» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10027 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136908 នាក់

គយ​ច​ល​ត័​ចាប់បាន​ទំនិញគេចពន្ធ​របស់​ឧកញ៉ា​បង្ហាញថា​មេ​គយ​ខេត្ត​ប៉ៃលិន​និង​មេ​គយ​ច្រក​ព្រុំ​ពិតជា​បាន​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​!

​ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ ចល័ត បាន​ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន ៣២​កេះ​ធំៗ { ១​កេះ ទម្ងន់​ជាង​១​តោន }​មិន​បង់ពន្ធ ដែល​គេ​នាំចូល ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រុំ ខេត្ត​ប៉ៃលិន ដែល​គ្រប់គ្រង​ដោយ​លោក​ទី​ប៊ុន​ឡង់ ។​ករណី​យ៍​ចាប់ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦ និង ៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ការដ្ឋាន កំពុង​សាងសង់ អគារ​មួយកន្លែង ដែលមាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង​ជា​ឧកញ៉ា នៅ​ទល់មុខ​កាស៊ីណូ { ដឹ​ហ្ក​ដ​អ​ហ្វ​វិល } ចំងាយ​ពី​ច្រកទ្វារ អន្តរជាតិ​ព្រុំ ប្រហែល ៥០០​ម៉ែត្រ ស្ថិតក្នុង ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​custom ty bunlang 

គេ​ឃើញ​មានការ​អន្តរាគមន៍ ពី​លោកស្រី ស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ផងដែរ តែ​មិនអាច សម្របសម្រួល​បាន ដោយ​ខាង​គយ យក​គ្រឿងចក្រ ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំងយប់ រហូត​ទាល់តែ​អស់ ពី​កន្លែង​ការដ្ឋាន តែម្តង ។​ប្រភពព័ត៌មាន ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត បាន​បង្ហើប​ឲ្យ​ដឹងថា បន្ទាប់ពី​បែកធ្លាយ ព័ត៌មាន​មួយ​នេះ លេចឮ​ទៅដល់​ថ្នាក់លើ ក៍បាន​បញ្ជា​ឲ្យ​ពួកគាត់ ចុះទៅ​រឹបអូស យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន ៣២​កេះ​ធំៗ ដែលមាន​ទម្ងន់ ប្រហែល ៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួត ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ ធ្វើការ​ដោះស្រាយ គឺ​ត្រូវ​ឲ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។​custom ty 1 

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋ​ខាងលើ បាន​ឲ្យ​ដឹងថា ការនាំ​ឥដ្ឋ​ចូលមក ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ ផ្ទះ​របស់ខ្លួន កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ដោយ​ចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​ព្រុំ នឹង​សាខាគយ នឹង​រដ្ឋាករ ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា លើ​ក្រដាស​ស្នាម​បង់ពន្ធ នាំចូល​នោះទេ ឲ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។ ហើយ​ស្រាប់តែ ខាង​គយ និង​រដ្ឋាករ​ចល័ត ចុះទៅ​រឹបអូស យក​ទាំងអស់​តែម្តង ។​ការចុះ​បង្ក្រាប​ចាប់​ទំនិញ​អត់​បង់ពន្ធ​មួយ​ករ​ណិ​យ៍​នេះ​ជា​ភស្តុតាង​បង្ហាញ​អំពី​ការ​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​ដែល​បង្កឡើង​រវាង​គយ​ប្រចាំ​ច្រក​ព្រុំ​គ្រប់គ្រង​ដោយ​លោក​ទី​ប៊ុន​ឡង់ នឹង​គយ​ខេត្ត​ដែល​គ្រប់គ្រង​ដោយ​លោក សំ សុវណ្ណារិទ្ធ ជា​មេ​សាខាគយ​ខេត្ត ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ មេ​គយ​ថ្មី​២​នាក់​ត្រូវ​បានប្រកាស​ឲ្យ​ចូលមក​កាន់តំណែង​ដឹកនាំ​គយ​ខេត្ត​ប៉ៃលិន​គឺ​លោក សំ សុវណ្ណារិទ្ធ​អត្តលេខ​១១១៩ ផ្លាស់​មកពី​ខេត្តមណ្ឌលគិរី​មកជា ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ជំនួស​លោក​ទុំ​ណូ​ដែល​ចាយលុយ​ផ្លាស់​ទៅ​ខេត្ត​ព្រះសីហនុ​និង​មានឈ្មោះ លោក ទី ប៊ុន​ឡង់​ជា​អនុប្រធាន​ទទួល​ជា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ជំនួស​លោក​រិត​គង់​មេ​គយ​ច្រក​ដែល​ស្លាប់​ដោយ​ក្រឡាប់​ឡាន​។​ក្រោយពី​វត្ត​ជា​មេ​គយ​វា​ក៏មាន​សេចក្ដីរាយការណ៍ ថា លោក ទី ប៊ុន​ឡង់ ជាមរ​គយ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ការបើក​ដៃ ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន បាន​បន្ត​វប្ប​ធ​មិ​មេ​គយ​ចាស់​គឺ​បើកដៃ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​ជឿថា​ដើម្បី​ស្រង់ដើម​ដែល​ចំណាយ​រត់ការ​ផ្ទេរ​ចូល​។​សេចក្តីរាយការណ៍​ដដែល​បាន​និយាយថា​នៅ​ច្រក​ព្រុំ មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​ពិសេស​ឈ្មួញ​មានអំណាច​នៅ​ខេត្ត​ប៉ៃលិន បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ ពី ប្រទេស​ថៃ ជាច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន ឃុបឃិត​ជាមួយ​មន្ត្រី​គយ ពុករលួយ​ក្លែង ប្រភេទ​មុខទំនិញ​ពី​ទំនិញ ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើប​ឲ្យ ទៅជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។custom prom gate

