» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4442 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016609 នាក់

បង្ហាញ​សាច់ដុំ​កង​ទ​ព័​ជើងគោក​តែ​នាយករដ្ឋមន្ត្រី​ថា​មិន​ឈ្លោះ​ជាមួយ​ប្រទេស​ណា​ទេ​!

​ភ្នំពេញ​៖ សម្ដេច​ធិបតី នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​សាជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​ថា រឿង​សមុទ្រ​រាម កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន កងទ័ព​បរទេស​នៅលើ​ឡើយ ហើយ​កងទ័ព​កម្ពុជា ក៏​គ្មាន​មូលដ្ឋាន​នៅលើ​ដែនដី​ប្រទេស​ណាមួយ​ដែរ លើកលែងតែ​កងកម្លាំង​ចូលរួម​រក្សា​សន្ដិភាព​ក្រោម​ឆត្រ នៃ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) តែប៉ុណ្ណោះ​។«​ខ្ញុំ សូមបញ្ជាក់​ម្ដងទៀត ការលើកឡើង​ក្នុង​កាសែត រឿង​សមុទ្រ​កម្ពុជា រដ្ឋធម្មនុញ្ញ​របស់​យើង​មាត្រា ៥៣ បានបញ្ជាក់​ច្បាស់​ណាស់ កម្ពុជា​មិនមាន​អនុញ្ញាត​ឲ្យ​មូលដ្ឋាន កងទ័ព​បរទេស នៅលើ​ទឹកដី​របស់ខ្លួន ហើយក៏​មិនមាន​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន ទៅលើ​ទឹកដី​ផ្សេងទៀត លើកលែងតែ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ ខ្ញុំ​បានបញ្ជាក់​ករណីនេះ នៅ​អង្គការសហប្រជាជាតិ​រួចទៅហើយ ។ សម្ដេច​តេ​ជោ សម្ដេច​ពិជ័យ​សេនា ថ្នាក់ដឹកនាំ​ជាតិ​របស់​យើង ក៏បាន​បញ្ជាក់​ជាប្រចាំ​ហើយ​»​។a manet  armya 

 

​នាឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ «​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤​សម្ដេច​ធិបតី គូសបញ្ជាក់ថា ការកសាង​សមត្ថភាព របស់​កងទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស​របស់​កម្ពុជា ដើម្បី​ការពារជាតិ​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ទៅ​បង្កើត​សង្គ្រាម ជាមួយ​អ្នកណា​នោះទេ​។«​ខ្ញុំ​សូមបញ្ជាក់​សាជាថ្មី ការកសាង​សមត្ថភាព​របស់​កងទ័ព​ជើង​ទឹក ជើងគោក ជើង​អាកាស​របស់​កម្ពុជា គឺ​ដើម្បី​ការពារជាតិ​កម្ពុជា តែប៉ុណ្ណោះ មិនមែន​សម្រាប់​ទៅ​ដើម្បី​បង្កើត​សង្គ្រាម​ជាមួយ​អ្នកណា​នោះទេ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត​។

​សម្តេច​ធិបតី នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រយៈពេល​២០​ឆ្នាំ​ខាងមុខនេះ កម្ពុជា​នឹងមិន​មាន​កងទ័ព​មាន​បទពិសោធ​ប្រយុទ្ធ ហេតុដូច្នេះ​អ្វី​ដែលជា​កត្តា​សំខាន់ គឺ​បច្ចុប្បន្ន​ត្រូវធ្វើ​ឲ្យ​មាន​និរន្តរភាព និង​ចីរភាព នៃ​សមត្ថភាព និង​ការបង្កើន​ជាប្រចាំ​នូវ​សមត្ថភាព​ការពារជាតិ​របស់​កង​ទ័ព​។​សម្ដេច​ធិបតី នាយ​ឧ​ត្ត​ម​សេនីយ៍ មានប្រសាសន៍ថា ការកសាង​សមត្ថភាព​កងទ័ព គឺជា​កិច្ច​ការសំខាន់ ប៉ុន្តែ​ការធានា​និរន្តរភាព នៃ​សម​ត្ថិ​ភាព​កងទ័ព កាន់តែ​សំខាន់​។ យោធិន​បច្ចុប្បន្ន គឺមាន​លាយ​គ្នា​រវាង​នាយទាហាន​ដែលមាន​បទពិសោធ​ប្រយុទ្ធ​យូរ​ឆ្នាំ​ជាមួយ នាយទាហាន នាយទាហានរង និង ពលទាហាន​ថ្មី​។

