» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698359 នាក់

លោក​ឃីម ឡុង​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ​ថា​ក្រុម​អ្នក​សារព័ត៌​ចុះផ្សាយ​ថា​មាន​ត្រាក់ទ័រ​២​គ្រឿង​ឈូសឆាយ​ដីព្រៃ​លិច​ទឹកជា​ដែន​អភិរ​ក្ស័​ជា​រឿង​មិន​ពិត​

 

(​ខេត្តកំពង់ឆ្នាំង​)​បើ​យោងតាម​ខ្លឹមសារ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដែល​បាន​ចោទប្រកាន់ថា លោក ឃីម ឡុង នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ បាន​យក​អំណាច​តួនាទី​របស់ខ្លួន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ក្នុងនោះ​រួមមាន​យក​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​ដែន​អភិរក្ស​របស់​រដ្ឋ​ទាំង​កម្រោល ដែល​ស្ថិតនៅ​តំបន់​បឹង​ឆ្នុក​អណ្តែង ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង និង​ថា​លោក​ឃីម ឡុង​កាង​ការពារ រារាំង​មិន​អោយមាន​គ្រឿងចក្រ​អ្នកផ្សេង​ចូល​ឡើយ ។​a kasaet2 

​ទើប​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៩​នេះ មាន​ក្រុម​មាន​សារព័ត៌​ជាច្រើន​អង្គភាព បាន​ចុះ​ថត​ផ្តិត​យក​រូបភាព​ជាក់ស្តែង​​អំពី​សកម្មភាព​បទល្មើស​ការឈូសឆាយដី​អភិរក្ស​របស់​រដ្ឋ​និង ថា​នៅពេល​មាន​ត្រាក់ទ័រ ផ្សេង​មករក​ស៉ី​លើ​ទឹកដី​នេះ លោក​ចាប់យក​ត្រាក់ទ័រ​របស់គេ​ទៀត​។

​នៅក្នុង​ខ្លឹមសារ​ព័​មាន​ខាងលើ​បានសរសេរថា <<​ក្រុម​សារព័ត៌​៥​អង្គភាព​>> ដែល​មក​យក​ព័ត៌មាន​នៅក្នុង​ថ្ងៃនេះ រង់​មើល​ចំណាត់ការ របស់លោក​ងិន ហ៊ុន ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត តើ​លោក​មាន​វិធានការ​យ៉ាងដូចម្តេច​ចំពោះ​កូនចៅ​របស់លោក​។​

​ប៉ុន្តែ​បើ​យោងតាម​ការបកស្រាយ​បំភ្លឺ​របស់លោក​ឃីម ឡុង​បាន​បកស្រាយ​ថា​ជា​រឿង​មិន​ពិត ដែល​បង្ក​មកពី​រឿង​ចាក់រុក អុចអាល​ដែល​កើតឡើង​មកពី​ទំនាស់​មួលបង្កាច់​ពី​សំណាក់​មន្ត្រី​ជល​ផ​ក​ជាប់កិច្ចសន្យា​ដែល​ក្រសួង​បានធ្វើការ​បញ្ឈប់​ផ្អាក​ការងារ​ពី​អង្គភាព​ទើប​កើតរឿង​បែបនេះ​។​​លោក​ថា​៖​តាមពិត​ការ​ឈូសឆាយ​នេះ​មិនមែន​ដីព្រៃ​លិច​ទឹក ឬ​ជា​ដី​ដែន​អភិរក្ស​ដូច​ការចុះផ្សាយ​នោះទេ ដី​នោះ​ជា​ដី​ដែលមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ដែលមាន​ការចុះហត្ថលេខា​ពី​លោក​យិន សា​វ៉េ​ន​អតីត​អភិបាលស្រុក​ជល​គី​រី​ទៀតផង ហើយ​ដី​ដែល​ក្រុម​អ្នកសារព័ត៌មាន​នាំគ្នា​ចុះទៅ​ថត​ចុះផ្សាយ​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​គេ​អាស្រ័័យ​ផល​ជា​រៀងរាល់ឆ្នាំ​។

​ការដែល​សារព័ត៌មាន​នាំគ្នា​ទៅ​ថតរូប​ភាពចុះ​ផ្សាយ​នោះ​លោ​កថា​ក្មេងៗ​វា​គ្រាន់តែ​ទៅ​ស៊ីឈ្នួល​វាយ​អង្គប់​ពង្រាប​ដីស្រែ និង​លើកភ្លឺស្រែ​ចាស់​ដែល​រិច​រិល​(​រាបទាប​អស់​ទៅហើយនោះ​) អោយមាន​កំពស់​ខ្ពស់​ឡើងវិញ អោយ​ម្ចាស់​ដី​គេ​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវភាព​គ្រួសារ​តែប៉ុណ្ណោះ​។ សូម​បង​ប្អូ​មហាជន​មេត្តា​កុំ​មានការ​យល់ច្រឡំ​ដូច​ការចុះផ្សាយ​តទៅទៀត​។ ប្រសិនបើជា​ដូច​ការចោទប្រកាន់​មែន​សូម​ធ្វើតាម​ច្បាប់ ព្រោះ​ប្រទេស​មានច្បាប់​
(​សូម​ពិនិត្យមើល​ឯ​សារ​ខាងក្រោម​)៕a kasaet a kasaet1 a kasaet3 

​