» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5194 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744220 នាក់

ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក ចូល​រក​ការងារ​ធ្វើ​នៅក្នុង​ដី​ថៃ តាម​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម ទទូច​សុំ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​កុំអោយ​ភាគី​ថៃ​គាបសង្កត់​យកលុយ​ពី​ពួកគាត់​ធ្ងន់ធ្ងរ​ពេក !


​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​:​បន្ទាប់ពី​គេហទំព័រ សារព័ត៌មាន មាតុភូមិ www.meatophoum.com បានចេញ​ផ្សាយ​១​លេខ​រួចមក​នូវ អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា " ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​រក​សុ​ី​ចេញ​-​ចូល​ដី​ថៃ នៅ​ច្រកព្រំដែន​អូរ​ស្មាច់​-​ឆ​ង​ចម​សុំអោយ​សមត្ថកិច្ច​នៅតាម​ព្រំដែន អន្តរាគមន៍​ជួយ​ពួកគាត់​ផង " ត្រូវបាន​មហាជន និង​បណ្តាញ សង្គម​ចាប់អារម្មណ៍​ខ្លាំង ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ករណី ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅក្នុង​ទឹកដី​ថៃ​តាម​ច្រក អូរ​ស្មាច់​-​ឆ​ង​ចម គឺ​មិនមាន អ្វី​ប្រែប្រួល​ទេ គឺ​នៅតែ​ដដែល​ភាគី​នៅតែ​គាប​យកលុយ​ពី​ពលករ​ខ្មែរ ពី​២០០​ទៅ​៣០០​បាត​(​ប្រាក់​ថៃ​) ដដែល ។a manet thai3 

យោងតាម​សេចក្តីរាយការណ៍​ថ្មីៗ​របស់​ភ្នាក់ងារ មាតុភូមិ​នៅ​ច្រក​អូរ​ស្មាច់​បានបង្ហាញ ពី​សកម្មភាព​ជាក់ស្តែង របស់​ពលករ​ខ្មែរ​រាប់រយ​នាក់ ក្នុង​១​ថ្ងៃៗ​ដែល​ធ្វើ​ចំណាកស្រុក តាម​ច្រក​អូរ​ស្មាច់ ស្ថិតក្នុង​ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រឈម​នឹង​ច្រក​ឆ​ង​ចម ស្រុក កាប់​ឆើ​ង ខេត្ត​សូ​រិន្ទ ប្រទេស​ថៃ បាន​សម្តែង​ការ ត្អូញត្អែ​ពី​ការលំបាក​ខ្លាំង ចំពោះ ភាគី​ថៃ ពិសេស​គឺ​(​ត​.​ប​) តម្រួត​ថៃ​នៅ​មាត់ច្រក និង​ប៉ូលិសអន្តោប្រវេសន៍​ថៃ នៅ​ស្រុក​កាប់​ឆើ​ង គាប​យកលុយ​ពី​២០០​ទៅ​៣០០​បាត​ក្នុង​ម្នាក់ៗ ដោយ​មិនមាន​ចេញ​វិក័យប័ត្រ លិខិតស្នាម​អ្វី​ទេ ទោះជា​ពួកគាត់ មាន​ប័ណ្ណ​( បរ​ដឺ​ផាស​) ចេញពី ប៉ូលិស​អន្តោ​ប្រវេ​ស​ខ្មែរ​នៅ​ច្រក​អូរ​ស្មាច់​ហើយក៏​ដោយ គឺ​នៅតែ បង់លុយ​អោយ​សមត្ថកិច្ច​ថៃ ដោយ​គ្មាន​ការយោគយល់​អ្វី​សោះឡើយ ។

