» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 572 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579419 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​ប្រកាស​ផ្តល់​អំណោយ​ផ្លូវ​ស្ពាន​ឆ្លងទៅ​កំពង់ធំ​

 

​កំពង់ឆ្នាំង​៖​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១១​កើត ខែផល្គុន ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​បានប្រកាស​ជូន​កាដូរ​ដល់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​និង​កំពង់ធំ​តាមរយៈ​ការកសាង​ផ្លូវ​និង​ស្ពាន​ពី​ខេត្តកំពង់ឆ្នាំង​ភ្ជាប់​ទៅក្នុង​កំពង់ធំ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​a hun kiry1 

គម្រោង​ដែល​សម្តេច​ប្រកាស​សាងសង់​មាន​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូ ម៉ែត្រ ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។ ជាមួយគ្នានេះដែរ គឺ​នឹងមាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ១)​ទន្លេ​ផ្សារ​ក្រោម ២)​ទន្លេ​ជល់​មុខ និង ៣)​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ ដែលមាន​ប្រវែង​រហូតដល់​ទៅ ៣,៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម ការបង្កើត និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់ ជាពិសេស​ទេសចរណ៍​តាម​នាវា សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ មេគង្គ​-​ដ​ប៉ុន មេគង្គ​-​គង្គា និង​មេគង្គ​-​ឡាន​ឆាង​ជាដើម​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រួមគ្នា​ថែរក្សា​បរិស្ថាន ជាពិសេស​តាម​ដង​ទន្លេ បឹង បួរ តាមរយៈ​ការមិន​ចោល​សំរាម​ក្នុង​ទន្លេ បឹង បួរ និង​រួមគ្នា​ធ្វើ​អនាម័យ​អោយបាន​ល្អ​។​

​ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​ចរាចរណ៍​ផ្លូវទឹក ក៏ដូចជា​ចរាចរណ៍​ត្រី​។ គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។

ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅក្នុង​ខេត្តកំពង់ឆ្នាំង​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ដោយមាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានអោយដឹងថា ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធំ​គឺ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំណើន​ទេសចរ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់ផ្ទះ គឺ​ខេត្តកំពង់ឆ្នាំង​ពិសេស​បំផុសស្មារតី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ក្នុង​ក្របខណ្ឌ​ជាតិ និង «​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​»​។​

​ក្នុងឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់​ចំនួន​៥ ចំនុច​ដូចខាងក្រោម​៖
១)​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​អោយ​ខាន​តែ​បាន ដើម្បី​កុំអោយ​ទន្លេ​យើង​ក្លាយទៅជា​ទន្លេ​ដែង​រងគ្រោះ​ដោយសារតែ​សង្គ្រាម​ដូច​ពី​អតីតកាល​។ សូម​ប្រជាពលរដ្ឋ​ត្រូវ​មើល​អោយឃើញ​ពី​តម្លៃ​សន្តិភាព ជាពិសេស​តម្លៃ​នៃ​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ​។​

២)​ត្រូវខិតខំ​រក​ប្រភព​ទុន​មក​ទប់ទល់​ការបាក់​ច្រាំងទន្លេ​ដោយ​ប្រការ​ណាមួយ ទប់ស្កាត់​និង​ធានា​អោយបាន​ការការពារ​ធ​ន​ធាន​ទន្លេ ដូចជា​ការពារ​ការ​បូម​ខ្សាច់​បែប​អាណាធិបតេយ្យ ការរក្សា​ធនធាន​ព្រៃឈើ និង​ធនធាន​ជលផល​ក្នុង​ទន្លេ​ពិសេស​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​។​
៣)​ត្រូវ​ខិត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អោយបាន​ច្រើន​បន្ថែមទៀត​នៅតាម​ដង​ទន្លេ​របស់​យើង ដូចជា​ការបង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ ការបង្កើត​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

៤)​ត្រូវ​ចេះ​រៀច​ចំ​ទេសចរណ៍​នៅនឹងកន្លែង តាមរយៈ​ការបង្កើត​កន្លែង​ទេសចរណ៍​ដោយ​មិនចាំបាច់​សម្រាប់តែ​បំរើភ្ញៀវ​ទេសចរណ៍​បរ​ទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​សំរាប់​បំរើភ្ញៀវ​ជាតិ​ខ្លួនឯង​ផងដែរ ដូចជា​ភោ​ជនី​ដ្ឋា​ន​ដែលមាន​ការទាក់ទាញ​បំផុត​ពី​ភ្ញៀវ​ជាដើម​។​
៥ )​ត្រូវ​រៀច​ចំ​ប្រព័ន្ធ​ការតភ្ជាប់​តាម​ដង​ទន្លេ ដូចជា​ការធ្វើ​ផ្លូវ និង​ស្ពាន​ជាដើម ដើម្បី​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​a hun kiry3 a hun kirya a hun kiry8 a hun kiry a hun kiry2 a hun kiry4 a hun kiry5 a hun kiry6