» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7535 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697706 នាក់

ទស្សនកិច្ច លោកជំទាវ ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា​មេបក្ស​កាន់អំណាច​ថៃ​នៅ​កម្ពុជា បង្ហាញ​ពី​ការពង្រឹង​សាមគ្គីភាព​

 

​ភ្នំពេញ​៖​លោកស្រីផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធាន​គណៈកម្មកា​រ​ជាតិ​ទទួលបន្ទុក​ជំរុញ Soft Power នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ​ក្នុង​ដំណើរ​ទស្សន​ល​កិច្ច​នៅ​កម្ពុជា​ថ្ងៃ​១៨ ខែមីនា ឆ្នាំ ២០២៤​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ជាមួយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​កម្ពុជា ។​a thak manet2 

លោកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ត្រា​កូនស្រី​ពៅ​លោក​ថាក់ស៊ីន​ម្ចាស់​គណបក្ស​ភឿ​ថៃ​ដែល​អាច​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​នៅពេល​ខាងមុខ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្ង​ការគួរសម ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ កាលពី​ខែសីហា ឆ្នាំ​២០២៣ កន្លងទៅនេះ​។ លោកជំទាវ​មេបក្ស​ភឿ​ថៃ​ក៏បាន​អបអរសាទរ​ផងដែរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោកស្រីបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែល​បានផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​ចំពោះ​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

លោកស្រីក៏បាន​សម្តែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អញ្ជើញ​លោកជំទាវ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោកជស្រីមេបក្ស​បានបង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ នឹង​កាន់តែ​រឹងមាំ​បន្ថែមទៀត និង​ត្រូវបាន​ពង្រីក​លើ​វិស័យ​សំខាន់​ផ្សេងៗ​ទៀត រួមទាំង ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី ។​

សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ត្រា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​លោកជំទាវ​ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ ព្រមទាំង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​ឯកឧត្តម ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ផងដែរ​។ សម្ដេច​ធិបតី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​បាន​ជម្រាបជូន​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី​ទៅកាន់​ព្រះរាជាណាចក្រ​ថៃ កាលពី​ខែកុម្ភៈ កន្លងទៅ ដែល​បានរួម​ចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ជាច្រើន​រួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លោកស្រី ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)​ទទួលបាន​ការលាង​សាយភោជន៍​ស្វាគមន៍​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជាំអ្នកធ្លាប់មានគុណបំណាច់ជាមួយគណបក្សភឿថៃក៏ដូចជាជាមួយលោកថាក់ស៊ីន។ក្នុងកិច្ចបិភាក្សាសម្តេចតេជោបានផ្តល់​បទពិសោធន៍​ពី​ការកសាង​សន្តិភាព​នៅ​កម្ពុជា​និងកាកសាងសេដ្ឋកិច្ចតាមព្រុំដែនក៏ដូចជា​អះអាង​ពី​សាមគ្គីភាព​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ភឿ​ថៃ​ផងដែរ​។​លោកជំទាវ​មេបក្ស​ភឿ​ថៃ​ក៏បាន​ចូលជួប​សម្តែង​ការគួ​សមជា​មួ​ម​ប្រ​ធា​ព្រី​ទ្ធ​សភា​និង​ជា​ប្រមុខរដ្ឋស្តីទី​ប្រធានស្តីទី​រដ្ឋសភា​ផងដែរ​។​a manet thak thai a manet thak thai1 

​