» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7831 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698002 នាក់

រ​លោក ហ៊ុន ម៉ា​នី ក្លាយជា «​ឧបនាយករដ្ឋមន្ត្រី​ទី​១១»អាចនឹងជានាយករដ្ឋមន្ត្រីស្តីទីទៀត

​ភ្នំពេញ​៖ តាម​សំណើរ​នាយករដ្ឋមន្ត្រី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ា​នី ត្រូវបាន​សភា​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​ជា «​ឧបនាយករដ្ឋមន្ត្រី​» ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១១​នាក់​។​a hun many4 

​លោក ហ៊ុន ម៉ា​នី ត្រូវបាន​សមាជិកសភា​ចំនួន​១២០​រូប​លើ​១២០​ដែលមាន​វត្តមាន​រួមទាំង​សមាជិក​គណបក្ស​ហ្វុនស៊ិនប៉ិច​ផង បោះឆ្នោត​យល់ព្រម​ផ្ដល់​សេចក្ដីទុកចិត្ត​។​លោក ហ៊ុន ម៉ា​នី ជា​កូនប្រុស​ពៅ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា ដែល​ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នេះ ដែល​ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ត្រូវបាន​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ​។​

លោក ហ៊ុន ម៉ា​នី បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ជាច្រើន រួមមាន សាកលវិទ្យាល័យ The University of Melbourne របស់​អូស្ត្រាលី​, សាកលវិទ្យាល័យ Hofstra University និង​សាកលវិទ្យាល័យ National Defense University របស់​សហរដ្ឋអាមេរិក ផងដែរ​។​​ដោយឡែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ែន​វិបុល​ត្រូវបាន​គេ​និយាយថា​កូនប្រុស​លោក​ប៉ែន​ណា​វុ​ធ​អតីត​រដ្ឋមន្ត្រីក្រសួង​អប់រំ​ជំនាន់​អត​តី​តរប​សាធារណរដ្ឋ​មានិត​កម្ពុជា​និង​ត្រូវជា​កូនប្រសារ​សម្តេច​ចក្រី​ហេង​សំរិន​។​កាលពី​អា​ណិ​ត្តិ​ទី​៦​លោក​ប៉ែន​វិបុល​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​បុគ្គលិក​។​បន្ទាប់ពី​នាយកដ្ឋាន​នេះ​ត្រូវដាក់​ឲ្យ​នៅក្រោម​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​ក្រសួងមហាផ្ទៃ​លោក​ប៉ែន​វិបុល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​

​ក្រៅពី​លោក ហ៊ុន ម៉ា​នី ក៏មាន​លោក ស្រី ថាមរុង្គ និង​លោក ប៉ែន វិបុល ក៏ត្រូវ​បាន​សភា​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទី​២១​និង​២២​ផងដែរ​ដោយ​ទទួលបន្ទុក​បេសកកម្ម​ពិសេស​នៃ​រាជរដ្ឋាភិបាល​ផងដែរ​។​​សូមជម្រាបថា ៖​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក សមាជិកា​រដ្ឋសភា ពិសេស​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​និង​សម្តេច​ហេង​សំរិន​ប្រធានកិត្តិយស​គណបក្សបើកប្រជុំ​។​​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៧មានតែមួយ គឺ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល ចំនួន ៣​រូប​៖

១- លោក ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។២- លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។៣- លោក ប៉ែន វិបុល ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ។​​សមាជិក​រាជរដ្ឋាភិបាល​ដែល​ទទួល​បានការគាំទ្រ​ពី​សភា​ពេលព្រឹក​នៅពេល​រសៀល​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​មរ​បនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​មុខងារសាធារណៈ​, លោក ស្រ៉ី ថាមរុង្គ និង​លោក ប៉ែន វិបុល ជា​ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​ការឡើង​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ចឹ​ង​ថ្ងៃ​ណាមួយ​លោក​អាច​នឹងត្រូវ​បានប្រគល់​ភារកិច្ច​ជានា​យករ​ដ្ខ​មន្ត្រី​ស្តីទី​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​៕a hun many1 a hun many5 a hun many6 a hun many7
​