» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5905 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696076 នាក់

សាលា​រាជធានី​នាំ​អំណោយ​ទៅជូន​កង​ទ​ព័ស​ម្ព​ន្ធ័​មេត្រី​នៅ​ព្រះ​វិ​ហ៊ា​រ​!

 

​ព្រះវិហារ​៖​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​មន្ត្រី​សាលាក្រុង អមដំណើរ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សម្តេច​ទាំង​ទ្វេ មក​ឧបត្ថម្ភ​ដល់​កម្លាំងប្រដាប់អាវុធ​សម្ព័ន្ធមេត្រីភាព កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ កងកម្លាំង​នគរបាលជាតិ​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៧៩៣ ។ a map sarin 

​ពិធី​នេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​អគារ​មហោស្រប ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ឋិត​ក្នុងភូមិ​ពាក់​ស្បែក ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដោយមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង តាម​បណ្ដា​ការិយាល័យ​ជំនាញ នាយ​និង​ពលទាហាន​ជាច្រើន​នាក់​ផងដែរ​ទទួល​បដិសណ្ឋារកិច្ច​។​

​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បាន​សន្យាថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្នុង​ទិស​ទី​១ ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ រួមជាមួយ​កម្លាំង​ផ្សេងទៀត ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ ចូលរួម​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងតម្លៃ​ណាក៏ដោយ មិនអោយ​ក្រុម​ណា​បំផ្លាញ​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​អះអាងថា​៖​ជារួម​រហូតមកដល់​ពេលនេះ​យើង​អនុវត្តបាន​នៅ​យុទ្ធសាស្ត្រ​៣ សកម្មភាព​១០ និង​បទបញ្ជា​១១​ចំណុច របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នាពេល​កន្លងមក​។​
លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​ប្តេជ្ញាចិត្ត​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ជានិច្ច ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​បងប្អូន​គ្រួសារ​កងទ័ព នៅ​សមរភូមិ​មុខ ក្រោម​ស​ម្ព័​ន​មេត្រីភាព នៃ​អង្គភាព​សមរភូមិ​ក្រោយ​។​

​លោក​ប្រធាន​ក្រុ​ប្រឹក្សា​បាន​សម្តែង​នូវ​ការកោតសរសើ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​វីរភាព​អង់អាច​ក្លាហាន របស់​នាយទាហាន នាយទាហានរង ពលទាហាន វរៈ​យុទ្ធជន យុទ្ធ​នារី​ទាំងអស់ ដែល​បាននិងកំពុង​បំពេញបេសកកម្ម ដ៍​ឧ​ត្តុ​ង​ឧ​ត្ត​ម ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ថែរក្សា​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ការអភិវឌ្ឍន៍​ប្រទេស​បាន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​។a map sarin1 a map sarin2 a map sarin3 

​