» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7566 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697737 នាក់

កម្ពុជា​វៀតណាម​ធ្វើ​កុងត្រា​អី​ខ្លះ​ជាមួយគ្នា​លើក​នេះ​?!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ង្វៀង ភូ​ត្រុ​ង (Nguyen Phu Trong)​ប្រមុខ​ដ៏​មានអំណាច​នៃ​រដ្ឋ​វៀតណាម បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើក​ឯកសារ​ចំនួន​៥​រួមមាន​៖a vn hun2 

១)​ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ង្វៀន វ៉ាន់​ថេរ (Nguyen Van The)​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​វៀតណាម និង ឯកឧត្តម តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។​

២)​សេចក្ដី​បន្ថែម​ស្តីពី​ការកែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក ចុះហត្ថលេខា​ដោយ ឯកឧត្តម ង្វៀន វ៉ាន់​ថេរ (Nguyen Van The)​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​វៀតណាម និង ឯកឧត្តម តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។​

៣)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ២៥​លាន​ដុល្លា​អាមេរិក​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឌី​ញ គៀន​យ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា​។​

៤)​ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ស្តីពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​ប់ើយោងតាមសេចក្តីប្រកាសរួមប្រទេសទាំងពីរសន្យារកស៊ីជាមួយគ្នាឲ្យបាន៥០០០លានដុល្លារដែលកាលពីឆ្នាំ២០១៨បានជិត៥ពាន់លានដុល្លារ។

៥)​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​ចុះហត្ថលេខា​ដោយ លោក Duong Tri Thanh ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។​

​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​រួច សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម ង្វៀង ហ្វ៊ូ​ជុង (Nguyen Phu Trong)​ប្រមុខរដ្ឋ​វៀតណាម បាន​អញ្ជើញ​លៀង​សាយភោជន៍​រួមគ្នា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រកបដោយ​ក្ដី​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕a vn hun1 

​