
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7363 នាក់
ម្សិលមិញ 7641 នាក់
សរុប 18986054 នាក់
ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង ៥៤នាទីរសៀល ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានអំពើរហឹង្សារ បង្ករឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុផាត ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ ខាងលើ។ សមត្តកិច្ចឲ្យដឹងថា៖ជនសង្ស័យបានជិះរម៉ក់ពីត្បូងមកជើង លុះមកដល់មុខផ្ទះរបស់ ឈ្មោះ ឡុង ប៊ុនលី ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ដែលត្រូវជាឪពុកក្មេក។
ពេលជិះម៉ូតូមកក៏បានស្រែកហៅប្រពន្ធ ឈ្មោះ លីម ស្រីកា ភេទស្រី អាយុ ២៧ ឆ្នាំ ដែលកំពុងនៅក្នុងផ្ទះនោះ អោយយកទូរសព្ទ័មកអោយ ពេលប្រពន្ធហុចអោយស្រាប់តែបោកទូរសព្ទ័នោះចោល រួចក៏បានដើរចូលក្នុងផ្ទះដោយមានកាន់ដាវថែមទៀតផង បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ឡុង ប៊ុន លី ជាឪពុកក្មេក ។ ពេលនោះឈ្មោះឡុង ប៊ុនលី បានទាញចបជីក វាយលើជនសង្ស័យ របូសហើមដៃ ។ឯជនសង្ស័យ ដែលជាកូនប្រសារចិត្តខ្លាំងក៏
បានទាញដាវដេញកាប់ជនរងគ្រោះ ដែលត្រូវជាឪពុកក្មេក ចំដៃខាងឆ្វេង ដាច់សសៃ ដេរ១៦ថ្នេរ រងរបួសធ្ងន់ រួចបានឡើងជិះរម៉ករត់គេចខ្លួនទៅស្រុកកំណើតបាត់ នៅភូមិព្រៃពាយឃុំទួលអំពឹល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ក្រោយទទួលពត៍មាន កម្លាំង ជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវិហារ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិស ស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដែរ ។ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសុំណុំរឿង ចាត់ការតាមនីតិវិធី ៕