» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4944 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695115 នាក់

ស្រីម្នាកធ្លាកទឹកចិត្ត​រឿង​មេគោ​ស្លាប់​ផឹកថ្នាំ​ពុល​ទៅតាម​ក្រោយ​!

 

​ព្រៃវែង​៖​ស្ត្រី​ចំណាស់​ម្នាក​ព្រោះ​មេគោ​ជាទី​ស្រលាញ់​ខ្លួន​គោ​ងាប់​តុ​ច​ចិត្ត គិត​ខ្លី​សម្រេចចិត្ត​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​តាម​ក្រោយ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ស្ត្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល​។​a cow kill1 

​ស្ត្រី​គិត​ខ្លី​ដែល​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន ព្រោះតែ​ខូចចិត្ត​រឿង​គោ​ងាប់​នេះ មានឈ្មោះ​ម៉ៅ សុខ អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹង​ពី​មូល​ហេតុថា​៖ នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដឹក​សត្វ​គោ​ញី​របស់ខ្លួន​១​ក្បាល ដែល​ខ្លួន​ស្រលាញ់​ដូចជា​កូនបង្កើត យកទៅ​ចងឱ្យ​ស៊ី​ស្មៅ នៅ​មាត់​ស្រះ​ទឹក (​ទីតាំង​កើតហេតុ​)​។ លុះ​ក្រោយមក មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​គោ​ញី​១​ក្បាល​នោះ បាន​ដើរ​វ័ណ្ឌ​ជើង ជាប់​នឹង​ខ្សែចំណង បណ្តាលឱ្យ​ធ្លាក់ចូល​ទឹកស្រះ លង់​ងាប់ ព្រោះតែ​គ្មាន​អ្នក​បានឃើញ និង​ជួយ​ទាន់​។​

 ក្រោយពី​ឃើញ​សត្វ​គោ​ដែល​ខ្លួន​ស្រលាញ់​ចាត់ទុក​ដូចជា​កូន ងាប់​ក្នុង​ស្រះ​ទឹក​បែបនេះ ធ្វើឱ្យ​ស្ត្រី​រងគ្រោះ​មានការ​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​ស្រលាញ់​សត្វ​គោ​នោះ​ដូចជា​កូនបង្កើត​អ៊ីចឹង ណាមួយ​ស្ត្រី​រងគ្រោះ​ចេះតែ​បន្ទោស​ខ្លួនឯង​ថា មកពី​ខ្លួន​ធ្វេសប្រហែស ទើប​បណ្តាលឱ្យ​គោ​ងាប់​។​

​ដោយសារតែ​មានការ​សោកស្តាយ​ផង និង​បន្ទោស​ខ្លួនឯង​ផង​ថា​ជា​មូលហេតុ ទើប​ធ្វើ​ឱ្យី​ស្ត្រី​រងគ្រោះ​ធ្លាក់​ទឹកចិត្ត រហូតដល់​ដាច់ចិត្ត​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​សម្លាប់ខ្លួន បណ្តាលឱ្យ​ពុល​ចេញឈាម​តាម​មាត់ ។​ក្រុមគ្រួសារ​បាន​ប្រទះឃើញ​ក៏ ប្រញាប់​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អូ​រាំង​ឪ ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដែរ តែ​អកុសល ពេទ្យ​មិនអាច​ជួយ​បាន​។ ទើប​ក្រុមគ្រួសារ​បាន​ដឹកយក​សព​ត្រឡប់មកផ្ទះ​វិញ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​តែម្តង​។​a cow kill a cow kill1 


​