» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7684 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697855 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា​


(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សន្យា​នឹង​បន្ត​បំណងប្រាថ្នា​របស់​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការជួយ​កុមារ​កម្ពុជា នៅក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត បើទោះបី​លោក​វេជ្ជបណ្ឌិត បានទទួល​មរណភាព​ក៏ដោយ​ក្តី​។a richner

នេះ​បើតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​លោក Alain Berset ប្រធានាធិបតី​សហព័ន្ធ​ស្វី​ស ចំពោះ​មរណភាព​របស់ លោក​វេជ្ជបណ្ឌិត Beat Richner​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ តាងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត តាមរយៈ​ឯកឧត្តម ជូន​គ្រួសារ​សព​ដែល​បាន​បាត់បង់ សមាជិក​ជាទី​ស្រលាញ់​របស់ខ្លួន​។

ស្មារតី និង​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​របស់​សព​លោក​វេជ្ជបណ្ឌិត​នឹង​ស្ថិតក្នុង​បេះដូង​យើងខ្ញុំ​។ យើ​ខ្ញុំ​ង​នឹង​បន្ត​បំណងប្រាថ្នា​របស់គាត់ ក្នុង​ការជួយ​កុមារ​កម្ពុជា នៅក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។ យើងខ្ញុំ​សូម​បួងសួង​ឲ្យ​ព្រលឹង របស់លោក​វេជ្ជបណ្ឌិត​បាន​ទៅកាន់​សុ​គិត​ភព​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា «​ខ្ញុំ​បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត អំពី​អនិច្ចកម្ម​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ របស់លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា នៅ​ប្រទេស​កម្ពុជា​។ មរណភាព​របស់លោក​វេជ្ជបណ្ឌិត គឺជា​ការបាត់បង់​ជន​ដ៏​មហិមារ​មួយរូប ដែល​ប្តូរផ្តាច់​មិន​គិតពី​ខ្លួនឯង ក្នុងការ​ជួយសង្គ្រោះ​កុមារ​និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៩២»​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ប្រ​ធានា​ធិ​ប​តិ​ស្វិ​ស​ទៀតថា លោក​វេជ្ជបណ្ឌិត ក៏​ជា​បុ​គ្ក​ល​មួយរូប ដែល​សម្តេច រួមទាំង​ប្រជាជន​កម្ពុជា​តែងតែ​ចងចាំ​ថា បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​។ លើសពីនេះ មេត្តាធម៌ និង​បេះដូង​ប្រកបដោយ​ក្តី​ស្រលាញ់​របស់លោក​វេជ្ជបណ្ឌិត ចំពោះ​ប្រទេស​កម្ពុជា​នឹងត្រូវ បាន​ចងចាំ​ជា​រៀងរហូត​។​

​សូមជម្រាបថា លោក Beat Richner ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​បានទទួល​មរណភាព​នៅ​វេលា​ម៉ោង​២៖៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស​៕a richner a richner2 a richner3 

​