» នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ » កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត » ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!? » បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ » អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!? » សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ » អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​ » ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន » ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ » ចិន​ប្រកាស​ចេញមុខ​ជួយ​សម្របសំរួល​រវាង​ពួក​ឧទ្ទាម​និងរ​បរប​យោធា​ពេល​តុលាកា​ICC​ចង់​ចេញ​ដិ​ការចាប់ខ្លួន​លោក​មីន​អុង​ឡាំង » បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?! » ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល » កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​! » ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​ » សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2162 នាក់

ម្សិលមិញ 1811 នាក់

សរុប 15649163 នាក់

បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?!


​ភ្នំពេញ​៖ លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា បដិវត្តន៍​ពណ៌​ត្រូវបាន​រៀបចំឡើង​ក្រោម​ស្បៃ​វាំងនន​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព យុត្តិធម៌​ជាដើម ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ខែល ឬ​ជា​ចលករ​ជំរុញ​នូវ​រលក​នៃ «​បដិវត្តន៍​ពណ៌​» !?​។​លោ​កថា​បដិវត្តន៍​ពណ៌ គឺជា​គ្រោះភ័យ​អន្តរាយ​សម្រាប់​រដ្ឋ​មួយ ដែល​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ហើយ​បដិវត្តន៍​ពណ៌ និង​សណ្តាប់ធ្នាប់​ពិភពលោក គឺមាន​ការពាក់ព័ន្ធគ្នា​យ៉ាង​ចាំបាច់​ដោយ​មិនអាច​មើលរំលង​បាន​នោះទេ​។​a yong peuv 

​ការអះអាង​របស់ លោក​បណ្ឌិត យង់ ពៅ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​វេទិកា​ភ្នំពេញ​លើក​ទី​៣ ស្ដីពី «​បដិវត្តន៍​ពណ៌​និង​សណ្ដាប់ធ្នាប់ ពិភពលោក​ដែល​កំពុង​វិ​វត្ត​៖ បញ្ហា​ប្រឈម​ចំពោះ​អធិបតេយ្យ និង​លទ្ធិប្រជាធិបតេយ្យ​»​ដែល មាន​វាគ្មិន​អន្តរជាតិ​ដែលមាន​ជំនាញ​លើ​វិស័យ​សន្តិសុខ​និង​ភូមិសាស្ត្រ​នយោបាយ ក្នុងនោះ​រួមមាន បង់​ក្លា​ដែ​ស ស្រីលង្កា រុ​ស្ស៉ី និង​ចិន ក៏ដូចជា​អ្នកស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុងស្រុក​ផ្សេងៗ​ទៀត​ចូលរួម​។​​លោក​បណ្ឌិត យង់ ពៅ វាយតម្លៃថា​៖ «​ក្នុង​ទស្សនទាន​នៃ​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​បដិវត្តន៍​ពណ៌​, ពួកគេ​ចាត់ទុក​បដិវត្តន៍​ពណ៌​ជា​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង​ដល់​សន្តិភាព ស្ថិរភាព អធិបតេយ្យ និង​ឯករាជ្យ​របស់​រដ្ឋ​។

​លោក​ណ្ឌិ​ត យង់ ពៅ ទទួលស្គាល់ថា បដិវត្តន៍​ពណ៌ គឺ​បង្កឡើង​ដោយ​កត្តា​២​យ៉ាង កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង​។ ចំពោះ​កត្តា​ខាងក្រៅ ទី​១៖ ពាក់ព័ន្ធ​នឹង​មនោ​គម​នយោបាយ​, ទី​២៖ ការ​ប្រជែង​ក្នុងភូមិ​សាស្ត្រ​នយោបាយ​, ទី​៣៖ សេដ្ឋកិច្ច​របស់​មហាអំណាច​, ទី​៤៖ ផ្នត់គំនិត​សង្គ្រាមត្រជាក់​(​ការ​ប្រជែង​គ្នា​រវាង​មនោគមវិជ្ជា​សេរី​ប្រជាធិបតេយ្យ​និង​ពួគ​ផ្តាច់ការ​កុំ​មុនិ​ស្ត​និយម​) និង​ទី​៥៖ សណ្តាប់ធ្នាប់​ពិភពលោក​ទន់ខ្សោយ​។​

