» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6507 នាក់

ម្សិលមិញ 5304 នាក់

សរុប 14146033 នាក់

ប្រជាពលរដ្ឋ​ថា​អាជ្ញាធ​រ​ឆ្នុកទ្រូ​ធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​!

 

​ខេត្តកំពង់ឆ្នាំង ៖​ពលរដ្ឋ​រស់នៅ​ឃុំ​ឆ្នុកទ្រូ​រិះគន់​អាជ្ញាធរ​និង​ឈ្មួញ​ថា​ធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​ដោយ​បណ្ត​យ​ឲ្យ ក្រុម​ឈ្មួញ​ជីក​អណ្តូង​យក​ទឹក​លក់​អោយ​ប្រជាពលរដ្ឋ ដែល​ធ្វើ​បម្លាស់​ទី​ពី​ក្នុង​ទឹក​ឡើងមក​រស់នៅ​លើគោក​បន្លំ​លួច​ដី​។a chnok 

ប្រជាពលរដ្ឋប្រាបថា៖​ឈ្មួញ​បាន ស្នើរ​សុំ​ទៅ​អាជ្ញាធរ​ស្រុក​ឈូស​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​៣ សម្រាប់​ជីក​អណ្តូង​ទំហំ​២០​ម៉ែត្រ​បួន​ជ្រុង​តែប៉ុណ្ណោះ​​ប៉ុន្តែ​នៅពេលនេះ​ត្រូវបាន​គេ​មើលឃើញថា បាន​ឈូសឆាយ​យក​ដី​ទំហំ​រហូតដល់​ទៅ​រាប់​ហិកតា​ហើយ​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​ដែល​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដោយ​គ្រឿងចក្រ​នេះ ជា​ដីព្រៃ​លិច​ទឹក​ស្ថិតក្នុង​តំបន់​៣ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​
​ព្រឹក​ម៉ោង​.៨.៤៩​នាទី​លោក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍ បានបញ្ជាក់​ប្រាប់​(​សម្លេង​អច្ឆរិយៈ​)​ដឹងថា ការ​ឈូសឆាយ​នេះ​មិនមាន​ច្បាប់​ទេ តែ​ក្រុ​ុ​ម​ការងារ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹកបាន​ឯកភាព​អោយ​ឈូសឆាយ​ដីព្រៃ​លិច​ទឹកតែ​២០​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ ដើម្បី​ជីក​​អណ្តូង​យក​ទឹក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ តែបើ​គេ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​លើស​ចាំ​លោក​ត្រឡប់​មកពី​ភ្នំពេញ​វិញ លោក​នឹង​ចុះទៅ​ពិនិត្យមើល​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា គេ​ជីក​អណ្តូង​នេះ​មិនមែន​យក​ទឹក​មក​ចែក​ព្រី​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទេ គឺ​លក់​​ពេញ​ថ្លៃ ហើយ​នៅពេលនេះ​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​កាន់តែ​ធំ​រហូតដល់​ទៅ​រាប់​ហិកតា​ដោយ​មិនមាន​ការទប់ស្កាត់​ឡើយ​។

​ហើយ​អ្នក​ដែល​កំពុងតែ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ល្មើសច្បាប់​នេះ​គឺជា​ខ្សែរ​ស្រ​ឡាយ​លោក​មេឃុំ​ឆ្នុកទ្រូ សូម​លោក​អភិបាលខេត្ត​ជួយ​មាន​វិធានការ​ផង បើសិនជា​មិនមាន​វិធានការ​អោយបាន​ទាន់ពេល​ទេ ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​នោះ​នឹង​រលាយ​អស់​ជាមិនខាន ដោយសារ​ក្រុម​កន្ទេល​ធំ​បន្លំ​ដេក ។​a chnok1