» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699133 នាក់

ស្នងការ​សហភាព​អឺរ៉ុប​មក​ស្រុក​ខ្មែរ​យាយ​និង​ជួយ​អី​ខ្លះ​?

​ភ្នំពេញ​៖​លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​និ​ន ស្នងការ​សហភាព​អឺរ៉ុប ទទួល បន្ទុក ភាពជា​ដៃគូ​អន្តរជាតិ​បានមក​បំ ពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១២ -១៣ ខែមីនា ឆ្នាំ​២០២៤​។​ក្នុង​រយៈពេល​២​ថ្ងៃ​នៅ​ស្រុក​ខ្មែរ​លោកស្រី​បាន​ជួប​និង​ធ្វើ​កិច្ចការ​ច្រើន​ជា​ប្រយោជន៍​ដល់​ភា​គិ​ទាំងពី​កម្ពុជា​និង​សហគមន៍​អឺរ៉ុប​។​លោកស្រី Jutta Urpilainen ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ភាពជា​ដៃគូ​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​ទី​១២​មីនា បាន​ជួប​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អំពី​បញ្ហា​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ និង​ការណ៍​ដែល​កម្ពុជា​ត្រៀម​ចាក​ចេញពី​ប្រទេស​ក្រីក្រ​នៅពេល​ខាងមុខ​។a Mrs EU1 

មុន​ចាក​ចេញពី​កម្ពុជា លោកស្រី Jutta Urpilainen នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​១៣​មីនា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា លោកស្រី​បាន​ជួប​ជជែក​ជាមួយ​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​ច្រើន ជុំវិញ​ការត្រៀម​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​ក្នុងពេល​ខាងមុខ​។ តាម​លោកស្រី​ទទួល​កិច្ចការ​ភាពជា​ដៃគូ​អន្តរជាតិ​របស់​សហភាព​អឺរ៉ុប​រូបនេះ កម្ពុជា​នឹង​អាច​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ថ្មី​ដែល​លោកស្រី ហៅថា GSP Plus ក្រោយ​ចាក​ចេញពី​ប្រទេស​ក្រីក្រ​។ តែ​យ៉ាងណា​ការទទួលបាន​នោះ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​គោលការណ៍​ដែល​កម្ពុជា​ត្រូវគោរព​តាម​លក្ខខណ្ឌ​របស់​អន្តរជាតិ​។​


នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មុនពេលជាកចេញ លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​និ​ន ស្នងការ​សហភាព​អឺរ៉ុប មាន ប្រសាសន៍​បញ្ជាក់ថា​៖​ដំណើរ​ទស្សនកិច្ច​រប​ស់ លោកស្រី ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ កម្ពុជា ជា​ប្រទេស​ដំបូង​ដែល​លោកស្រី​បានមក ក្នុង​តំបន់​អាស៊ាន​។​លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​និ​ន​ស្នងការ​សហភាព​អឺរ៉ុប បញ្ជាក់ថា​៖​កម្ពុជា​មានការ​រីកចម្រើន​ជា​លំដាប់​។​ជំនួប​ពិភាក្សា​ជាច្រើន​គឺជា​ឱកាស​ដើម្បី​ចាប់យក​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​និង​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដើម្បី​ជំរុញ​ការវិនិយោគ​បន្ថែមទៀត​។

 