​ឯ​ការបង្កឡើង​កត្តា​ខាងក្នុង​វិញ​គឺ​ទី​១៖ យុត្តិធម៌​សង្គម តាម​ទិដ្ឋភាព​ច្បាប់​នៃ​រដ្ឋ​ដែល​ទទួលយក​ទាំងអស់​គ្នា​, ទី​២៖ ពិនិត្យមើល​លើ​គម្លាត​សង្គម​។ ត្រង់ចំណុច​នេះ លោក​យ៉ង​ពៅ​បញ្ជាក់ថា អ្នករស់នៅ​ក្នុងសង្គម​មានទ្រព្យ​ក៏មាន​ចុះ​តែ​កុំ​បង្ហាញ​ខ្លាំងពេក​នាំឱ្យមាន​គម្លាត​សង្គម​(​មិន​បកស្រាយ​ពី​អ្នកមាន​ទ្រព្យ​បាន​ដោយ​សុច​រឹត​ឬ​ពុករលួយ​), ។​ទី​៣៖ ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ទន់ខ្សោយ​។ ពេល​ប្រព័ន្ធ​រដ្ឋ​ខ្សោយ នឹង​ងាយ​ទទួល​ពី​ឥ​ទ្ធ​ពល​ខាងក្រៅ ដូចនេះ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ឱ្យ​ខ្លាំង​ពោលគឺ​កាលណា​ប្រព័ន្ធ​រដ្ឋ​ខ្លាំង​ត្រូវការ​ធនធានមនុស្ស​ដែល​ខ្លាំង​ដែរ​, ។​ទី​៤៖ ពាក់ព័ន្ធ​នឹង​ការអប់រំ ត្រង់ចំណុច​នេះ​ប្រទេស​ដែលមាន​ចំណេះដឹង​ទូលំទូលាយ ពលរដ្ឋ​មានចំណេះដឹង មិន​ងាយ​ធ្លាក់ខ្លួន​ចូល​បដិវត្តន៍​ពណ៌ ក៏​មិន​ងាយ​នឹង​ធ្លាក់​ក្នុងការ​ញុះញង់​ដែរ និង​ទី​៥៖ ការ​លូកលាន់​ពី​ខាងក្រៅ ឬ​ប្រទេស​ទន់ខ្សោយ​ឱ្យ​ប្រទេស​មហាអំណាច​លូកលាន់​ខ្លួន​។​

​លោក​បណ្ឌិត យង់ ពៅ បាន​គូសបញ្ជាក់ថា​៖ «​ទិដ្ឋភាព​បដិវត្តន៍​ពណ៌​ទាំងនេះ​មិនអាច​មិន​ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ និង​សន្តិភាព​នោះទេ​។ បដិវត្តន៍​ពណ៌​នឹង​អូសទាញ​ឱ្យមាន​របប​ផ្តាច់ការ​មកវិញ ព្រោះ​ដើម្បី​គ្រប់គ្រង​ប្រទេស​ដែល​កំពុង​ច្របូកច្របល់ មិនអាច​យក​របប​ប្រជាធិបតេយ្យ​មក​គ្រប់គ្រង​បានទេ គឺ​ត្រូវ​គ្រប់គ្រង​ដោយ​របប​ផ្តាច់ការ​»?​។​​លោក​បណ្ឌិត យង់ ពៅ បាន​បន្ថែមថា កាលណា​និយាយ​ដល់​បដិវត្តន៍​ពណ៌ គេ​ត្រូវ​យកចិត្តទុកដាក់​ដល់​អធិបតេយ្យ​ជាតិ និង​គោលការណ៍ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នានា​។ ចុះបើ​រដ្ឋ​បរទេស​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្កាត់ភ្លើង​បដិវត្តន៍​ពណ៌​នៅក្នុង​ប្រទេស​ដទៃ តើ​វា​នឹង​ប៉ះពាល់​បែបណា​ចំពោះ​អធិបតេយ្យ​នៃ​រដ្ឋ​នោះ​? ។​

