជាង ២៥០០ កន្លែង​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​នៃ​រោងចក្រ​Y & W ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ផងដែរ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ​កាន់តែ​ឆាប់រហ័ស​សម្រាប់ និង​បន្ត​មាន​ចំណូល​។ សម្រាប់​អ្នក​ដែល​ចង់​ទទួលបាន​ឱកាស​ការងារ​ភ្លាមៗ សូម​ទាក់​លេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ Facebook (neakhmer)​ដើម្បី​ចុះឈ្មោះ និង​ទទួលបាន​ឱកាស​ការងារ​ថ្មីៗ​បន្ថែម​។​ទន្ទឹមនឹងនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករ ដែល​កំពុង​រង់ចាំ​នីតិវិធី និង​ដំណោះស្រាយ ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល និង​ប្រាក់ បំណាច់​ផ្សេងៗ​ពី​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន មក​ទទួល​សេវា ជួយ​រក​ការងារ​ធ្វើ​ពី NEA ដើម្បីឱ្យ​បងប្អូន​អាច​ទទួលបាន​ការងារ​ថ្មី​ឆាប់រហ័ស និង​មាន​ប្រាក់ខែ​បន្ត​ភ្លាមៗ​។

​នៅឯ​តុលាការ​វិញ​តុលាការ​ក៏បាន​សម្រេច​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​វ៉ា​យ​&​ដា​ប់បែល​យូ​ហ្គា​មេន​(Y&W Garment)​ជា​បណ្តោះអាសន្ន ក្រោយ​ថៅកែ​រោងចក្រ​ប្រកាស​ក្ស័យធន និង​មិន​ព្រម​ទូទាត់​ប្រាក់ខែ​ជូន​កម្មករ​។ ការចេញ​ដីកា​រឹបអូស​របស់​តុលាការ​នេះ​ទៀតសោធ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​០៩ មីនា ប្តឹង​ក្រុមហ៊ុន​នេះ​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ដីការ​ចាត់ចែង​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន និង​លក់ឡៃ​ឡុង​ទ្រព្យសម្បតិ្ត​រោងចក្រ​សម្រាប់​ទូទាត់​ប្រាក់ខែ​ជូន​កម្មករ ដែល​រងគ្រោះ​ប្រមាណ ៤ ៥០០​នាក់​។​ឡូ​វ​ចាំមើល​មើ​ថា​តើ​ការជូនដំណឹង​លើក​ទី​២​ហ្នឹង​ដោះស្រាយ​បែបណា​ដែរ​?៕a facturya3 a facturya4  


​