ប្រភពព័ត៌មាន ពី​ពលករ​ខ្មែរ បាន​សំណូមពរ​សុំ​យ៉ាងទទូច អោយ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាពិសេស​គោរព​ស្នើសុំ​អង្វរក ដល់​ថ្នាក់ដឹកនាំ ប្រទេស គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មេត្តា ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជួយ​សម្របសម្រួល​ភាគី​ថៃ អោយ​យោគយល់​បន្ធូរបន្ថយ​ការយក​លុយ​ពី​ពួកគាត់​ខ្លះទៅ ព្រោះ សព្វថ្ងៃ​ពួកគាត់​ជួបប្រទះ​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ខ្លាំងណាស់ ។ ជុំវិញ​បញ្ហា ការលើកឡើងរ​បស់បង​ប្អូន​ពលករ​ខ្មែរ​នេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភ​:​ឆ្នាំ​២០២៤ បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ ពី​លោក​វរសេនីយ៍ឯក ពៅ ផេង មេ​យោធា​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​នៅ​ច្រក​អូរ​ស្មាច់ តាម​តេ​ឡេ​ក្រាម អំពី​ទុក្ខលំបាក និង​កង្វល់​របស់​ពល​ករ​ខ្មែរ​បាន​លើក ឡើង​ដូច​ការរៀបរាប់​ខាងលើនេះ ។

លោក ពៅ ផេង បាន​បំភ្លឺថា​:​បញ្ហា​ពលករ​នេះ​តើ​ខាង​ថៃ​ទារលុយ​របៀប​ម៉េច អ្នក​ហ្នឹង​មាន​លិខិតឆ្លងដែន ឯកសារ​គ្រប់គ្រាន់​ឬ​អត់ ? តាម​ការសម្របសម្រួល​ពីមុនមក ( មុន​កូ​វីត​១៩) នៅពេលដែល ថៃ​ចាប់បញ្ជូន​ពលករ​(​អ្នក​អត់​មាន​លិខិតស្នាម​) មកវិញ នៅ​ស្រុក​កាប់​ឆើ​ង គឺ​គេ​ធ្វើ​បែ​បទ​អោយមក សរុប​ទាំង​ការដឹកជញ្ជូន​មក អស់​លុយ​ចំនួន​៨០០​បាត ក្រោយមក​ខាង​លោក​បាន​សម្រួល​សុំ​ទៅខាង​ថៃ​អោយជួយ​សម្រួល​បន្ធូរបន្ថយ​អ្នក​ដែល​គ្មាន​ឯកសារ​អ្វី​សោះ ។ ក្រោយមក​ក៏​មិន​ដែលមាន​បញ្ហា​អ្វី​ដែរ ព្រោះ​គេ​បន្ធូរបន្ថយ​តិចតួច ។​ម្យ៉ាងទៀត​បើ​គាត់​អត់​មាន​ឯកសារ​អីចឹង​ច្បាប់​គេ (​ថៃ​) ពីមុន​តម្រូវអោយ​យកទៅ​កាត់ទោស​ក្នុងប្រទេស​ថៃ តែ​លោក​បាន​អោយកម្លាំង របស់លោក​ជូន​បងប្អូន​ជា​ឪពុកម្តាយ ជួយ​អម្ត​រាគ​មន៍​ដោះស្រាយ​សម្របសម្រួល​យក​ពួកគាត់​(​ពលករ​)​មកវិញ ។ តែ​ក្រោយមក​បាន​សម្រួល​ត្រឹម​តម្រួត​ស្រុក​កាប់​ឆើ​ង ។ លោក ពៅ ផេង បាន​បញ្ជាក់ថា បើ​លិខិតឆ្លងដែន វ៉ៃ​ត្រា​ត្រឹមត្រូវ គឺ​គេ​អត់​មាន​យក​អ្វី​ទាំងអស់ តែបើ​តាម​លោក​ដឹង​គឺ​នៅពេល​បាន​ប័ណ្ណ ប​ដឺ​ផាស (​បណ្ណ​ចេញ​-​ចូល​) ព្រំដែន បើ​បាន​វ៉ៃ​ត្រា​ចូល​ហើយ អ្នកខ្លះ​បាន​ចូលទៅ ទៅ​នៅ​ស្រុក​គេ​រាប់​ឆ្នាំ ពី​៦​ខែ​រហូតដល់​២-៣ ឆ្នាំ ធ្វើការ​នៅ​ស្រុក​គេ​ដល់​បាងកក ឬ ខេត្ត​ផ្សេងៗ ។ លុះ​ដល់ពេល​ត្រឡប់មកវិញ អត់​មាន​ឯកសារ​អ្វី​ទាំងអស់ ។