​លោកស្រី​ស្នងការ​សហភាព​អឺរ៉ុប បញ្ជាក់ទៀតថា​៖​សហភាព​អឺរ៉ុប​និង​រដ្ឋ​សមាជិក​របស់ខ្លួន​បាន​ជួយ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ជាមួយនិង​ជំនួយ​ជាង​២០០​លាន អឺរ៉ូ​។​លោកស្រី ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ពី​គំនិត​ផ្តួចផ្តើម មួយចំនួន​ដែល​ធ្វើ​ឲ្យ​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​កាន់តែ​ស៊ីជម្រៅ ហើយក៏​ជួយ​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​វិនិយោគ​ច្រកទ្វារ​ទៅកាន់​សកលលោក​របស់​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​ផង ដែរ​។​ការវិនិយោគ​លើ​វិស័យ​អប់រំ ជំនាញ និង​ការស្រាវជ្រាវ​ទាំងនេះ​ក៏​អាច​ទាក់ទាញ ក្រុមហ៊ុន​អឺរ៉ុប​កាន់តែច្រើន ឱ្យមក​ផ្តល់​ការងារ​ប្រកប​គុណភាព​ខ្ពស់​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា​សម្រាប់ ការអភិវឌ្ឍន៍​បៃតង និង​ឌីជីថល​របស់​ប្រទេស​។​គំនិត​ផ្តួចផ្តើម​របស់​ក្រុម​អឺរ៉ុប (Team Europe Initiative) ចំនួន​ពីរ ដើម្បី បង្កើត​ការងារ​សមរម្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​និ​ន ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​ភាព ជា​ដៃគូ​អន្តរជាតិ បានបញ្ជាក់​បន្តថា​៖​គំនិត​ផ្តួច ផ្តើម​ទីមួយ​គឺ​ផ្តោតលើ "​កសិពាណិជ្ជកម្ម​បៃតង និង​ការងារ​សមរម្យ​" នឹង​កៀងគរ​ថវិកា ចំនួន​១​ពាន់​លាន​អឺរ៉ូ ហើយ​មួយ ទៀត​គឺ​ផ្តោតលើ "​រោងចក្រ​បៃតង និង​ការ ងារ​សមរម្យ​" ដែល​នឹង​កៀងគរ​ថវិកា​ចំនួន ៤០០ លាន​អឺរ៉ូ​។​លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​និ​ន ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​ភាព ជា​ដៃគូ​អន្តរជាតិ​បាន​ចុះហត្ថលេខា​លើ​កម្មវិធី​ថ្មី​របស់​សហភាព​អឺរ៉ុប​ចំនួន​៤​នៅក្នុង​ពិធី​មួយ​រួមគ្នា​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា ផងដែរ​។

 

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៤ លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​នី​ន ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ភាពជា​ដៃគូ​អន្តរជាតិ បានរួម​ដំណើរ​ជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង​។ រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង​នេះ​គឺជា​គម្រោង​វិនិយោគ​របស់​អឺរ៉ុប​ដ៏​ធំជាងគេ​មួយ​នៅ​កម្ពុជា ក្រោម​យុទ្ធសាស្ត្រ​វិនិយោគ​ច្រកចូល​ទៅកាន់​ពិភពលោក​របស់​អឺរ៉ុប (EU Global Gateway)​។ ការវិនិយោគ​នេះ​បាន​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​សេវា​ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​

​លោកស្រី ជូ​តា អេ​ភើ​ល​ឡៃ​នី​ន បាន​លើកឡើងថា​៖ “​ជាមួយនឹង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​គម្រោង​ទឹកស្អាត​បាក់​ខែង​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ សហភាព​អឺរ៉ុប​នឹង​បន្ត​គាំទ្រ​កម្ពុជា ក្នុង​ការផលិត​ទឹកស្អាត និង​ប្រកបដោយ​សុវត្ថិភាព ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេងទៀត​។ តាមរយៈ​ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ប្រកាស​ការសន្យា​ផ្តល់​ជំនួយឥតសំណង​ចំនួន​១៣​លាន​ដុល្លា​សហរដ្ឋអាមេរិក (១២ លាន​អឺរ៉ូ​) ដើម្បី​គាំទ្រ​ដល់​គម្រោង​បាក់​ខែង​ដំណាក់កាល​ទី​៣ ដោយ​សហការ​ជាមួយ​ដៃគូ​អឺរ៉ុប​របស់​យើង គឺ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD)​។​”

​លោក ហែម វណ្ណឌី បាន​លើកឡើងថា​៖ យើង​សូម​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ចំពោះ​ការបន្ត​គាំទ្រ​ដ៏​ខ្ជាប់ខ្ជួន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​របស់​កម្ពុជា​។​”
​រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ ដែលមាន​សម​ត្ថិ​ភាព​ផលិត​ទឹកស្អាត​ចំនួន ៣៩០.០០០ ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ គឺជា​សមិទ្ធផល​លេចធ្លោ​មួយ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​នៅ​កម្ពុជា ដែល​ធានាបាន​នូវ​ការផលិត​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។ គម្រោង​នេះ​ក៏បាន​រួមចំណែក​ដល់​ការតភ្ជាប់​បណ្តាញទឹក​ស្អាត​ថ្មី ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១៧០,០០០ តំណ រួមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ និង​រោងចក្រ​សហគ្រាស​ប្រមាណ​ជា ២៥.០០០ តំណ​ផងដែរ​។​a Mrs EU2 
​