» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5889 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696060 នាក់

អភិបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ​និង​យុវជន​រួមគ្នា​យក ពាក្យ " អរគុណ​សន្តិភាព " ទន្ទិញ​ដាក់​ក្នុង​ចិត្ត​


​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​យុវជន​រួមគ្នា យកពាក្យ «​អរគុណ​សន្តិភាព​» ទន្ទេញ​ដាក់​ក្នុង​ដួងចិត្ត ដើម្បី​ជា​មូលដ្ឋាន​នៃ​ការស្រឡាញ់​សន្តិភាព និង​ការពារ​សន្តិភាព ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព បន្ត​លើ​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ សម្រាប់​អ្នកជំនាន់ក្រោយ បាន​ទទួលផល​យ៉ាង​លើស​លប់នៃ​សុខសន្តិភាព​តទៅទៀត​។​a sreng 

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ ស​មិ​ធិ​ផល​នានា​នៅក្នុង​វត្ត​អង្គ​បឹង​ចក ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមករា​នេះ​ថា ការរក្សាបាន​សុខសន្តិភាព​គឺ​ធានា​អោយ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​មាន​អ្វីៗ​ទាំងអស់ រាប់​តាំងពី​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា​ដោយ​គ្មាន​ការរំខាន​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​កសាង​សុខសន្តិភាព​ជូន​កម្ពុជា​មកដល់ពេលនេះ​បាន​ដោយ​លំបាក​ណាស់ ដូច្នេះ​ត្រូវ​ថែរក្សា​សុខសន្តិភាព​នេះ​អោយ​គង់វង្ស ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​មិនអោយ​ជន​អគតិ​ណាមួយ​មក​បំភ្លេច​បំផ្លាញ​សុខសន្តិភាព​នេះ​បានឡើយ​។​ឯកឧត្តម​បញ្ជាក់ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​បាន​នោះ លុះត្រា​តែមាន​សុខសន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ ដូចនេះ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ត្រូវ​ទន្ទេញ​ពាក្យ​ថា​អរគុណ​សន្តិភាព ចាំ​ជាប់​ក្នុង​បេះដូង​ជា​ដរាប​។​

លោក ឃឹម ស៊ុន​សូ​ដា ក្នុង​ថ្ងៃ​ចូលកាន់​តំណែង​ជា​អភិបាលខណ្ឌ​កំបូល បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខណ្ឌ​បានដាក់​បដា​ដែល​សរសេរ​អរគុណ​សន្តិភាព​នៅតាម​ទីតាំង​សំខាន់ៗ​នៅក្នុង​ខណ្ឌ ដើម្បី​ជា​សារ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្រលាញ់​សន្តិភាព​ហើយ​រួមគ្នា​ការពារ​សន្តិភាព​។​​លោក​បាន​បញ្ជាក់ថា ការសម្ពោធ​សមិទ្ធិផល​នានា នៅក្នុង​វត្ត​អង្គ​បឹង​ចក​នាពេលនេះ​បាន គឺ​បាន កើតចេញពី​ប្រទេសជាតិ​មាន​សុខសន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ឲ្យ​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ទៅតាម​គន្លង​ប្រពៃណី​សាសនា ពិសេស​ការកសាង​សុខសន្តិភាព​បានល្អ​ពិតជា​បាន​ជួយ​អោយ​វិស័យ​ពុទ្ធចក្រ​មានការ​រីកចំរើន​ទៅតាម​នោះដែរ​ជាក់ស្តែង​គ្រប់​ទី​វត្ត​អា​រ៉ា​ម​ទាំងអស់​បាន​អភិវឌ្ឍន៍​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​យ៉ាង​ល្អ​សម្រាប់​ទុកអោយ​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​។​

សូមបញ្ជាក់ថា សមិទ្ធិផល នា​នៅក្នុង​វត្ត​អង្គ​បឹង​ចក​ដែល​សម្ពោធ​ឆ្លង​នាពេលនេះ មាន​មហា កុ​ដ្ឋ សួនច្បារ សាលា​បាលី និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ដែល​ចំណាយ​ថវិកា​ជាង​១​លាន​ដុល្លា​៕a sreng1 a sreng3 a sreng5 a sreng6 

​