ដោយសារ​គយ​ជួយ​សម្រួល​ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​ថា​ជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រុំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិចជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយខែៗ ។​។​ក្រៅពីនេះ​ក៏មាន​ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំ​ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។​ប៉ុ​ណ្ណឹ​ហើយ​មិន​អស់ចិត្ត​គយ​សម​យ័​លោក​លោក សំ សុវណ្ណារិទ្ធ​និង លោក ទី ប៊ុន​ឡង់​នៅ​បញ្ជារ​ឲ្យ​កូនចៅ​កៀប​ស៊ីលុយ​ប្រជាពលរដ្ឋ​ដឹក​បន្លែ​បន្តិច​បន​តួច​តាម​ម៉ូតូ​ចូលមក​លក់​ចិញ្ចឹម​ជិវិត​ថែមទៀត​ដែល​ធ្វើ​ឲ្យ​មានការ​ក្តៅក្រហាយ​ចេញមក​តវា​។

​បើតាម​ការ​បង្ហើប ឲ្យ​ដឹង​ពី​ក្រុមមន្ត្រី នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​អង្គភាព យើង​ដឹង​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ថា គេ​ដឹង​យ៉ាងច្បាស់​ថា ភាពមិនប្រក្រតី របស់​មេ​គយ​ដ៍​មហិមា​ទាំងពីរ គឺ​លោក ទី ប៊ុន​ឡង់ នឹង​លោក សំ សុវណ្ណារិទ្ធ ហ៊ាន​ឃុបឃិត ឲ្យ​ឈ្មួញ​ដឹកទំនិញ​លោតឆ័ត្រ ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដោយ​មិនចាំបាច់ បង់​ព័ន្ធ​ជូន​រដ្ឋ​នេះ ក៍ដោយ​សា​មាន​អាងខ្នង​បង្អែក ដ៍​រឹងមាំ នៅ​អគ្គនាយកដ្ឋាន​គយ នឹង​រដ្ឋាករ​កម្ពុជា ។​

​រហូតមកដល់​ពេលនេះ គេ​នៅ​ពុំទាន់​ឃើញ លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ នឹង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ណាមួយ ទៅលើ​បុគ្គ ទី ប៊ុន​ឡង់ នាយការិយាល័យ​គយ នឹងរ​ដា្ឋ​ករ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នឹង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ នឹង​រដ្ឋាករ ខេត្ត​ប៉ៃលិន នៅឡើយ​ទេ។​custopm pai lin new custom pay2 custom pailin new (1) custom pay1