» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10327 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700498 នាក់

ទាល់តែ​ចាប់ខ្លួន​ឧកញ៉ា​ម្នាក់​ទើប​បែកធ្លាយ​ហាងឆេង​រត់ឡើង​តំណែង​ស្នងការ​ឬ​ស្នងការរង​!


​ខេត្ត​ព្រះសីហនុ​៖​ការចាប់ខ្លួន​ឧកញ៉ា​ប្រាក់​ប្រាក​ដដែល​ល្បីឈ្មោះ​នៅ​ខេត្ត​ព្រះសីហនុ​បាន​លេច​ធ្លាយ​ហាងឆេង​តូឡើង​ស្នងការរង​ឬ​ស្នងការ​នគរបាល​ខេត្ត​ក្រុង​!​។a brakad

រឿងនេះ​ផ្តើមចេញពី​លោកស្រី ចាន់ ធូ នៅ​ភូមិ​ព្រៃនប់​២ ឃុំ​-​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្តឹង​ចូលទៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ថា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ឈ្មោះ ប្រាក់ ប្រាកដ បាន​ធានា​អះអាង​រត់ការ​ផ្ទេរ​ឈ្មោះ​តួនាទី​លោក អេង អូន (​ប្តី​លោកស្រី ចាន់ ធូ​) ចេញពី​ក្របខ័ណ្ឌ​កងទ័ព ទៅធ្វើជា​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ តម្លៃ​សេវា​រត់ការ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​បន្ទាប់ពី​ព្រមព្រៀងគ្នា​រួច នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ លោកស្រី និង​ស្វាមី បានប្រគល់​លុយ​លើកដំបូង​ចំនួន ១០​ម៉ឺន​ដុល្លារ ឱ្យទៅ​ឈ្មោះ ប្រាក់ ប្រាកដ ដោយ​រង់ចាំ លទ្ធផល​ផ្ទេរ​ឈ្មោះ និង​តួនាទី ទៅជា​ស្នងការរង​ជា​ផ្លូវការ ទើប​ប្រគល់​លុយ​ថែម ២០​ម៉ឺន​ដុល្លារ​ទៀត​។​​បន្ទាប់ពី​បានទទួល​លុយ​រួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបាន​ធ្វើតាម​ការសន្យា​ឡើយ (​រត់ការ​មិនបាន​) និង​បាន​កុហក់ មិនចេះចប់​មិនចេះហើយ​។

ពេល​ទូរស័ព្ទ​សួរនាំ និង​ទាមទារ​យកលុយ​មកវិញ គឺ​ឈ្មោះ​នេះ មិន​លើក​ទូរស័ព្ទ ហើយ​គេចចេញ មិន​ចូល​ផ្ទះ​ខ្លួន ទើប​ជនរងគ្រោះ លោកស្រី ចាន់ ធូ សម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយបាន​ស្នើសុំ​សមត្ថកិច្ច​ឃាត់ ខ្លួន​ឈ្មោះ ប្រាក់ ប្រាកដ និង​បក្ខពួក​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​ទាមទារ​យកប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក​វិញ និង​ទាមទារ សងជំងឺចិត្ត និង​ខាត់​បង់​ពេលវេលា​ចំនួន ៥​ម៉ឺន​ដុល្លារ​។ បន្ទាប់មក​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញ​ដីកា​កោះហៅ​ឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូល​ខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១៧ ខែមិថុនា តែ​ឈ្មោះ​នេះ មិន​ព្រម​ចូលខ្លួន ទើប​បង្គាប់​ឱ្យ​នាំខ្លួន​តែម្ដង​។​

​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន លោក​ឧកញ៉ា ប្រាក់ ប្រាកដ នៅ​ហាង​កាហ្វេ​មួយកន្លែង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​ដីកាកោះ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក​។​
​តែ​រឿងនេះ​បន្ទាប់ពី​មានការ​សម្របសម្រួល​គ្នា​រួចមក លោក​ឧកញ៉ា ប្រាក់ ប្រាកដ បាន​យល់ព្រម​សងលុយ ១០​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទៅ​ម្ចាស់​បណ្តឹង​វិញ ។

លោកស្រី ចាន់ ធូ ក៏បាន​សម្រេច​ដក​ពាក្យបណ្តឹង​នេះ​វិញ​ដែរ ទើប​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឧកញ៉ា ប្រាក់ ប្រាកដ ឱ្យមាន​សេរីភាព​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​។​ជឿ​ដែរ​ថា​លោក​ឧកញ៉ា​ប្រាក់​ប្រាកដ​អស់​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​គត់​ដើម្បី​បាន​រួចខ្លួន​?​។​កន្លងមក​មានការ​និយាយ​ហូ​ហែរ​រឿង​ចាយលុយ​តូ​យក​ដំណែង​។​តែ​មិនទាន់​លេច​ធ្លាយ​អា​ឡូ​វ​ករណី​មួយ​នេះ​បង្ហាញថា​ហាងឆេង​តំណែង​ច្រើន​ជាងនេះទៀត​មិនមែន​ប៉ុន​ណឹ​ង​ទេ​ព្រោះ​បើ​តម្លៃ​ប៉ុន​ណឹ​ង​ឧកញ៉ា​ប្រាក់​ប្រាកដ​រត់ចេញ​ហើយ​មិន​បោក​ទាល់តែ​មានរឿង​ចឹ​ង​ទេ​?​។​a brakad1 a brakad2 a brakad3 

​