» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 756 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991981 នាក់

បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ២០២៤ ក្រសួង​ព័ត៌មាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អះអាង​ពី​ភាពជា​ដៃគូ​ជាមួយ​អ្នកកាសែត​

 

​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤​បាន​លើកឡើងថា ក្រមសីលធម៌​វិជ្ជាជីវៈ អ្នកសារព័ត៌មាន ត្រូវ​បង្កើតឡើង ដើម្បី​រក្សា​តម្លៃ​អ្នកព័ត៌មាន ដូច្នេះ​ត្រូវតែ​ធ្វើ​អ្វីមួយ​ឲ្យ បាន​ត្រឹមត្រូវ​តាម​វិជ្ជា​ជិ​វៈ​។​ជា​អធិបតី​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ២០២៤ របស់​ក្រសួង​ព័ត៌មាន សម្តេច​ថា ទាល់តែ​ឲ្យ​តម្លៃ​ខ្លួនឯង តាមរយៈ​ប្រតិបត្តិ​ក្រមសីលធម៌ ទើប​មានតម្លៃ ព្រោះ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន មិនមែន​មានតែ​នៅ​កម្ពុជា​នោះទេ គឺមាន​គ្រប់​ប្រទេស ។​a hunmanet ifor1 

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​អំណាច​សារព័ត៌មាន​ជា​អំណាច​ទី​បួន បើ​ប្រើ​ត្រូវ​គឺមាន​ប្រយោជន៍​ណាស់​”​។ ទាក់ទង​និង​សិទ្ធ​ទទួល​ពត៍​មាន​សម្តេច​បន្តថា ពលរដ្ឋ​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​គ្រប់​មធ្យោបាយ​នាពេល​បច្ចុប្បន្ន ហើយ​រាជរដ្ឋាភិបាល និង​ថ្នាក់ក្រោម​ជាតិ​អាច​ទទួលបាន​ព័ត៌មាន អាច​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ​បាន​លឿន ។​សម្តេច​ធិបតី បាន​បន្តថា កន្លងទៅ​សម្តេច​ទទួលបាន​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោះស្រាយបាន​លឿន ។ សម្តេច​ធិបតី បាន​បញ្ជាក់ថា “​ឧទាហរណ៍ ការអនុវត្ត​លើស យក​ភាស៊ី​ពី​ពលរដ្ឋ​ជាដើម យើង​ដឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បញ្ជា​ឱ្យ​ចាត់វិធានការ និង​មិនឱ្យ​យក​ពី​អ្នកលក់ដូរ​តាម​កញ្ច្រែង​ល្អី “​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ដែរ​ថា ព័ត៌មាន​មាន​២​ប្រភេទ មាន​ព័ត៌មាន ពិត និង​ព័ត៌មាន​ប្រឌិត ដូច្នេះ​ទាមទារ​ឱ្យមើល​ប្រភពព័ត៌មាន​ឱ្យបាន​ច្បាស់​ផងដែរ ដើម្បី​ជឿទុកចិត្ត​បាន​។​សម្រាប់់​ទំនាក់​ទំនងជា​មួយ​ង្ន​ក​សារ​ពត៍​មាន​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​សារព័ត៌មាន ជាមួយ​អ្នកសារព័ត៌មាន ចាំបាច់​ណាស់​ត្រូវតែ​ធ្វើ ហើយ​រាជរដ្ឋាភិបាល មិន​យក​អ្នកកាសែត​ធ្វើជា​សត្រូវ​ទេ យើង​ជា​ដៃគូ​ជាមួយគ្នា​»​។ សម្ដេច​ធិបតី គូសបញ្ជាក់ថា ព័ត៌មាន មិនមែន​ត្រូវការ​តែ​ប្រជាពលរដ្ឋ​នោះទេ តែ​សូម្បី​សម្ដេច ជា​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ត្រូវការ​ព័ត៌មាន​ដែរ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ដោយ​បង្កា​ថា ការរៀបចំ និង​ការបង្កើត​ច្បាប់ ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​នាពេល​កន្លង និង​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​បិទ​សិទ្ធិ​អ្នកសារព័ត៌មាន​នោះទេ តែ​ដើម្បី​ការពារ​អ្នកសារព័ត៌មាន​។ ការពារ​អ្នកសារព័ត៌មាន ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ និង​តាមច្បាប់​។​«​តាមពិត ការចេញ​ច្បាប់​ដើម្បី​អី មិនមែន​ដើម្បី​បិទ​សិទ្ធិ​អ្នកសារព័ត៌មាន​នោះទេ ប៉ុន្តែ​គឺ​ផ្ទុយទៅវិញ​គឺ​ដើម្បី​ការពារ​អ្នកសារព័ត៌មាន ការពារ​អ្នកសារព័ត៌មាន ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាមច្បាប់ ការពារ​តម្លៃ​របស់ខ្លួន​ទៅវិញ បើ​គាត់​ធ្វើ​អី​មួយ​គេ​ចោទប្រកាន់​គាត់ មានច្បាប់​ការពារ បើ​គាត់​អនុវត្តតាម​ក្រមសីលធម៌ និង​តាមច្បាប់​របស់គាត់ នេះ​ជាការ​ការពារ​សិទ្ធិសេរីភាព​រឹងមាំ ទៅវិញ​ទេ ដោយសារ​ច្បាប់​»​។​

