» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6443 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696614 នាក់

កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១១៣​គម្រោង ក្នុងតម្លៃ​ទុនវិនិយោគ​ជាង ១​ប៊ី​លាន​ដុល្លារ​នៅ​ឆមាស​ទី ១​ឆ្នាំ​២០២៣​តែ​ធនាគារជាតិ​បារម្ភ​!

​ភ្នំពេញ​៖ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ១១៣​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ១,១​ប៊ី​លាន​ដុល្លារ ដែល​នឹង​អាចបង្កើត​ការងារ​បាន​ជាង ១២​ម៉ឺន​កន្លែង​ថែមទៀត​។​គឺ​កើនឡើង ១៥​គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​តែមាន​ទឹក​លុយ​ថយចុះ​បន​តិច​វិញ​។a cdc invets 

​ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ១១៣​នេះ គម្រោង​ចំនួន​១០២ ស្ថិតនៅក្នុង​វិស័យ​ឧស្សាហកម្ម​, គម្រោង​ចំនួន​៧ ស្ថិតនៅក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, គម្រោង​ចំនួន​៣ ស្ថិតនៅក្នុង​វិស័យ​ទេសចរណ៍ និង​គម្រោង​ចំនួន​១ ស្ថិតនៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេង ៗ​។​បើតាម​ក្រុមប្រឹក្សា​អភិបាល​កម្ពុជា បាន​បញ្ជាក់ថា ទុនវិនិយោគ​ដែលមាន​ការថយចុះ​ចំនួន ១,៩​ប៊ី​លាន​ដុល្លារ គឺ​ដោយ​ដោយសារ​កាលពី​ឆមាស​ទី​១ ឆ្នាំ​២០២២ មាន​គម្រោង​ធំៗ​មួយចំនួន​ដូចជា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មណ្ឌល​ភ័ស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង នៅ​ខេត្តកំពត ទុនវិនិយោគ ១.៣​ប៊ី​លាន​ដុល្លារ​, គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ​លើ ក្នុង​ទុនវិនិយោគ ៣៨៩​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត នៅ​ខេត្ត​ព្រះសីហនុ ទុនវិនិយោគ​ចំនួន ២៩៧​លាន​ដុល្លារ​។

​សម្រាប់ ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​វិញ​មានការ​កើនឡើង ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២៣ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២១ ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ ពី​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ក្នុង​វិស័យនេះ បន្ទាប់ពី​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។​ទាក់ទង​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ពិសេស​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​អំពី​ទស្សនវិស័យ​សម្រាប់​ឆ្នាំ ២០២៣​ថា ទោះបីជា​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន ៥,៥% ជាមួយនឹង​កម្រិត​អតិផរណា​ទាប​ប្រមាណ ២% ប៉ុន្តែ​កម្ពុជា ក៏​រង​ឥទ្ធិពល​អាក្រក់​ពី​កត្តា​ខាងក្រៅ​ផងដែរ​។

​ហានិភ័យ​សក្តានុពល​ចម្បងៗ​មាន​ប្រភពពី កត្តា​ខាងក្រៅ ដោយសារ​ការបើកចំហ​រ​សេដ្ឋកិច្ច ក៏ដូចជា​ការពឹងផ្អែក​ខ្លាំង​របស់​សេដ្ឋកិច្ចកម្ពុជា​លើ​វិស័យ​ខាងក្រៅ​។ ហានិភ័យ​ទាំងនេះ​មានដូចជា ១-​ការអូសបន្លាយ​នៃ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ការ​រឹតបន្តឹង​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​ការរំពឹងទុក​នៃ​ការនាំចេញ និង​ការវិនិយោគ​ចូលមក​កម្ពុជា ២-​បញ្ហា​ដែល​អូសបន្លាយ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ដែល​អាច​បង្អាក់​កំ ណើ​ន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង ៣-​ការកើនឡើង​អត្រា​ការប្រាក់​ឥណទាន ដែល​បណ្តាលមកពី​ការកើនឡើង​អត្រា​ការប្រាក់​លើ​ទីផ្សារ​អន្តរជាតិ ដែលនាំឱ្យ​កំណើន​ឥណទាន​ថយចុះ ហើយ​ចំណាយ​លើ​ការខ្ចី​ខ្ពស់ជាង​មុន​ក៏​អាច​កាត់បន្ថយ​ការវិនិយោគ​ក្នុងស្រុក​ផងដែរ​៕a bank money 

​