» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1625 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767691 នាក់

ចៅហ្វាយខេត្ត​ពោធិសាត់​ប​ញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​បរិស្ថាន​ព្រោះ​រំខាន​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​?!

 


​ពោធិសាត់​: លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក រលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ជាមួយ​ក្រុមការងារ​ចំនួន​បីនាក់​ទៀត ត្រូវបាន​មន្ត្រី​បរិស្ថាន​ខេត្តពោធិសាត់​ឃាត់ខ្លួន​មួយ​យប់​តាម​បញ្ជា​ចៅហ្វាយខេត្ត កាលពី​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ នៅក្បែ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ខណៈ​កំពុងធ្វើដំណើរ​ល្បាត​អ​ង្គេ​ត​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តំបន់​ពោធិសាត់ ក្នុងស្រុក​វាលវែង ។​a chea hean2 

​ក្រោយពី​ដោះ លែង​មកវិញ​លោក ជា ហ៊ាន បានអោយដឹងថា មុននឹង​លោក​មុន​ចុះ​ល្បាត​នេះ​គឺ​លោក​បាន​ជូន​លិខិត​ជម្រាប​តំណឹង​មួយច្បាប់​មុន​ទៅ​ក្រសួងបរិស្ថាន​រួចរាល់​ហើយ ទើប​ចុះ​ធ្វើការ​ងារ​នេះ​បន្ទាប់ពី​ដឹងថា បទល្មើស​កាប់ អារ និង​ដឹកជញ្ជូន​ឈើ​កំពុង​កើតឡើង​ពេញបន្ទុក​ជាច្រើន​ទីតាំងនៅ​ទីនោះ តែ​ពេលដែល​លោក​ធ្វើដំណើរ​ទៅដល់​ក្នុង​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តំបន់​ពោធិសាត់​ក៏​កំលាំង​មន្ត្រី​បរិស្ថាន​ស្នាក់​ការរង​ទី​២ នៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តំបន់​ពោធិសាត់ មកឃាត់​ខ្លួន​នឹង​ដក​ទូរ​សព្ទ​លោក​ទុក​មួយ​យប់​ដោយ​បង្អត់ បាយ​ធ្វើអោយ​លោក​ហួស​ចិត្តនឹង​ទង្វើ​របស់លោក ប្រាក់ អ៊ី​ឡេង ប្រធាន​ស្នាក់ការ ដែល​គេ​ដឹងថា ជា​បក្សពួក​ដៃជើង​រប​ស់លោក ប៊ុន ឌី ជា​ឈ្មួញ​ធំ​កាប់​នឹង​អារឈើ​ពី​ក្នុង​ដែន​អភិរក្ស​និង​ជា​អ្នកកាង​ច្រក​អូរ​ត្រាវ​សម្រាប់​ដឹក​នឹង​ប្រមូល​ទិញ​ឈើ​ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​លោក ជា ហ៊ាន បន្តទៀតថា ការចាប់​ឃាត់ខ្លួន​លោក​និង​ក្រុមការងារ​អង្គការ​នេះ​ជា​អំពើ​ខុសច្បាប់​ដែល​មិនអាច​អនុគ្រោះ​បានទេ ហើយ​លោក​នឹងធ្វើ​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​អោយ​ចាត់វិធានការ​ទៅតាម​នីតិវិធី​ទៅលើ​បក្សពួក​បំផ្លាញ​ព្រៃឈើ​ល្មើសច្បាប់​ទាំងនោះ​។​

​ទាក់ទង​នឹង​ការលើកឡើង​នេះដែរ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់​ការរង​ទី​២​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តំបន់​ពោធិសាត់​បានអោយដឹងថា កម្លាំង​បរិស្ថាន​ឃាត់​តាម​ការបញ្ជា​របស់​តា​ធំ​ខេត្តពោធិសាត់​(​ចៅហ្វាយខេត្ត​) កម្លាំង​បរិស្ថាន​ដឹង​ហើយ​ថា អង្គការ​លោក ជា ហ៊ាន ចុះ​MOU​ជាមួយ​ក្រសួងបរិស្ថាន នឹងមាន​លិខិតស្នាម តែ​តា​ធំ​ខេត្ត​ថា ខ្លួន​មិនបាន​ឃើញ​លិខិត សម្រាប់​មន្ត្រី​បរិស្ថាន​តូចតាច​មិន​ហ៊ាន​ទេ តែ​នេះ​ជា​បញ្ជា​តា​ធំ​(​ម៉ៅ ធុ​និ​ន​)​។​

​ចំណែក​ឈ្មួញ​ឈើ​លោក ណុប ឌី ដែល​កំពុង​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តំបន់​ពោធិសាត់​យើង​មិនទាន់​អាច​សុំ​ការ​បញ្ជាក់បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​លោក​កាលពី​វេលា​ម៉ោង​១៤ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ ខ​ល​មិន​ចូល​ជាច្រើន​ដង​។​a chea hean a chea hean1 a chea heana a mao thonin5