» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10680 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700851 នាក់

តើ​ជា​ការពិត​ទេ​លោក​អ៊ឺ​ង​សោ​ភ​ណ្ឌ័​នាយក​ទីចាត់ការ អន្តរ​វិស័យ​សាល​ខេត្តសៀមរាប​ជា​អ្នក​រាំងស្ទះ​ការប្រកាស​កម្ម​សិទ្ធ​ឌី​ជូន​ពលរដ្ឋ​ឃុំ​ក​ណ្តែ​ក​?

 


​ខេត្តសៀមរាប​៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​មាន​ដីធ្លី​ស្ថិតនៅ​ភូមិ​ចំនួន​៨ នៃ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ គង ខេត្តសៀមរាប បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួយ​ព​ន្លឿ​ន​ក្នុងការ​ប្រកា​សបិទ ផ្សាយ ដើម្បី​ចែក​ប័ណ្ណ​ម្ចាស់ កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ផងព្រោះជិត៣ឆ្នាំហើយ ។​a ing phorn2 

ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ការចុះវាស់វែង​ពី​មន្ត្រី សុរិយោដី ដើម្បី​ចុះ​ជា​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ (Lmap) គឺ​ឲ្យ​ប្រកាស​តាំងពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ មក​តែ​រហូតដល់​ពេលនេះ មាន​រយះពេល​ជិត​២​ឆ្នាំ​ហើយ​បាន​ចំនួន ៨​ភូមិ ក្នុងនោះ​មាន ១-​ភូមិ​គោក​ត្នោត ២-​ភូមិ​ល្អក់ ៣-​ភូមិ​ត្រាង ៤-​ភូមិ​ស្ពាន​ក្អែក ៥-​ភូមិ​អូរ ៦-​ភូមិ​ច្រេស ៧-​ភូមិ​ឃុន​មោឃ ៨-​ភូមិ​ត្រពាំង​ទឹម​ស្ថិតនៅក្នុង​បរិវេណ​សាលា ឃុំ​ក​ណ្តែ​ក ។​

​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប លេខ​១២៦៨/១៩ សជណ ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​កំណត់​តំបន់​ធ្វើការ វិនិច្ឆ័យ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ជម្រាបជូន​ដល់​សាធារណជន គ្រប់​មន្ទីរ​អង្គភាព ជំនាញ​ស្ថាប័ន ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់​ស្ថិត នៅក្នុង​តំបន់ វិនិច្ឆ័យ ភូមិ​គោក​ត្នោត និង​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឲ្យ​បាន​ជ្រាប​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ទាំង​០៨ ស្ថិតនៅ​ឃុំ​សណ្ដែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ប្រព័ន្ធ Lmap ចុះ​រយៈពេល​២​ឆ្នាំ​ហ​ហើយ មិនមាន​ការបិទ​ផ្សាយ ដើម្បី​ចែក​ប័ណ្ណ ដល់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ ក្នុងការ​លក់ដូរ ឬ​ដាក់បញ្ចាំ ធនាគារ ដែលមាន​ការប្រាក់​ទាប ដើម្បី​យកប្រាក់​មករក​ស៊ី និង និង​ដោះស្រាយ​បញ្ហា​ជីវភាព ដែល ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ ជម្ងឺ Covid-19​កំពុង​រីក​រាលដាល ។ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំណាញ បាន​បង្ហើប​ឲ្យ​ដឹងថា ការយឺតយ៉ាវ​ក្នុងការ​ប្រកា​សបិទ​ផ្សាយ​នេះ គឺ​មកពី​មាន​មន្ត្រី​សាលាខេត្ត​ម្នាក់ ឈ្មោះ អ៊ឹង សោ​ភ័​ណ្ឌ មាន​តួនាទី​ជា​នាយក​ទីចាត់ការ អន្តរ​វិស័យ តែងតែ​លូកដៃ​ចូល បង្អាក់ លើ​កិច្ចការ​ជំនាញ​របស់ មន្ត្រី​សុរិយោដី ទើប មានការ យឺតយ៉ាវ ក្នុង​ការបិទ​ផ្សាយ ដើម្បី​ចែក​ប័ណ្ណ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​៨​ភូមិ​បែបនេះ​។​

​បងប្អូន​ប្រជាពលរដ្ឋ និយាយថា​លោក អ៊ឹង សោ​ភ័​ណ្ឌ កន្លងមក នៅក្នុង​អង្គប្រជុំ​ម្តងៗ​គាត់​តែង​លើកឡើង​តែ​ផល​អវិជ្ជមាន ជំទាស់​គ្រប់​ច្រក​ធ្វើ​ឲ្យ អង្គប្រជុំ​ប្រើ​រយៈពេល​វែង ដំណើរការ​ទៅមុខ​មិនកើត មិន​សំរេច​លទ្ធផល ផ្លែ​ផ្តា​អ្វី មិនមាន​ឆន្ទៈ​ចូលរួម​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឲ្យ ដំណើរការបាន​រលូន ចូលរួម​អភិវឌ្ឍន៍​ស្ថាបនា​ជាតិ ក្នុងនាម​ខ្លួន​ជា​មន្ត្រីរាជការ​សារ​ធារ​ណៈ ចូលរួម​លើកស្ទួយ​ជំរុញ ការងារ ទិសដៅ​គោ​លន​យោ​យ​បាយ​របស់ រាជរដ្ឋាភិបាល​ឡើយ​។

ក្រៅពីនេះ​មាន​ព័ត៌មាន​លេច​លឺថា លោកនាយក​ទីចាត់ការ​រូបនោះ​ដើរ​កាង​សំណង់​អត់​ច្បាប់​ឲ្យ​ដំណើរ​ការសាងសង់​យ៉ាង​រលូន ចំណែក​សំណង់​មាន ច្បាប់ ពី​សុរិយោដី​ហើយ ក៏​មិនអាច​សាងសង់​បានដែរ បើ​ពុំមាន​ការឯកភាព​ពី​លោក អ៊ឹង សោ​ភ័​ណ្ឌ​? ។ ពាក់ព័ន្ធ​បញ្ហា រិះគន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​អ្នកព័ត៌មាន​យើង មិនអាច​សុំ​ការបញ្ជាក់​ពី ឈ្មោះ អ៊ឹង សោ​ភ័​ណ្ឌ ជា​នាយក​ទីចាត់ការ​អន្តរ​វិស័យ បាន​នៅឡើយ​ទេ ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល​ពី​ការយឺតយ៉ាវ​នេះ​ជាមិនខាន​!៕a ing phorn1 
​