លោកយ៉ងពៅថារដ្ឋាភិបាល​បរទេស​ខ្លះ​គេ ប្រើប្រាស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​ផ្តល់​មូលនិធិ ការបណ្តុះបណ្តាល និង​ការគាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​ចលនា​តវ៉ា​។ ទន្ទឹមនឹងនោះ គេ​ប្រើប្រាស់​សង្គ្រាម​កូនកាត់​តាមរយៈ​ប្រតិបត្តិ​ការសម្ងាត់ យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការជ្រៀតជ្រែក​តាម​បណ្ដាញ​សង្គម​ដោយ​តួអង្គ​ខាងក្រៅ​។ ដោយឡែក​ផ្នែក​សេដ្ឋកិច្ច​វិញ គេ​ដាក់ទណ្ឌកម្ម និង​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​ភាព​ងាយ​រងគ្រោះ​ផ្ទៃក្នុង​កាន់តែ​ធ្ងន់ធ្ងរ​។​

​លោក​បណ្ឌិត យង់ ពៅ​ទទួលស្គាល់​ពី​បញ្ហា​ដែល​ត្រុ​វ​ដោះស្រាយ​«​យើង​ក៏ត្រូវ​ពិចារណា​ផងដែរ​នូវ​ទិដ្ឋភាព​ផ្ទៃក្នុង ដូចជា​ភាពក្រីក្រ គម្លាត​សង្គម អយុត្តិធម៌​សង្គម អំពើហិង្សា ការិយាធិបតេយ្យ អំពើពុករលួយ អភិបាលកិច្ច​ទន់ខ្សោយ និង​អំពើ​ផ្តាច់ការ​។​ល​។ ដែល​កត្តា​ទាំងអស់នេះ​ងាយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សេណារីយោ​បដិវត្តន៍​ពណ៌​ណាស់​។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន វេទិកា​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រមូលផ្តុំ និង​បង្កើត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ផងដែរ​។ នៅពេល​ប្រទេសជាតិ​មួយ​មាន​បញ្ហា​ដូចខាងលើ វា​ជា​ឱកាស​របស់​ប្រទេស​មួយចំនួន ពិសេស​ប្រទេស​មហាអំណាច​ឆ្លៀតឱកាស​ជ្រៀតចូល​ក្នុង​គោលបំណង​ទាញយក​ផលប្រយោជន៍​នៃ​ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ ដែលជា​ឧបសគ្គ​ដល់​ការកសាង​សុខសន្តិភាព​និង​ការអភិវឌ្ឍ​សាកល​»​។

​ក្រៅពី​វិធាន​ខាងលើ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ដើម្បី​កុំឱ្យ​បដិវត្តន៍​ពណ៌​មិនអាច​កើតមានឡើង គឺ​ឱ្យ​យុវជន​ស្គាល់​អំពី​តម្លៃ​របស់​ជាតិ ស្គាល់​ពី​វប្បធម៌ ចាក់​ស៉ី​ជម្រៅ​ទៅក្នុង​ក្រអៅបេះដូង ចំណុច​នេះ​គឺ​គ្មាន​បរទេស​ណា​អាច​លូកដៃ​ចូល ដើម្បី​បង្កើតឱ្យមាន​បដិវត្តន៍​ពណ៌​បាន​នោះទេ​។​​លោក​បណ្ឌិត សុខ ទូច បានឱ្យដឹងថា បញ្ហា​ពិភពលោក គឺ​ប្រែប្រួល​ដោយសារតែ​ផលប្រយោជន៍ ដូច្នេះ ដើម្បីឱ្យ​សង្គម​មាន​ស្ថិរភាព​ត្រូវ​រៀបចំ​សង្គម សេដ្ឋកិច្ច និង​ច្បាប់​ឱ្យបាន​រឹងមាំ​។ ហើយ​តម្លៃ​នៃ​ការអប់រំ គឺ​ដើរតួនាទី​សំខាន់​ខ្លាំងណាស់ សម្រាប់​សង្គមជាតិ​។​