ប៉ុន្តែ​ឥលូវ​នេះ បើ​អត់​មាន​ឯកសារ​អ្វី គឺ​ខុសច្បាប់ ដូច្នេះ​ប្រហែល​គេ ( ថៃ ) ពិន័យ​ធ្វើ​បែបបទ​អោយស្រប​ច្បាប់ របស់​តម្រួត​ស្រុក​កាប់ ឆើ​ង យក​៣០០​បាត និង​ការដឹកជញ្ជូន​២០០​បាត សុ​ប​ទៅ ៥០០​បាត នេះ​បើតាម លោក ពៅ ផេង បាន​សាកសួរ​ប្រជា ពលរដ្ឋ ព្រោះ​ខាង​លោក​បាន​សម្របសម្រួល​តាំងពី​៨០០​បាត មក​ត្រឹម​៥០០​បាត ព្រោះ​ពលរដ្ឋ​យើង​ចូល​ស្រុក​គេ​ខុសច្បាប់ អត់​មាន​ឯកសារ​អ្វី​ទាំងអស់ បាន​វ៉ៃ​ត្រា​លើ​ប័ណ្ណ​ប​ដឺ​ផាស​ហើយ​យកទៅ​ក្រវាត់ចោល ទៅ​ស្រុក​គេ​រាប់​ឆ្នាំ ត្រឡប់មកវិញ​អត់​មាន​ឯកសារ​អ្វី​ទាំងអស់ ។ លោក ពៅ ផេង បាន​បញ្ជាក់ថា​: ចំពោះ​រឿង​ប័ណ្ណ​ប​ដឺ​ផាស ឬ​ប៉ាស្ព័រ គឺ​ខាង​អន្តោប្រវេសន៍​ខ្មែរ និង​ថៃ ជា​អ្នកចេញ​អោយ​ប្រជាពលរដ្ឋ ចំណែក​ខាង​លោក គឺ​ធ្វើ​ការងារ​សម្របសម្រួល​ជាមួយ​ភាគី​ទំនាក់ទំនង​ព្រំដែន​ថៃ​នៅពេល​មានការ​ចាប់ចង​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បីអោយ​ថៃ​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ​តែប៉ុណ្ណោះ ។ តែបើ​យោងតាម​ការបញ្ជាក់​ពី​ពលករ​ខ្មែរ​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា : ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់ តែ​គាត់​អត់​វ៉ៃ​ត្រា​បិទ​ទេ ពីព្រោះ​ពេល​ត្រឡប់មកវិញ​ចឹ​ង​អត់​វ៉ៃ​ត្រា​បិទ​ទេ កាលណា​វ៉ៃ​ត្រា​បិទ ត្រូវ​ស្គែ​ន​វាល​ឥន្ទ្រី​យ៍​អស់​លុយ​ចំនួន​១០០០​បាត ប៉ុន្តែ​ខាង​ថៃ​គេ​មិន​តម្រូវអោយ​វ៉ៃ​ត្រា​បិទ​ទេ​គេ​យក​៥០០​បាត ពេល​ទៅវិញ គេ​យក​៥០០​បាត​ទៀត ដើម្បី​រក្សា​សិទ្ធិ​ប៉ាស្ព័រ ដែល​ប្រើ​ប្តា​ស់​ក្នុង​ស្រុកថៃ នៅតែ ប្រើ​បាន​ដដែល ។