«២០​ឆ្នាំ​ទៀត គឺ​ប្រាកដ​នៅសល់តែ នាយទាហាន នាយទាហានរង និង ពលទាហាន ដែល​ពុំមាន​បទពិសោធ​នោះទេ​។ យើង​ត្រូវធ្វើ​ឲ្យ​បទពិសោធ​ប្រយុទ្ធ​បាន​ផ្ទេរ​ពី​នាយទាហាន យោធិន​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​ទៀត ត្រូវ​ធានា​ឲ្យ​បាន​ម្ចាស់ការ​។ ហើយ​នៅ​កងទ័ពជើងគោក​យើង​បានធ្វើ​កិច្ចការ​នេះ​ច្រើន អគ្គបញ្ជាការ ក្រសួងការពារជាតិ ក៏បាន​យកចិត្តទុកដាក់​ទៅលើ​ការងារ​នេះ​»​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ថា ការធានា​នូវ​សមត្ថភាព​បច្ចុប្បន្ន ជា​កត្តា​សំខាន់ ប៉ុន្តែ​អ្វី​ដែលជា​កត្តា​សំខាន់ គឺ​ការធ្វើ​ឲ្យ​មាន​និរន្តរភាព និង​ចីរភាព នៃ​សមត្ថភាព និង​ការបង្កើន​ជាប្រចាំ​នូវ​សមត្ថភាព​ការពារជាតិ​របស់​កង​ទ័ព​ទៅ​ថ្ងៃ​អនាគត រាប់រយឆ្នាំ​តទៅទៀត នេះ​គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធានា​។ បើសិន​យើង​អាច​ធានា​តែ​ឥឡូវ​មាន​មេទាហាន​មាន​បទពិសោធ​ប្រយុទ្ធ ហើយ​មិនបាន​ផ្ទេរ​នូវ​ជំនាញ​នេះ​ទេ យើង​ចប់​ហើយ​។

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ក៏ បាន​ណែនាំ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បន្តធ្វើ​កំណែទម្រង់​ពង្រឹង​រចនាសម្ព័ន្ធ ពង្រឹងសមត្ថភាព​កម្លាំង និង​បំពាក់​ផ្សេងៗ ដែល​ការធ្វើកំណែទម្រង់​នេះ មិនត្រូវ​បាត់បង់​ស្មារតី​លើកតម្កើង​កិត្យានុភាព​ជាតិ​។​។ ទន្ទឹមនឹងនេះ កងទ័ពជើងគោក ត្រូវ​បន្ត​ស្រាវជ្រាវ​ហ្វឹកហាត់ ដើម្បី​ឆ្លើយតប​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ស្ថានភាព​របស់​ពិភពលោក​។​ទន្ទឹមគ្នា​និង​ការដាក់ចេញ​កម្មវិធី​គំ​ណែ​ទម្រង់​ក្នុង​ស្ថាប​ន័នា​នា​របស់​រាជរដ្ឋាភិបាល​តែ​សម្រាប់​កង​ទ​ព័ស​ម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា «​កំណែទម្រង់កងទ័ព ត្រូវ​ផ្អែកលើ​មូលដ្ឋាន នៃ​ស្មារតី​ជាតិនិយម ។ នេះ​ជា​កិច្ច​ការដែល​យើង​ត្រូវធ្វើ កែ​យ៉ាងម៉េច​ក៏ដោយ កុំ​ឲ្យ​បាត់​អត្តសញ្ញាណ និង​ស្មារតី​ក្នុងការ​ការពារជាតិ ការស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ និង​ប្រជាជន នេះហើយ​ជា​មូលដ្ឋាន និង​ស្មារតី​នៃ​ការធ្វើ​កំណែទម្រង់កងទ័ព​របស់​យើង នេះ​គឺត្រូវធ្វើ​ឲ្យ​បាន​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ថែរក្សា​សុខសន្តិភាព ឲ្យ​បានជា​ដាច់ខាត ។

ចឹ​ង​កែទម្រង់​ទំនើបកម្ម​យ៉ាងណា ក៏ដោយ​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​នេះឯង ពង្រឹងកម្លាំង​ជាតិ ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាជន ការពារ​ឲ្យ​បានជា​ដាច់ខាត នូវ​សុខសន្តិភាព ស្ថេរភាព ជូន​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង​» ។​​សម្ដេច​លើកឡើងថា សុខសន្តិភាព ត្រូវ​ថែរក្សា​ឲ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ហើយ​ស្ថេរភាព​សង្គម សន្តិសុខសម្រាប់​ពលរ​ដ្ឋ ក៏​ជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ ដើម្បី​ធានា​បរិស្ថាន ក្នុងការ​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ មានលទ្ធភាព ប្រកប​របរ​ចិញ្ចឹមជីវិត និង​ចូលរួម​ជា​កម្លាំង​ពលកម្ម របស់​ជាតិ ។​a manet armya1