» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7470 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697641 នាក់

ចំ​ខួប​១០០​ថ្ងៃ​នៃ​ការចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​

​ភ្នំពេញ​៖​លោក ផាម មិញ​ជិ​ញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​​ការអបអរសាទរ​រ​បស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣ អំឡុង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០២​ថ្ងៃ ចាប់ពី​១១ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានទទួល​តំណែង​នាយករដ្ឋមន្ដ្រី​កម្ពុជា នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ​ចំ​ខួប​១០០​ថ្ងៃ​នៃ​ការ​កាន់តំណែង​។​a manet vna 

​ក្នុងការ​បំពេញ​ទស្សនកិច្ច​នេះ​មាន​ឯកសារ​ចំនួន​៣ ដែលជា​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​កម្ពុជា និង​វៀតណាម ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​​ឯកសារ​ទាំង​៣​នោះ រួមមាន​៖
១៖ អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម​២៖ អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង អន្តរជាតិ និង​បណ្ឌិត្យសភា​ការទូត​វៀតណាម​៣៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​វៀតណាម​។​


សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាននិងកំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ស្សន​កិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់ ១២ ខែធ្នូ ឆ្នាំ​២០២៣ តប​តាម​ការអញ្ជើញ​របស់លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ដ្រី​វៀតណាម​។​សូមបញ្ជាក់ថា​ក្នុង​កម្មវិធី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ផាម មិញ ជិ​ញ នឹង​ជួបប្រជុំ​ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមមាន​អប់រំ ពាណិជ្ជ កម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្ប ធម៌ សន្តិសុខ ការពារជាតិ និង​កិច្ច ការ​ព្រំដែន ជាដើម​។ បញ្ហា​អនុតំបន់ តំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​ក៏​នឹងត្រូវ​លើកយក​មក​ពិភាក្សា​ផងដែរ​។

នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម​ស្តីពី ការ ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​។ សម្តេច​ធិបតី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ ឯកឧត្តម ង្វៀន ហ្គី​ចុង (NGUYEN Phu Trong) អគ្គលេខាធិការ​នៃ​គណៈ​ក​ម្មា​ធិ ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ឯកឧត្តម វ៉ វ៉ាន់​ធឿ​ង (VO Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​ឯកឧត្តម រឿង ទិញ​ហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម​។ សម្តេច​ធិបតី​ក៏​នឹង​អនុញ្ញាត​ជូន​លោក ជំទាវ ង្វៀន ធី​ថា​ញ់ (NGUYEN Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​- វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផងដែរ​។ សម្តេច​ធិបតី​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​ទៅកាន់​ប្រទេស​វៀតណាម​បង្ហាញ​ពី​ការធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង ឈរលើ​ស្មារតី «​ភាពជា​អ្នក​ជិត ខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» រវាង​កម្ពុជា និង​វៀតណាម​ដើម្បី​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​។​​ដោយឡែក​ក្នុងឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម នា​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង បាន សម្តែង នូវ​ការអបអរសាទរ​ចំពោះ សម្តេច​ធិបតី ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

អគ្គលេខាធិការ​បក្ស​កុំមុយនិស្សត​វៀតណាម​ដ៏​មាន​ឥ​ទ្ធី​ពល ក៏បាន​សម្តែង នូវ​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រហូត​នាំឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ។ ឯកឧត្តម​អគ្គលេខាធិការ បាន​គូសបញ្ជាក់​បន្ថែមទៀតថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នាឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម នឹងមាន​វឌ្ឍនភាព​រី​ក​ចម្រើន​រឹងមាំ​បន្ថែមទៀត ។ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏បាន​បង្ហាញ​នូវ សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់ សម្តេច​ធិបតី គឺ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ទៅមុខ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏​នឹង​ត្រូវបាន លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរ​ធូរធារ​ចម្រុងចម្រើន ។​

​សម្រាប់​ប្រទេស​កម្ពុជា​និង​វៀតណាម​មាន ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​រវាង​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល ១១​ខែ​ដំបូង ឆ្នាំនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់ ៥.៨៧៧​លាន​ដុល្លារ កើនឡើង ៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២​។ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​តួលេខ​ដដែល​នេះ បានបង្ហាញ​ទៀតថា ក្នុង​រយៈពេល ១១​ខែ​នេះ ប្រទេស​កម្ពុជា បាន​នាំចេញ​មុខទំនិញ​នានា ទៅកាន់​ប្រទេស​វៀតណាម មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២.៦១១​លាន​ដុល្លារ កើនឡើង ៣៧,៨%​។ ចំណែកឯ ការនាំ​ចូល​របស់​ប្រទេស​កម្ពុជា ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ មានតម្លៃ​ទឹកប្រាក់ ៣.២៦៦​លាន​ដុល្លារ ថយចុះ ៩,៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​មុខទំនិញ​របស់​កម្ពុជា នាំចេញ​ទៅកាន់​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ជា​ផលិតផល​កសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី ដំឡូង​មី ស្រូវ ពោត និង​ជ័រកៅស៊ូ ជាដើម​។ ដោយឡែក​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា នាំចូល​ពី​ប្រទេស​វៀតណាម រួមមាន ប្រេងឥន្ធនៈ គ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿងសំណង់ ជី​កសិកម្ម និង​បន្លែ​ផ្លែឈើ ជាដើម​។​

​លោក សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​កំពុង​អមដំណើរ​សម្ដេច​ធិបតី នៅ​រដ្ឋធានី​ហាណូយ​នោះ បាន​ថ្លែង​កត់សម្គាល់​ពី​ប្រវត្តិ​ទំនាក់ទំនង​ប្រពៃណី​ដ៏​ពិសេស​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​ថា ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ដ៏​ស្អិតរ​មួ​ត​ទាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០​មកម្ល៉េះ ពោលគឺ​នា​សម័យ​អាណានិគមនិយម​បារាំង​ដែល​គ្រានោះ​ទាំង​កម្ពុជា​និង​វៀតណាម​បានគិត​គូរ​ប្រតិបត្តិ​ការធ្វើសកម្មភាព​ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​ប្រទេសជាតិ​រៀងៗ​ខ្លួន​។

 

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​របស់​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត នៅ​ប្រទេស​វៀតណាម​ដែលជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​។ ក្រុមអ្នកវិភាគ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​និង​វៀតណាម ហើយ​និង​តំបន់​បានកត់សម្គាល់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ថា​ជា​ដំណើរ​ទស្សនកិច្ច​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង​ប្រពៃណី​ដ៏​ពិសេស​រវាង​កម្ពុជា​-​វៀតណាម​។ ហើយ​ម្យ៉ាងវិញទៀត​ក៏​អាច​នឹង​បន្ធូរបន្ថយ​បាន​នូវ​ភាព​តានតឹង​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង ដោយហេតុថា​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នឹង​ក្លាយជា​ភ្ញៀវ​ផ្លូវ​បក្ស​/​ផ្លូវរដ្ឋ តាម​ការអញ្ជើញ​របស់​លោក ង្វៀន ហ្វ៊ូ​ចុក អគ្គលេខាបក្ស​កុម្មុយនីស្ដ​វៀតណាម និង​លោក វ៉ វាន់​ធឿ​ង ប្រមុខរដ្ឋ​វៀតណាម​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចាក​ចេញពី​រដ្ឋធានី​ហាណូយ និវត្តន៍​មកកាន់​មាតុភូមិ​វិញ​នា​ព្រលប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​គ្រា​ដំបូង​នេះ​៕a manet vna a manet vna2 a manet vna3 

​