ក្រៅពី​រឿង​សារ​ពត៍​មាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ នគរបាលជាតិ ត្រូវ​ពង្រឹង​ការពិនិត្យ​ឡើងវិញ នូវ​ជាតិ​អាល់កុល ដល់​អ្នកបើកបរ​យាន្ត​យន្ត​គ្រប់​ប្រភេទ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ថ្មី​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើងជា​ញឹកញាប់ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ជា​ហូរហែរ​ដែល​ភាគច្រើន សុទ្ធតែជា​ធនធានមនុស្ស​របស់​ជាតិ ។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ក៏បាន ណែ​នាំឱ្យ​អភិបាល​រាជធានី​ខេត្ត​ត្រូវ​តាមដាន​ព័ត៌មាន ដើម្បី​ទទួលបាន​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។


​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ឲ្យ​ដឹងថា “ ក្រសួង​ពត៍​មាន​នឹងធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​ការកសាង​រដ្ឋបាល​ទំនើប​។ ការពង្រឹង​បទដ្ឋាន​បច្ចេកទេស និង​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​។ ការអភិវឌ្ឍ​ធនធានមនុស្ស និង​បណ្តុះ​ស្មារតី​មនសិការ​វិជ្ជាជីវៈ​។ ការរៀបចំ​ប្រព័ន្ធ និង​យន្តការ​គ្រប់គ្រង​លំហ​ព័ត៌មាន និង ការបង្កើន​ភាពជា​ដៃគូ​ប្រកបដោយ​បរិ​យា​ប័​ន្ទ​និង​ស័ក្តិ​សិទ្ធ​ភាព​។​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ពង្រឹង​តួនាទី​ក្រសួង​ព័ត៌មាន​ធ្វើជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណ​:​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​សកម្ម អន្តរ​សកម្ម ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព លើ​វិស័យ​ផ្សព្វផ្សាយ និង​ព័ត៌មាន​។ បញ្ចប់សេចក្តី​ព្រាង​អនុ​ក្រិ​ត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​របស់​ក្រសួង​ព័ត៌មាន​ក្នុង​បរិបទ​បរិវត្ត​កម្ម​ឌី​ជី ថ​ល​។

បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តី សិទ្ធិ​ទទួល​ព័ត៌មាន ដែល​កំពុង​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ពិនិត្យ​របស់​ក្រសួង យុត្តិធម៌​។ កសាង​សមត្ថភាព និង​គុណភាព មូលធន​មនុស្ស និង​ពង្រឹងសមត្ថភាព​វិ​ជ្ជ​ជីវៈ និង​ជំនាញ​ក្នុង​អង្គភាព ផ្សាយ​របស់​រដ្ឋ ដើម្បី​ដើរ​ទាន់​ទីផ្សារ​ឌីជីថល ក្នុង​វិស័យ​ព័ត៌មាន​និង​ផ្សព្វផ្សាយ​។ ពង្រីក​លំហ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​ឱ្យ​គ្របដណ្តប់បាន​ទូទាំងប្រទេស និង​ឆ្ពោះទៅកាន់​អន្តរជាតិ​។ ជម្រុញ​ដំណើរការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​ពី​អាណា​ឡូ​ក ទៅ​ឌីជីថល ឱ្យចេញ​ដំណើរ​បាន​ទាន់ ផែន​ការបិទ​បញ្ចប់​នៅ​ឆ្នាំ​២០២៥៕a hunmanet ifor