​លោក​បណ្ឌិត សុខ ទូច បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដូច្នេះ ដើម្បី​កុំឱ្យ​បដិវត្តន៍​ពណ៌​មិនអាច​កើតមានឡើង គឺ​ឱ្យ​យុវជន​ស្គាល់​អំពី​តម្លៃ​ជាតិ​របស់​យើង ឱ្យ​ស្គាល់​អំពី​វប្បធម៌​របស់​យើង ចាក់​ស៉ី​ជម្រៅ​ទៅក្នុង​ក្រអៅបេះដូង​របស់​ជាតិ​យើង បដិវត្តន៍​គ្មាន​បរទេស​ណា​លូក​ចូល​បាន​នោះទេ តែ​បើសិនជា​គាត់​ឱ្យ​អត់​យល់ គាត់​អត់​ដឹង​ឃើញ​ហាំ​ប៊ឺ​ហ្គ័​រ គាត់​ស្ទុះ​ភ្លាម ភ្លេច​នំ​បញ្ចុក ឃើញ​គឹម​ឈី ភ្លេច​ភ្លាម​ជ្រក​ខ្មែរ នេះ​ដែល​យើង​ត្រូវការ​ផ្តល់​តម្លៃ​ឱ្យ​យល់ ឱ្យដឹង ឱ្យលឺ ឱ្យ​ស្គា​ល់ពី​តម្លៃ​របស់​ជាតិ​»​។​

​លោក​បណ្ឌិត សុខ ទូច បាន​បន្ថែមថា ប្រសិនបើ​មានតែ​ច្បាប់​មនុស្ស​មិនចេះ ហើយ​មើលរំលង​ច្បាប់ មិន​យក​ច្បាប់​មក​អនុវត្តន៍​នោះ​នឹង​ធ្វើឱ្យ​សង្គម​មិនមាន​គុណភាព ហើយ​សេដ្ឋកិច្ច​អាច​រីកចម្រើន​បាន​គឺ​អាស្រ័យ​លើ​ធនធានមនុស្ស ហើយ​សង្គមជាតិ​មួយ​រីកចម្រើន​ទៅមុខ ក៏​អាស្រ័យទៅលើ​ធនធានមនុស្ស​ផងដែរ​។​បើតាម​លោក​យ៉ង​ពៅ​វិញ​គេ​ពិនិត្យឃើញថា​រដ្ឋ​មួយ​មិនត្រូវ​ឲ្យ​មាន​ប្រព​ន្ធ័​ប្រជាធិបតេយ្យ​សរី​និង​សី​ទ្ធ​មនុ​ស្សអី​ទេ​ព្រោះ​បដិវត្តន៍​ពណ៍​នឹង​យក​វា​ជ្រកកោន​ធ្វើ​សកម្មភាព​?​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ​ថ្លែងប្រាប់​កិច្ចប្រជុំ​គណបក្សនយោបាយ​អាស៊ី​(ICAPP)​ដែល​កម្ពុជា​ធ្វើជា​ម្ចាសផ្ទះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា​លោក​ដឹង​ក្បួន​បដិវត្តន៍​ពណ៍​និង​ថា​មិន​ឲ្យ​វា​កើតមាន​បានឡើយ​។​នាពេល​កន្លងមក​ក្រៅពី​ការផ្ញើរ​សារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បង្ក្រាប​ក្រោម​ពាក្យស្លោក​ងើប​មួយ​វ៉ៃ​មួយ​សម្តេច​តេ​ជោ​ហ៊ុនសែន​លើក​ថា​យោធា​ជា​ឧបករណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​មិនអាច​អ​ព្យា​ក្រិ​ត្យ​ជាមួយ​រដ្ឋាភិបាល​បានទេ​។​a yong peuv1 a yong peuv2