» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5391 នាក់

ម្សិលមិញ 12070 នាក់

សរុប 18559030 នាក់

គ្រាប់​មីនតោន​១​គ្រាប់ ដែល​អ្នកកាសែត​ដឹក​យកមក​ប្រគល់អោយ​ប៉ូលីស​ប៉ុស្តិ​អូរ​ស្មាច់​ឥឡូវ​មន្ត្រី​ស៊ី​យក​ហើយ នៅឡើយ​តែ​អ្នកកាសែត​ត្រូវ​បន្ត​ឃុំខ្លួន​ក្នុង​គុក ទៅវិញ ???


​ភ្នំពេញ ÷​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក បានអោយ​អ្នកសារព័ត៌មាន​ដឹងថា ÷ នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ នៃ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កម្លាំង​ជំនាញ​អង្គភាព​ស៊ីម៉ាក់​បាន​ទៅ​ទទួលយក​គ្រាប់​មីនតោន​ប្រភេទ M6 ផលិត​នៅ​សហរដ្ឋ​អាម៉េរិក ។ តាម​របាយការណ៍ មាន​អ្នកសារព័ត៌មាន បាន​ទៅយក​គ្រាប់មីន​នេះ​ពី​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដឹក​យកមក​ដាក់​លើ​តុ​ក្នុង​ប៉ុស្តិប៉ូលីស​តែម្តង ។​a tou cmac4 

​ឯកឧត្តម ហេង រតនា បាន​បញ្ជាក់ថា​: បងប្អូន​សារព័ត៌មាន​ចូលរួម​យ៉ាងសកម្ម​ជួយ​វិស័យ​មីន​នេះ​សំខាន់​ណាស់ ក្នុង​ផ្សព្វ ផ្សាយ​ជូន​ប្រជាពលរដ្ឋ អោយបាន​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយ សារ​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុងសម័យ​សង្គ្រាម ។ ឯកឧត្តម ហេង រតនា សូម​អំពាវនាវ​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ " កុំ​ប៉ះពាល់ ឬ​បោស សម្អាត ឬ​លើកដាក់​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សំណល់ សង្គ្រាម អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ ក៏ដូចជា​សន្តិសុខ​សង្គមជាតិ ។ ឯកឧត្តម ហេង រតនា​បន្តថា បច្ចុប្បន្ននេះ​មាន​កម្លាំង​ស្ម​គ្រ័​ចិត្ត​អង្គភាព ស៊ិ​ម៉ាក់ មាន​ចំនួន​ជាង​១​ម៉ឺន នាក់ ក្នុង​ទូទាំងប្រទេស និង​កម្លាំង​នគរបាល​ប៉ុស្តិ​ទាំងអស់​ជា​ភ្នាក់ងារ​ទទួល និង​ផ្តល់ព័ត៌មាន​មក​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ចាត់ បញ្ជូន​អ្នកបច្ចេកទេស​ឆ្លេ​ី​យ​តប​តាម​សំណូមពរ ។

ប៉ុន្តែ អ្នក កាសែត មាតុភូមិ គឺ​លោក ទឺ ពិ​ទូ និង លោក ពែ​ក ពុ​យ ត្រូវ បាន​តំណាង​អយ្យការ​សាលាដំបូង​ចោទប្រកាន់ ពីបទ : បោះ បង់​វត្ថុ​គ្រឿងផ្ទុះ ដែល​អាច​នាំអោយ​គ្រោះថ្នាក់​ដល់​បុគ្គល ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី ០៦ ខែកុម្ភ​: ឆ្នាំ​២០២៥ ។ បទ ល្មើស​ព្រហ្មទណ្ឌ ដែល​បញ្ញត្តិ​ផ្តន្ទាទោស តាម​មាត្រា​៤៩១ នៃ​ក្រមព្រហ្មទណ្ឌ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើបសួរ​លេខ​: ០២២​ដស​បស ចុះ​ថ្ងៃទី​០៨​ខែកុម្ភ​:​ឆ្នាំ​២០២៥ បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ មានជ័យ នៅ​ថ្ងៃទី​០៨ ខែកុម្ភ​: ឆ្នាំ​២០២៥ ។

ជុំវិញ​ការឃាត់ ខ្លួន និង​ចោទប្រកាន់​នេះ បានធ្វើអោយ​មហាជន ពិសេស​បងប្អូន​អ្នកសារព័ត៌មាន​ទូទាំងប្រទេស សំដែង​ការសោកស្តាយ និង អាណិតអាសូរ​ជា​ពន់ពេក​ទៅលើ​លោក ទឺ ពិ​ទូ និង លោក ពែ​ក ពុ​យ ព្រោះថា លោក​ទាំងពីរ នាក់​នេះ​មាន បំណងល្អ ស្មោះត្រង់ ដោយ​ដឹក​គ្រាប់​មីនតោន​ចំនួន​១​គ្រាប់ ដែល​ប្រទះឃើញ​ម៊ី​ន​ដាក់​ចោល​នៅ​លើដី​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង ភូមិសាស្ត្រ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន ជ័យ​ក៏ យកមក​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ ថែរក្សា​ទុក​ជូន​ក្រុមមន្ត្រី ជំនាញ​ស៊ីម៉ាក់ ។

​ករណីនេះ ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គភាព គេហទំព័រ មាតុភូមិ សូម​សំណូមពរ និង​ទទូច​អង្វរ​ចំពោះ​ថ្នាក់ដឹកនាំ ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ឆន្ទានុសិទ្ធិ​សម្រេចសេចក្តី សូម​លោក​មេត្តា សណ្តោស​ប្រណី លើកលែង​ការចោទប្រកាន់ ចំពោះ​លោក ទឺ ពិ​ទូ និង លោក ពែ​ក ពុ​យ និង​ដោះលែង​ពួកគាត់​អោយមាន​សេរីភាព​វិញ ហើយ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការប្រព្រឹត្ត បទល្មើស​ផ្សេងៗ​ទៀត ទៅ​ថ្ងៃមុខ បាន​ហើយ ៕ ដោយ ស៊ុន សុផល Tel:012953824/016953222/0885534100a tou cmac a tou cmac1 a tou cmac2 a tou cmac3 a tou cmac5