» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9493 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699664 នាក់

យោធា​ភូមិភាគ​ទី​១ ថៃ សន្យា មិន​អនុញ្ញាត​ឲ្យ​ក្រុម ទណ្ឌិត សមរង្ស៊ី ឆ្លងកាត់​


​ខេត្តបន្ទាយមានជ័យ​៖ ក្នុងជំនួប​រវាង​មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥​កម្ពុជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន ជួប​ការងារ​ជាមួយ​មេបញ្ជាការ​ភូមិភាគ​ទី​១ ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថាំ​ម៉ាក់​នួន វិធី នៅលើ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ ខ្លង​ឡឹ​ក​ប៉ោយប៉ែត​នា​រសៀល​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១ ភាគី​ថៃ​បាន​សន្យាថា​៖ មិន​អនុញ្ញាត​ឲ្យ​ក្រុម ទណ្ឌិត សមរង្ស៊ី ប្រើប្រាស់​ប្រទេស​របស់ខ្លួន​ដើម្បី​ឆ្លងកាត់​ឡើយ​។​a army thai1 

ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន ក្នុងនាម​មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ការទទួល​ស្វាគមន៍​បដិសណ្ឋារកិច្ច​ពី​ប្រតិភូ​កងទ័ព​ភូមិភាគ​ទី​១​ថៃ ដែល​បាន​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា ការងាររាជការ​រវាង​ថ្នាក់ដឹកនាំ​របស់​កងក​ម្លាំ​ង​យោធភូមិភាគ​ទី​៥ ជាមួយ​ថ្នាក់ដឹកនាំ​កងកម្លាំង​ភូមិភាគ​ទី​១ នាឱកាស​នេះ​។​

​ឆ្លើយតប​អ្នកសារព័ត៌មាន​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថាំ​ម៉ាក់​នួន វិធី មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ ថៃ បានបញ្ជាក់​ពី​ជំហរ​យ៉ាងច្បាស់​ថា​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម ទណ្ឌិត សមរង្ស៊ី ប្រើប្រាស់​ប្រទេស​របស់ខ្លួន​ដើម្បី​ឆ្លងកាត់​ឡើយ ហើយ​រឿង​ក្រុម​ពលករ​នៅ ស្រះកែវ និង​នៅ​ទីក្រុង​បាងកក ដែល​ចាំ​ទទួល លោក​ទណ្ឌិត សមរង្សី ក៏​ខ្លួន នឹង​ទប់ស្កាត់​មិន​ឲ្យ​កើតមាន​ចលនា​ណាមួយ​លើទឹក​ដី​ថៃ​ដែរ​។​ប្រភពពី​តាម​ព្រំដែន​កម្ពុជា​-​ថៃ បានអោយដឹងថា​៖ មកទល់​ម៉ោង​នេះ ១១​និង​០០​នាទី​ថ្ងៃទី​៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ គឺ​ច្រករបៀង​ទាំងអស់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​បិទ​ទាំងស្រុង​ជា​បណ្ដោះអាសន្ន ទុក​តែ​ច្រក​តំបន់​និង​ច្រក​អន្ដរជាតិ​។​

​ច្រករបៀង​ទាំងអស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​ចាប់ពីពេលនេះ និង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត រង់ចាំ​បទបញ្ជា​ថ្មី​ពី​ថ្នាក់ដឹកនាំ ខណៈ​រូបថត​ទណ្ឌិត សម រ​ង្ស៉ី និង​អតីត​ថ្នាក់ដឹកនាំ​សំខាន់ៗ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ក្រុម​មេ​ឧទ្ទាម​ក្រៅច្បាប់​សរុប​៩​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​របស់​ប្រទេស​ថៃ យកទៅ​បិទ​នៅ​ច្រកព្រំដែន​ថៃ​-​កម្ពុជា​។​

​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា ដែល​ឈរ​នៅតាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ថា​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា «​ច្រករបៀង​តាម​ខ្សែបន្ទាត់​ព្រំដែន​ទាំងអស់ រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ហើយនឹង​បើក​ឡើងវិញ ក្រោយ​មាន​គោលការណ៍​ថ្មី​ពី​ថ្នាក់ដឹកនាំ​របស់​យើង​»​។​

 មន្ដ្រី​យោធា​កំពូល​រូបនេះ​បានបញ្ជាក់​ទៀតថា​៖ ការធ្វើដំណើរ​ចេញចូល​ទុក​តែ​ច្រក​តំបន់ និង​ច្រក​អន្ដរជាតិ​ប៉ុណ្ណោះ ជាមួយ​ការបន្ថែម​កម្លាំង​ទាំង​នគរបាល ទាំង​អាវុធហត្ថ និង​កងទ័ព​ខុសពី​ពេល​ធម្មតា​។​​លោក សម រ​ង្ស៉ី និង​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ចំ​នឹង​បុណ្យ​ឯករាជ្យ​ជាតិ​។a army thai2 a gate cnrp1 a gate cnrp2 a gate cnrp3 


​