ពលករ​បញ្ជាក់ថា​: វា​ខុសពី​សម័យមុនៗ គេ​ចាប់​ពួកគាត់​នៅ​ស្រុក​កាប់​ឆើ​ង​គេ​បញ្ជូនមក គេ​យកតែ​ថ្លៃ​នៅ​ស្រុក​កាប់​ឆើ​ង​១​ទេ ហើយ​គេ​បញ្ជូន​មកអោយ​ខ្មែរ​យើង តែ​ឥលូវ​គេ​អត់​ធ្វើ​ចឹ​ង​ទេ គេ​ធ្វើ​សំបុត្រ បញ្ជូន​មែន ក៏ប៉ុន្តែ​ពេលមកដល់​ច្រកព្រំដែន​ខ្មែរ គេ​អត់​បញ្ជូនមក​ប្រគល់អោយ​សមត្ថកិច្ច​ខ្មែរ​យើង​ទេ គេ​អោយ​ពលករ​ដើរមក​ធម្មតា ពេលមកដល់​មាត់ច្រក​ព្រំដែន​គេ​យកលុយ​ម្តងទៀត ដល់​តែ​អញ្ចឹង​ទើបបានជា​ពលករ​ស្រែក​សុំ​រក​ជំនួយ ។ ពលករ​ខ្មែរ ប្រាប់ថា​: ពួកគាត់​ឆ្ងល់ ត​.​ប​(​តម្រួត​) ថៃ ក្រុម​តែ​១ ខេត្ត​១ និង​ស្រុក​តែ​១ ហេតុអ្វី​តម្រូវអោយ​បង់លុយ​ចំនួន​២​កន្លែង បើ​បង់​តែ​១​កន្លែង​ទៅ​វា​ចប់​ហើយ ហេតុអ្វី​បង់លុយ​១​កន្លែង​ហើយ ព្រលែង​មកហើយ​អោយ​បង់លុយ​១​កន្លែង​ទៀត តែ​គោលដៅ​តែ​១ ។

ដោយឡែក ពលរដ្ឋ​ថៃ ដែល​ចេញចូល​ដី​ខ្មែរ តាម​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម​ក្នុង​១​ថ្ងៃៗ​រាប់រយ​នាក់​ដែរ គឺ​វ៉ៃ​ត្រាតែ​ខាង​ភាគី​ថៃ​ទេ ឯ​ខ្មែរ​យើង​អត់​មាន​វ៉ៃ​ត្រា ហេតុអ្វី​បានជា​ច្បាប់​តម្រូវអោយ​វ៉ៃ​ត្រាតែ​ខាង​ថៃ មិនមាន​វ៉ៃ​ត្រា​ខាង​ខ្មែរ ក្នុង​ប៉ាស្ព័រ​ជនជាតិ​ថៃ​ដែល​ចូល​មកលេង​ក្នុង​ទឹកដី​ខ្មែរ ? ។ ចំពោះ​ករណីនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ ក៏បាន​បញ្ជូន​ឃ្លី​ប Videos សកម្មភាព​របស់​ពល​ករ​ខ្មែរ​ឆ្លងដែន​តាម​ច្រក​អូរ​ស្មាច់ ទៅ​ឯ​.​ឧ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​សុំ​ការបំភ្លឺ​ពី​ឯ​.​ឧ ប៉ែន កុសល អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ តាមរយ​: តេ​ឡេ​ក្រាម​ដែរ ឃើញ​មាន​សញ្ញា​គ្រី​ស​ចូល​មើល​ដែរ ប៉ុន្តែ ពុំមាន​ការឆ្លើយតប​ទេ ៕ ដោយ​: ស៊ុន សុផល Tel:012 953 824 / 016 953 222a gate o a gate o1 a gate o2 a manet thai2