» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5845 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696016 នាក់

សមត្ថកិច្ច​ប្រកា​សរក​ម្ចាស់​ដែល​បាត់​ម៉ូតូ និង​ផ្លាកលេខ​មក​ទទួលយក​

​ភ្នំពេញ ៖ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយកន្លែង នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​រកឃើញ​ម៉ូតូ​ចំនួន​៣១​គ្រឿង និង​ផ្លាកលេខ​ចំនួន​១១២​សន្លឹក ។​a moto police 

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ប្រកាស​ធ្វើការ និង​អំពាវនាវ​ដល់​សាធារណៈជន ពិសេស​ជនរងគ្រោះ​ដែល​ធ្លាប់​បាត់បង់​ម៉ូតូ ឬ​ផ្លាកលេខ​ដោយ​អំពើចោរកម្ម សូម​បងប្អូន​កាន់​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្ថិតក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​នៅជាប់​ស្ពាន​អាកាស​ក្បាលថ្នល់​) ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៩២ ៨៩៩ ៩១៩ របស់លោក​វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​មក​ទទួលយក​ម៉ូតូ ឬ​ផ្លាកលេខ​របស់​បងប្អូន​វិញ ។​

​ការចុះ​បង្ក្រាប​កុងស៊ីបញ្ចាំ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​កុងស៊ីបញ្ចាំ និង​ទិញ​លក់​ម៉ូតូ ស្ថិតនៅ​ផ្ទះ​លេខ​៤៩B ផ្លូវ​លេខ​១៩២ ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​តាម​ព័ត៌មាន​ឱ្យដឹងថា ការចុះ​ឆែកឆេរ​ដកហូត​ម៉ូតូ​នេះ ត្រូវគេ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​មាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​ម្នាក់ ដែល​បាន​ទិញ​ផ្លាកលេខ​ម៉ូតូ​ពី​កុងស៊ីបញ្ចាំ​ខាងលើ ហើយក៍​បាន​យកទៅ​បង្ហោះ​លក់​ជា​សាធារណៈ ។ នៅក្នុង​ការចុះ​បង្ក្រាប​ឆែកឆេរ​នេះដែរ ម្ចាស់​កុងស៊ី​ទំនងជា​ដឹងខ្លួន​ទាន់ បាន​គេចខ្លួនបាត់​មុន​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់ ។

​តាម​ព័ត៌មាន​បង្ហើប​ឱ្យដឹងថា ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​ដកហូត​ម៉ូតូ​សង្ស័យ​មិន​ប្រក្រតី​ចំនួន​៣១​គ្រឿង ផ្លាកលេខ​ម៉ូតូ​១១២​សន្លឹក កាត​គ្រី​ម៉ូតូ​៧២ អត្តសញ្ញាណប័ណ្ណ​១១​ច្បាប់ សំបុត្រកំណើត​៣​ច្បាប់ ធុង​ខ្យល់​សម្រាប់​កឹ​ប​ផ្លាកលេខ​១ និង​កូនសោ​មួយចំនួនទៀត បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាម​នី​តី​វិធី ៕​ប្រភព​នគរបាល​a moto police1 a moto police2 a moto police4 a moto police5 a moto police6 a moto police7 a moto police8 

​