» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3375 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142557 នាក់

លោក មឿង សាន អតីតមន្ត្រី​នគរបាល​ខណ្ឌដូនពេញ បច្ចុប្បន្ន​ចូល​និ​វត្ដ​ន៍​និង​ជា​ជន​បាត់បង់​កម្លាំង​ពលកម្ម​(​ពិការ​)​ស្នើសុំ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ដី​ប៉ះពាល់​តំបន់​អភិវឌ្ឍ​បឹងកក់ !


​ភ្នំពេញ : នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក​អ៊ុំ​ប្រុស មឿង សាន វ័យ​៦៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​01AEo ផ្លូវ​86 ភូមិ​22 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​មន្ត្រីនគរបាល​ចូល​និវត្ត​ន៏ ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា មិន​សុខចិត្ត​នឹងមិន​យល់ព្រម​ទទួលយក​ការដោះស្រាយ​របស់​ក្រុមហ៊ុន​និង​គណៈកម្មការ​ដោះស្រាយ​ដី​តំបន់​បឹងកក់ ឱ្យ​រូបលោក​ដោយ​មិន​សម​ហេតុ​សម​ផល​នោះទេ​។​a beng kok 

លោក​អ៊ុំ មឿង សាន បាន​បញ្ជាក់ថា​ដី​របស់លោក​អ៊ុំ​មាន​ចំនួន ១៧៥០ ម៉ែត្រការ៉េ គណៈកម្មការ​ដោះស្រាយ​ដី​តំបន់​បឹងកក់​និង​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​លោក​បានតែ​៥៩​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​(​មិនបាន​5%) ហើយ​លោក​មិន​ឯកភាព​នូវ​ការដោះស្រាយ​នេះ​ទេ​។​​លោក មឿង សាន សុំ​ស្នើ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧ​ប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​មេត្តាជួយ​អន្តរាគមន៍​រឿង​ដីធ្លី​ជូន​លោក​ផង​។​ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​លោក​បាត់បង់​កម្លាំង​ពលកម្ម​ធ្លាក់ខ្លួន​មាន​ជំងឺ​និង​ពិការ​។​

​និវត្ត​ន៌​ជន​វ័យ​ជរា​ហើយ​ថែមទាំង​ពិការ​ទៀតផង​រូបនេះ​បានបញ្ជាក់​បន្ថែមថា នៅ​ឆ្នាំ​១៩៧៩ លោក​បាន​បម្រើ​ការងារ​ជា​មន្ត្រីនគរបាល រហូតមកដល់​ឆ្នាំ​២០១៣​លោក​បាន​ចូលនិវត្តន៍​មកដល់​បច្ចុប្បន្ននេះ លោក​ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ហើយ​លោក​នឹងធ្វើ​លិខិតស្នើ​សុំ​ទៅ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​និង​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​រឿង​ដីធ្លី​ជូន​លោក​ឲ្យ​បាន​សមរម្យ​ដោយ​ក្តី​អនុគ្រោះ​៕a beng kok1 a beng kok2 a beng kok3